
ចង់សម្រេចកិច្ចការធំត្រូវចេះការពារខ្លួន! រើសនាឡិកាខ្សាច់មួយ ដើម្បីអានសារដាស់តឿនដែលអ្នកត្រូវប្រយ័ត្នក្នុងឆ្នាំនេះ
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើលពីរឿងដែលត្រូវប្រយ័ត្នប្រយែងក្នុងឆ្នាំ ២០២២ តាមរយៈការជ្រើសរើសនាឡិកាខ្សាច់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ នាឡិកាខ្សាច់ទី 1 ប្រហែលជាមានការលំបាកខ្លះក្នុងជីវិតរបស់អ្នក ក្នុងនោះទេវតាចង់ដាស់តឿនអ្នកថា រឿងតូចតាចនិងដែនកំណត់នៃបញ្ហានេះហើយ គឺជាថាមពលដ៏អស្ចារ្យរបស់អ្នក។ អ្វីដែលអ្នកបានធ្វើកាលពីអតីតកាលអាចចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ប៉ុន្តែនៅទីបញ្ចប់វានឹងទទួលបានជោគជ័យ។ នៅតាមផ្លូវអ្នកអាចនឹងជួបពាក្យបន្ទោសបន្ថោក ឬពាក្យខ្លះដែលចូលមកបង្អាក់ដំណើររបស់អ្នក តែកុំបណ្តោយឱ្យមនុស្សទាំងនោះមានឥទ្ធិពលលើអ្នក កុំបណ្តោយឱ្យពាក្យអ្នកដទៃមកគ្របសង្កត់លើសេចក្ដីសុខរបស់អ្នក អ្វីដែលមិនត្រូវចិត្ត ឬអយុត្តិធម៌ក៏តវ៉ាខ្លះទៅ កុំបណ្តោយឲ្យគេគ្របដណ្តប់ខ្លាំងពេក ។ នាឡិកាខ្សាច់ទី 2 លះបង់ភាពអត្មានិយមខ្លួនឯងចេញខ្លះ ព្យាយាមចាប់យកពេលវេលឱ្យបានច្រើនតាមតែអាចធ្វើទៅបានជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ ។ រីឯក្នុងទំនាក់ទំនងស្នេហាអ្នកខ្លះអាចនឹងមានរឿងពីបញ្ហារយៈចម្ងាយ ជួនកាលធ្វើឱ្យនិយាយគ្នាមិនត្រូវ…




















