
ជ្រើសរើសទម្លាប់នៃការឱបគូស្នេហ៍ នឹងបង្ហាញអំពីទំនាក់ទំនងស្នេហារបស់អ្នក-v2
ថ្ងៃបុណ្យអោបជាតិអាមេរិកដែលបានក្លាយទៅជាបុណ្យអន្តរជាតិត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 21 ខែមករា។ យោងតាមអ្នកវិទ្យាសាស្ត្រ ការឱបបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាការពង្រឹងប្រព័ន្ធភាពស៊ាំ បន្ថយភាពតានតឹង និងថែមទាំងបង្កើនការគោរពខ្លួនឯង។ 1.ឱបខ្លួនឯង ការឱបខ្លួនឯងអាចមានប្រសិទ្ធិភាពល្អក្នុងការលើកទឹកចិត្តខ្លួនឯង ជាពិសេសប្រសិនបើគ្មាននរណាម្នាក់ចង់ឱបអ្នក។ វាផ្តល់ភាពកក់ក្តៅ, ស្ងប់ស្ងាត់និងរីករាយក្នុងពេលតែមួយ។ 2.ឱបនៅពេលរាំយឺតៗ នេះគឺជាការឱបបែបបុរាណដែលកើតមានក្នុងពេលកំពុងរាំ ដៃរបស់ស្រ្តីនៅលើស្មារបស់បុរសហើយដៃរបស់អ្នកបុរសអោបចង្កេះដៃគូដោយថ្នមៗ។ មនោសញ្ចេតនានេះគឺជាធម្មតាមានទំនាក់ទំនងភ្នែកនិងភ្នែក ញញឹមដាក់គ្នា និងសន្ទនាគ្នាយ៉ាងរីករាយ។ 3.ការឱបបែបមនោសញ្ចេតនា ការឱបនេះតែងតែកើតឡើងរវាងអ្នកដែលមានទំនាក់ទំនងស្នេហានឹងគ្នា។ ដោយមានភាពខុសប្លែកគ្នាដ៏ធំមួយគឺកម្ពស់ដៃគូរដែលខ្ពស់ជាងធម្មតាត្រូវពត់ចង្កេះឱនបន្តិចខណៈពេលដែលដៃគូទាបជាង ចំណែកអ្នកដែលមានកម្ពស់ទាបអាចឈរចុងជើងដើម្បីអោយការឱបនេះមើលទៅមានភាពស្អិតរមួត។ 4. ឱបពីក្រោយដៃគូ ការឱបពីក្រោយរបស់ដៃគូបង្ហាញពីអារម្មណ៍ជ្រាលជ្រៅ ទោះបីជាគាត់មិនទាន់បានសារភាពស្នេហ៍ក៏ដោយ ក៏អ្នកអាចប្រាកដថាដៃគូដែលបានឱបអ្នក គាត់ស្រឡាញ់អ្នក។ អ្នកដែលឱបពីក្រោយត្រៀមខ្លួនទទួលខុសត្រូវនិងផ្តល់ការការពារចាំបាច់ដល់អ្នកដែលគាត់បានឱប។ 5.ការឱបដោយបេះដូងទៅកាន់បេះដូង នេះជាការឱបប្រភេទរ៉ូមែនទិក ជាទំលាប់…




















