Wisdoms

តើគួរធ្វើយ៉ាងណា ដើម្បីអាចឱ្យអ្នក យកឈ្នះក្នុងហ្គេមជីវិតពិតមួយនេះ?
ប្លែកៗ

តើគួរធ្វើយ៉ាងណា ដើម្បីអាចឱ្យអ្នក យកឈ្នះក្នុងហ្គេមជីវិតពិតមួយនេះ?

ជ្រើសរើសនិមិត្តសញ្ញាមួយ ដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីវិធីដើម្បីអាចឱ្យអ្នកយកឈ្នះលើល្បែងក្នុងជីវិតរបស់អ្នក។ ១. និមិត្តសញ្ញាទី​ ១៖ អ្នកជាមនុស្សថ្លៃថ្នូរ ដរាបណាអ្នកផ្សេងត្រូវការជំនួយពីអ្នក អ្នកនឹងត្រៀមខ្លួនដើម្បីជួយពួកគេដោយអស់ពីចិត្ត។ ប្រហែលជាកំហុសតែមួយគត់របស់អ្នកគឺ “ក្លាហាន និងមិនចេះនិយាយអ្វីច្រើន” ធ្វើអ្វីគ្រប់យ៉ាងដោយប្រញាប់ និងមិនសូវមាត់កនោះឡើយ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកឈ្នះ ចូររៀនគិតឱ្យបានម៉ត់ចត់ វិភាគស្ថានភាពឱ្យបានល្អិតល្អន់ ដោយព្យាយាមកាត់បន្ថយហានិភ័យដល់កម្រិតទាបបំផុត។ ២. និមិត្តសញ្ញាទី​ ២៖ អ្នកជាមនុស្សដែលមានការតាំងចិត្តខ្ពស់ និងមានការប្តេជ្ញាចិត្ត អ្នកតែងតែដឹងថា អ្នកត្រូវធ្វើយ៉ាងម៉េចហើយប្រឆាំងនឹងវាបាន។ ប៉ុន្តែអ្នកមានជំងឺដែលឆាប់រំភើបខ្លាំងពេក ហើយអ្នកងាយឆាប់នឹងធុញទ្រាន់នឹងអ្វីដែលអ្នកធ្វើ ដូច្នេះ អ្នកអាចនឹងបោះបង់យ៉ាងងាយ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ក្លាយជាអ្នកឈ្នះពិតប្រាកដ សូមកុំខ្ជិលច្រអូស…

មនុស្សស្រី បើជ្រើសគូ ត្រូវជ្រើសយកមនុស្សធម្មតាៗបានហើយ កុំយកមនុស្សឆ្កួតឱ្យសោះ
សង្គម

មនុស្សស្រី បើជ្រើសគូ ត្រូវជ្រើសយកមនុស្សធម្មតាៗបានហើយ កុំយកមនុស្សឆ្កួតឱ្យសោះ

ជីវិតមនុស្សស្រី អ្វីដែលពិបាកបំផុតនោះគឺ​ ការជ្រើសរើសគូស្រករ រើសត្រូវជីវិតមានតែភាពរុងរឿង និងសុភមង្គល រើសខុស គឺមានតែទុក្ខកង្វល់ វេទនាទាំងកាយនិងចិត្ត។ យ៉ាងណាមិញ​ ពាក្យមួយឃ្លា គេតែងតែនិយាយលេងថា ស្រីៗ បើយកប្ដី ចូរយកមនុស្សធម្មតា កុំយកមនុស្សឆ្កួតឱ្យសោះ។ ពាក្យមួយឃ្លានេះ អ្នកគិតបានវែងឆ្ងាយ គេនឹងសម្រាយដឹងពីអត្ថន័យ តែបើគ្រាន់ជាឃ្លាគិតឱ្យខ្លី គឺវាជាឃ្លាកំប្លែងបំផុតហើយ។ តែតាមការពិត ឃ្លានេះ គឺគេមិនមែនសំដៅដល់មនុស្សឆ្កួត ដែលមានសតិមិនគ្រប់អីនោះទេ តែគេចង់សំដៅដល់មនុស្សដែល ៖ – ឆ្កួតនឹងស្រី ៖ ឆ្កួតវក់តែស្រី ក្បត់ចិត្តប្រពន្ធកូន ធ្វើអ្វីៗដើម្បីតែស្រី មនុស្សដែលឆ្កួតនឹងស្រីហើយ គឺតែងតែហ៊ានលើកដៃ…

