
តើអ្នកគួរកែប្រែចំណុចអ្វីខ្លះ ដើម្បីជួយឱ្យស្នេហាលើកក្រោយ ឬស្នេហារបស់អ្នកនៅពេលអនាគត កាន់តែបានល្អប្រសើរ?
ជ្រើសរើសទេសភាពដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចំណុចដែលអ្នកគួរធ្វើ និងកែប្រែ ដើម្បីជួយឱ្យស្នេហាលើកក្រោយ ឬស្នេហារបស់អ្នកនាពេលអនាកត បានល្អប្រសើរជាងនេះ។ 1. អ្នកត្រូវរៀនស្តាប់ឱ្យបានច្រើន នៅពេលណាដែលអ្នក និងដៃគូរបស់អ្នកមានជម្លោះ សូមកុំបណ្តោយឱ្យអារម្មណ៍របស់អ្នកគ្រប់គ្រងលើអ្នកបានឱ្យសោះ។ ចូរព្យាយាមស្តាប់ពីម្ខាងទៀតឱ្យបានច្រើន។ នៅពេលដែលអ្នកចេះបន្ទាបខ្លួន ហើយស្តាប់អ្នកដទៃកាន់តែច្រើន មិនមែនដោយសារតែអ្នកសារភាពថាអ្នកខុសនោះទេ។ ពេលខ្លះនៅពេលក្តៅខ្លាំង អ្នកនឹងខកខានផ្ដោតលើចំណុចសំខាន់ៗ ដែលជួយអ្នកទាំងពីររកវិធីដោះស្រាយបញ្ហា។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកខ្វះសមត្ថភាពស្តាប់ ភាគីម្ខាងទៀតនឹងមានអារម្មណ៍យល់ច្រលំ។ ក្នុងរយៈពេលវែង នេះនឹងកាត់បន្ថយការតភ្ជាប់រវាងអ្នកទាំងពីរមិនខាន។ 2. អ្នកត្រូវរៀនឯករាជ្យ បន្ទាប់ពីស្ត្រីបានធ្លាក់ក្នុងអន្លង់ស្នេហ៍ ភាគច្រើនពួកគេពឹងផ្អែកលើបុរសនោះ ចំពោះកិច្ចការនានា។ពីព្រោះសម្រាប់ពួកគេ ដរាបណាពួកគេមានអ្នកនៅក្បែរ ពួកគេមិនចាំបាច់ធ្វើអ្វីដោយខ្លួនឯងទេ។ ប៉ុន្តែប្រសិនបើមនុស្សនោះមិននៅក្បែរ នោះស្ត្រីនឹងមានអារម្មណ៍ច្របូកច្របល់…




















