
សាកមើលត្រចៀកតិចមើល! មួយណា ជារូបរាងត្រចៀករបស់អ្នក?
ត្រចៀកគឺជាផ្នែកសំខាន់មួយរបស់មនុស្ស វាមិនត្រឹមតែជួយឱ្យអ្នកស្តាប់ឮពីអ្វីៗគ្រប់យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចព្យាករណ៍ដឹងពូអនាគតរបស់អ្នកបានថែមទៀតផង។ ដូច្នេះ តើមួយណាជាទម្រង់ត្រចៀករបស់អ្នក? ១. មនុស្សដែលមានត្រចៀកធំ កាលពីអតីតកាល ចាស់ៗតែងតែនិយាយថា ត្រចៀកធំ និងមុខធំ គឺជាហុងស៊ុយដ៏ល្អ នេះមិនមែនជាអ្វីដែលគ្មានមូលដ្ឋាននោះទេ ព្រោះបើយោងតាមផ្នែកនរវិទ្យា មនុស្សដែលមានត្រចៀកធំ ជាធម្មតា គឺជាមនុស្សស្វាហាប់ មានចំណង់ខ្លាំង ជីវិតរស់នៅពោរពេញដោយភាពសម្បូរបែប និងរស់នៅបានយូរដែលតែងតែមាន ជាមួយនឹងសំណាងដ៏ច្រើន។ លើសពីនេះ នៅក្នុងបុគ្គលិកលក្ខណៈរបស់មនុស្សទាំងនេះ ពួកគេមានភាពរហ័សរហួន ស្វាហាប់ និងមានឆន្ទៈក្នុងការប្រថុយ ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ ដោយសារតែឆន្ទៈតែងតែមានការប្តេជ្ញាចិត្តខ្ពស់ ការប្តេជ្ញាចិត្តខ្ពស់នេះហើយ ដែលធ្វើឱ្យមនុស្សទាំងនេះងាយនឹងក្លាយជាមន្រ្តីធំៗ ស្រួលរកលុយ និងទទួលបានសំណាងយ៉ាងច្រើន…




















