
តោះ! សាកល្បងមើលចិត្តគំនិត ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នក ចង់ដឹងថាអ្នកជាមនុស្សបែបណាឲ្យប្រាកដ?
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ត្រីក្រឹមទី 1 អ្នកជាមនុស្សស្លូតបូត និងមិនចេះរឿងច្រើនឲ្យគេពិបាកដោយសារខ្លួនទេ ក្នុងចំណោមមិត្តភ័ក្ដិអ្នកជាមនុស្សសាមញ្ញបំផុត មិនរើសច្រើនចាប់តាំងពីការហូបចុកឡើង មានអីញ៉ាំហ្នឹងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ ។ អ្នកជាមនុស្សមិនចូលចិត្តបញ្ចេញមតិអ្វីទាំងអស់ ជាមនុស្សកណ្តាលមិនលំអៀង បើនៅពេលថ្ងៃឈប់សម្រាកគ្មានការណាត់ជួប អ្នកនឹងជ្រើសរើសស្នាក់នៅផ្ទះពេញមួយថ្ងៃ ឬបើមានការណាត់ជួបអ្នកក៏ចេះប្រកាន់ច្រើនឲ្យគេមកទទួល ឬត្រូវជូនគេទៅផ្ទះនោះទេ ។ ត្រីក្រឹមទី 2 អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។…




















