
តេស្តចិត្តសាស្ត្រ! ដើមឈើទិព្វ នឹងប្រាប់ពីអាថ៌កំបាំងក្នុងចិត្តរបស់អ្នក សម្រាប់ពេលអនាគត
ជ្រើសរើសដើមឈើមួយដែលអ្នកចូលចិត្តជាងគេ នោះវានឹងបង្ហាញអ្នកអំពីជីវិតទៅថ្ងៃអនាគតរបស់អ្នកច្បាស់ៗតែម្ដង។ 1. ដើមឈើទី ១ អ្នកគឺជាប្រភេទមនុស្សដែលម៉ឺងម៉ាត់ និងមត់ចត់។ អ្នកតែងតែចង់ឱ្យអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក ដូចទៅនឹងអ្វីដែលអ្នកបានគ្រោងទុកជាមុន។ នៅពេលប្រឈមមុខនឹងបញ្ហា អ្នកនឹងមើលឱ្យជិតដើម្បីអាចផ្តល់យោបល់បានទូលំទូលាយបំផុត។ ទោះយ៉ាងណាក៏ដោយ វាគឺជារឿងនេះហើយដែលធ្វើឱ្យអ្នកខកចិត្តយ៉ាងងាយស្រួលនៅពេលដែលអ្វីមួយមិនដំណើរការតាមដែលអ្នកចង់បាន។ អ្នកវង្វេងបាត់បង់ស្មារតីនៅពេលមានអ្វីមួយខុសប្រក្រតីជាមួយគន្លងរបស់អ្នក។ ការរៀបចំផែនការគឺជារឿងល្អ ប៉ុន្តែកុំតឹងរឹងពេក កុំបង្ខំឱ្យខ្លួនអ្នកមានអ្វីៗគ្រប់យ៉ាងត្រឹមត្រូវទៅតាមគំនិតរបស់អ្នកទាំងស្រុងអី។ គ្មាននរណាម្នាក់អាចមើលឃើញពីអនាគត ឬគ្រប់គ្រងអ្វីៗទាំងអស់បានទេ។ កាន់តែធូររលុងជាមួយខ្លួនឯង អ្នកនឹងឃើញថាខ្លួនអ្នកប្រសើរជាងអ្វីដែលអ្នកគិតទៅទៀត។ 2. ដើមឈើទី ២ អ្នកគឺជាប្រភេទរសើប និងពូកែស្រមើស្រមៃ។ អ្នកជារឿយៗត្រូវបានជម្រុញដោយអារម្មណ៍ផ្លាស់ប្តូរការសម្រេចចិត្តរបស់អ្នកយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ អ្នកជាមនុស្សច្នៃប្រតិដ្ឋដែលមនុស្សជាច្រើនកោតសរសើរ។ អ្នកមិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីទេ ទោះបីអ្នកដឹងថាវាអាចឆ្កួត ៗ…




















