
ស្ត្រីម្ចាស់ឆ្នាំទាំង ៤ ជាប់ឈ្មោះជាប្រពន្ធល្អ ក៏ជាម្ដាយ និងកូនប្រសារល្អ ចម្រុងចម្រើនខ្លាំងដល់ក្រុមគ្រួសារ
ស្ត្រីដែលមានឆ្នាំកំណើតទាំង ៤ នេះ ជាប់ឈ្មោះជាស្ត្រីខ្លាំងពូកែ ដែលមានសក្ដានុពល និងឆ្លាតឈ្លាសវៃ ជោគជ័យទាំងក្នុងអាជីព ការងារ និងជីវិតស្នេហា។ លើសពីនេះ មិនត្រឹមតែជាកូនល្អជួយចម្រើនដល់ឪពុកម្ដាយប៉ុណ្ណោះទេ តែស្ត្រីទាំងនេះក៏ជាប់ឈ្មោះជាប្រពន្ធល្អ ជាកូនប្រសារល្អសម្រាប់ឪពុកម្ដាយក្មេក និងជាម្ដាយដ៏ល្អសម្រាប់កូនៗផងដែរ។ ១) ឆ្នាំឆ្លូវ ៖ នៅពេលរៀបការហើយ ស្ត្រីដែលកើតឆ្នាំនេះនឹងនាំមកនូវសុភមង្គលដល់គ្រួសារ ជាមួយនឹងភាពកក់ក្តៅដ៏ពេញលេញ។ ស្ត្រីឆ្នាំគោពោរពេញដោយភាពសុទិដ្ឋិនិយម និងឧស្សាហ៍ព្យាយាម ស្ត្រីទាំងនេះជាប្រពន្ធដ៏ល្អ ពូកែក្នុងការថែរក្សាគ្រួសារ។ ថ្វីដ្បិតតែស្ត្រីដែលកើតក្នុងឆ្នាំនេះមិនមានភាពមុតស្រួច ឬឆ្លាតវៃបំផុតក៏ដោយ ប៉ុន្តែពួកគេគិតយ៉ាងស៊ីជម្រៅ ប្រុងប្រយ័ត្ន និងចេះពិចារណារឿងជាមុន។ នៅពេលប្រឈមមុខនឹងការលំបាក ប្រពន្ធឆ្នាំគោនឹងក្លាយជាជំនួយខាងវិញ្ញាណសម្រាប់គ្រួសារទាំងមូល ដោយជួយអ្នកជុំវិញខ្លួនកាត់បន្ថយនូវការព្រួយបារម្ភមួយផ្នែកធំ។…




















