
ប្រយ័ត្នមាត់ ប្រយ័ត្នសម្ដី អ្នកឆ្នាំទាំង ៣ ចុងឆ្នាំ ២០២៦ ប្រយ័ត្ននាំទុក្ខនាំគ្រោះដាក់ខ្លួន កុំនិយាយ ឬធ្វើអ្វីផ្ដេសផ្ដាស!!!
ចុងឆ្នាំ ២០២៦ នេះ ជាឆ្នាំល្អ តែក៏អាចជាឆ្នាំគ្រោះសម្រាប់ម្ចាស់ឆ្នាំទាំង ៣ បើអ្នកមិនចេះគ្រប់គ្រងមាត់ គ្រប់គ្រងសម្ដីខ្លួនឯងទេ អាចនឹងមានបញ្ហា គ្រោះថ្នាក់ធំ ដូច្នេះហើយ កុំធ្វេសប្រហែសឱ្យសោះ។ ១) ឆ្នាំរកា៖ អ្នកដែលកើតក្នុងឆ្នាំរកា ត្រូវបានគេស្គាល់ថា ជាមនុស្សមានភាពស្មោះត្រង់ ចិត្តល្អ និងឥតខ្ចោះ។ ពួកគេជាមនុស្សដែលចូលចិត្តភាពច្បាស់លាស់ និងតម្លាភាពក្នុងអ្វីៗគ្រប់យ៉ាង ហើយមិនខ្លាចក្នុងការបញ្ចេញមតិទេ ទោះបីជាពេលខ្លះវាធ្វើឱ្យពួកគេមើលទៅត្រង់ពេក ឬរិះគន់អ្នកដទៃក៏ដោយ។ មនុស្សឆ្នាំនេះពូកែនិយាយ ហើយច្រើនតែក្លាយជាចំណុចកណ្តាលនៃរាល់ការសន្ទនា។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះពួកគេនិយាយត្រង់ពេក និយាយដោយមិនគិត ងាយធ្វើឱ្យអ្នកដទៃឈឺចាប់។ ហេតុនេះអ្នកឆ្នាំមាន់ត្រូវរៀនទប់មាត់ ទប់ចិត្តខ្លួនឯង…




