មនុស្សស្រីកុំល្ងង់ខ្លាំងពេក! ឈប់ឃាត់មនុស្សដែលចង់ទៅ ឈប់ហៅមនុស្សដែលអស់ចិត្ត ហើយក៏ឈប់រង់ចាំគេទៀត
គ្រួសារ

មនុស្សស្រីកុំល្ងង់ខ្លាំងពេក! ឈប់ឃាត់មនុស្សដែលចង់ទៅ ឈប់ហៅមនុស្សដែលអស់ចិត្ត ហើយក៏ឈប់រង់ចាំគេទៀត

មានពេលខ្លះ មនុស្សស្រីដើម្បីតែស្នេហា ព្រោះតែការស្រឡាញ់ នាងមិនត្រឹមតែល្ងង់ប៉ុណ្ណោះទេ តែថែមទាំងមហាល្ងង់ថែមទៀតផង ល្ងង់ដែលព្យាយាមឃាត់មនុស្សដែលគេមិនដែលគិតថានឹងចង់នៅជាមួយនាងពេញមួយជីវិត។ មនុស្សស្រីល្ងង់ ដែលដឹងទាំងដឹងហើយថា គេនោះអស់ចិត្តហើយ គេលែងស្រឡាញ់នាងទៀតហើយ គេគ្មានសូម្បីតែការអាណិត និងស្រណោះចំពោះខ្លួន តែមនុស្សស្រី នៅតែបន្តដង្ហើយហៅ ឱ្យគេនោះត្រឡប់មកវិញ។ មនុស្សស្រី ក៏លើសពីល្ងង់ ដែលសុខចិត្តចំណាយពេលដ៏មានតម្លៃរបស់ខ្លួន លះបង់ចំពោះមនុស្សអាត្មានិយមម្នាក់ ធ្វើបាបខ្លួនឯង សុខចិត្តរង់ចាំមនុស្សដែលចាកចេញ នៅតែបន្តផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយ ថាគេនឹងត្រឡប់មកវិញ ទាំងដែលដឹងហើយថា វាមិនអាច​ ក៏ដឹងច្បាស់ថា ការពិតគេមានអ្នកថ្មីហើយ។ មនុស្សស្រី អ្នកត្រូវដឹងថា ទោះបីជាអ្នកជាស្រីស្អាត រូបឆោមឆើតឆាយយ៉ាងណា ក៏ដោយ…

១០ចំណុចដ៏ពិសេស របស់មនុស្សនៅក្រុម Pisces ចង់ស្រឡាញ់មនុស្សក្នុងក្រុមនេះ ត្រូវដឹងឱ្យច្បាស់សិន
ប្លែកៗ

១០ចំណុចដ៏ពិសេស របស់មនុស្សនៅក្រុម Pisces ចង់ស្រឡាញ់មនុស្សក្នុងក្រុមនេះ ត្រូវដឹងឱ្យច្បាស់សិន

