
មនុស្សឆ្នាំទាំង ៣ មិនសូវចូលចិត្តនិយាយច្រើនទេ តែធ្វើការងារអស់ពីចិត្ត មានទំនួលខុសត្រូវខ្ពស់
ថ្វីដ្បិតតែមិនសូវនិយាយច្រើន ប៉ុន្តែតារានិស្ស័យទាំងនេះតែងតែឧស្សាហ៍ព្យាយាម ខិតខំអស់ពីចិត្ត។ ដូច្នេះហើយ ពួកគេនៅតែទទួលបានសេចក្តីស្រឡាញ់ និងការជឿទុកចិត្តពីថ្នាក់លើ និងសហការី។ ១. ឆ្នាំឆ្លូវ មនុស្សឆ្នាំឆ្លូវមានចរិតស្ងប់ស្ងាត់ មិនចូលចិត្តបញ្ចេញទស្សនៈច្រើនទេ ដូច្នេះគេមិនដែលអួតខ្លួនឡើយ។ នៅក្នុងអ្វីក៏ដោយ សញ្ញារាសីចក្រនេះ គឺតែងតែមានភាពប្រាកដប្រជាក្នុងការធ្វើវា។ ទោះលំបាកយ៉ាងណាក៏គេមិនដែលត្អូញត្អែរដែរ។ ផ្ទុយទៅវិញ មនុស្សឆ្នាំឆ្លូវតែងតែព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ជាក់ពីតម្លៃខ្លួនឯង ជាមួយនឹងសកម្មភាពជាក់ស្តែង មិនមែនដោយពាក្យផ្ការីកលើផ្ទៃនោះទេ។ ទោះជាពួកគេជោគជ័យ ត្រូវបានគេសរសើរពីគ្រប់ៗគ្នាក៏ដោយ ក៏ពួកគេនៅតែមានចិត្តរាបទាប មិនក្រអឺតក្រទម ឬមើលងាយអ្នកដទៃឡើយ។ សម្រាប់អ្នកកើតឆ្នាំឆ្លូវ កាន់តែធ្វើច្រើន បទពិសោធន៍កាន់តែច្រើន នោះនឹងទទួលបានផលច្រើនទៅថ្ងៃអនាគត។ បច្ចុប្បន្ន អ្នកឆ្នាំឆ្លូវអាចនៅតែជាបុគ្គលិក…




