Pisces គឺជាសញ្ញាមួយក្នុងចំណោមសញ្ញាទឹកទាំងបី ដូច្នេះហើយ ពួកគេអាចជាប្រភពជីវិតដែលទ្រទ្រង់ជីវិត ឬជ្រាលជ្រៅជាមួយនឹងភាពស្រពិចស្រពិលទៅនឹងបុគ្គលិកលក្ខណៈរបស់ពួកគេ។ ការណាត់ជួបពួកគេមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាពិតជាមានតម្លៃក្នុងការខិតខំប្រឹងប្រែងរបស់អ្នក។ ពួកគេមានការស្រមើលស្រមៃដ៏រស់រវើក អារម្មណ៍ចម្លែក និងពេលខ្លះត្រូវបានបម្រុងទុកដោយធម្មជាតិទៀតផង។ ពួកគេ​មាន​ក្តី​សុបិន​ខ្លាំង​ណាស់ ហើយ​ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ពិភព​ដ៏តូច​របស់​ពួកគេ​ដែល​នៅ​ឆ្ងាយ​ពី​ការពិត។ នេះ​ក៏​ធ្វើ​ឱ្យ​ពួក​គេ​ហាក់​ដូច​ជា​លេង​សើច​ច្រើន ពេលខ្លះ ដូចជាកូនក្មេងអ៊ីចឹង។ ភាពរសើបរបស់ពួកគេច្រើនតែទទួលបានផលល្អបំផុត ដែលជាហេតុធ្វើឱ្យការស្រលាញ់ Pisces អាចពិបាក និងស្មុគស្មាញជាងអ្វីដែលអ្នកបានគិតជាផ្លូវការ។ ដូច្នេះមានរឿងមួយចំនួនដែលអ្នកនឹងត្រូវចងចាំ មុននឹងចង់ចូលទៅក្នុងជីវិតរបស់ក្រុមតារានិករមួយនេះ។ ថ្វីដ្បិតតែជាមនុស្សដែលងាយចុះសម្រុងក៏ដោយ Pisces មានបេះដូងដ៏ធំបំផុត ជាមួយនឹងការយល់ដឹងដ៏ចាស់ទុំបំផុតសម្រាប់អ្នកដទៃ និងអារម្មណ៍ដែលពួកគេមាន។ នេះគឺជាគន្លឹះបន្ថែមទៀតដើម្បីឈ្នះបេះដូង Pisces ។ ១. ពួកគេទាមទារការស្រលាញ់…

ដាំមិនខុសទេ! ដើមឈើ ៥ ប្រភេទអាយុកាលជិតរយឆ្នាំ ជានិមិត្តរូបនៃទ្រព្យសម្បត្តិ មានតែនាំលាភសំណាងដល់ម្ចាស់ផ្ទះ
សង្គម

ដាំមិនខុសទេ! ដើមឈើ ៥ ប្រភេទអាយុកាលជិតរយឆ្នាំ ជានិមិត្តរូបនៃទ្រព្យសម្បត្តិ មានតែនាំលាភសំណាងដល់ម្ចាស់ផ្ទះ

ខាងក្រោមនេះជាពពួកដើមរុក្ខជាតិ​លម្អ ចំនួន ៥ ប្រភេទ ​ដែល​មាន​អាយុកាល​យូរ​ឆ្នាំ​​ បន្ទាបពីយកមកដាក់តាំងនឹងជួយ​ធ្វើ​ឱ្យ​ទីធ្លា​សួនច្បារ​កាន់​តែ​ស្រស់​ស្អាត ហៅ​ទ្រព្យសម្បត្តិ​ដល់​ម្ចាស់​ផ្ទះ នាំលាភសំណាងដល់ក្រុមគ្រួសារទៀតផង។ ១. ដើម Peony៖ Peonies អាចរស់នៅបានរាប់រយឆ្នាំ ហើយត្រូវបានគេចាត់ទុកថា ជាស្តេចនៃផ្កាដែលមានភាពស្រស់ស្អាត មិនតែប៉ុណ្ណោះ វាមានភាពតំណាងឱ្យទ្រព្យសម្បត្តិ។ រុក្ខជាតិប្រភេទនេះស្រលាញ់ចូលចិត្តពន្លឺ ដូច្នេះវាមិនស័ក្តិសមសម្រាប់ដាំនៅកន្លែងដែលមានពន្លឺតិច និងមានស្រមោលទេ។ លើសពីនេះទៀត peonies មានភាពធន់នឹងត្រជាក់និងគ្រោះរាំងស្ងួតផងដែរ ដែលមនុស្សជាច្រើនតែងតែដាំដើម peony នៅមុខផ្ទះ ដើម្បីហៅលុយ លាភសំណាង និងជួយការពារផ្ទះពីសំណាងអាក្រក់ទាំងឡាយ។ ២. ដើម Rhododendron៖…

ក្រោកពីគេងភ្លាម កុំភ្លេចផឹកទឹក ២ យ៉ាងនេះ ដើម្បី​ជួយ​បន្សាប​ជាតិពុល បំបាត់បញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព
សុខភាព

ក្រោកពីគេងភ្លាម កុំភ្លេចផឹកទឹក ២ យ៉ាងនេះ ដើម្បី​ជួយ​បន្សាប​ជាតិពុល បំបាត់បញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព

ដើម្បីទទួលបានសុខភាពល្អ និងធ្វើឪ្យប្រព័ន្ធបន្សាបជាតិពុលមានដំណើរការឲ្យបានបានត្រឹមត្រូវ មានរឿងមួយចំនួនដែលមនុស្សគួរតែធ្វើនៅពេលព្រឹកឲ្យបានទៀងទាត់ ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ។ ដូច្នេះ​ក្រោយ​ពី​ភ្ញាក់​ពី​គេង តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ឱ្យ​រាង​កាយ​កម្ចាត់​ជាតិពុល​បាន​លឿន​បំផុត? ១.អ្វីដែលត្រូវធ្វើនៅពេលព្រឹកដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ៖​ -ក្រោកពីគេងពេលព្រឹកត្រូវតែបន្ទោរបង់៖ នៅពេលដែលសសម្រាកអំឡុងពេលយប់ រាងកាយស្ថិតក្នុងដំណើរការមេតាបូលីស ដូច្នេះបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក ជាតិពុល និងកាកសំណល់នៅក្នុងខ្លួនគួរតែត្រូវបានបញ្ចេញចោល។ ហេតុនេះហើយនៅពេលដែលអ្នកក្រោកពីដំណេកនៅពេលព្រឹក អ្នកគួរតែបង្កើតទម្លាប់ចូលបន្ទប់ទឹក ដោយសារការសម្អាតកាកសំណល់ក្នុងពោះវៀននៅពេលព្រឹកព្រលឹម មិនត្រឹមតែជួយកម្ចាត់ជាតិពុលចេញពីរាងកាយ កាត់បន្ថយបន្ទុកលើក្រពះ និងពោះវៀន និងការពារការទល់លាមកនោះទេ វាក៏ជួយបង្កើនចំណង់អាហារសម្រាប់អាហារពេលព្រឹក និងជួយឱ្យរាងកាយចាប់ផ្តើមដំណើរការបានត្រឹមត្រូវ។ ទម្លាប់​នេះ ​ក៏​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​ពី​រាងកាយ​ស្រូបយក​ជាតិពុល​ច្រើន​ដង លើសពីនេះ ទម្លាប់ទៅបង្គន់ឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃបន្ទាប់ពីភ្ញាក់ពីគេង ក៏ជួយឱ្យអ្នកស្រកទម្ងន់ និងស្រកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ២.ភេសជ្ជៈ detox ដ៏មានប្រសិទ្ធភាព៖…

តើអ្នកជាមនុស្សមានការគិតដ៏ថ្លៃថ្លា ជឿលើបាបបុណ្យដែរឬទេ? តោះសាកល្បងធ្វើតេស្តឆ្លុះមើលម្តងមើល៍
សង្គម

តើអ្នកជាមនុស្សមានការគិតដ៏ថ្លៃថ្លា ជឿលើបាបបុណ្យដែរឬទេ? តោះសាកល្បងធ្វើតេស្តឆ្លុះមើលម្តងមើល៍

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសភួងផ្កាម្លិះមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម។ ភួងផ្កាម្លិះទី ១៖ អ្នកជាមនុស្សរ៉ូមែនទិកណាស់ ពូកែយកចិត្តយកថ្លើម ពូកែទុកពូកែដាក់រៀបចំលុយកាក់និងផ្ទះសម្បែងណាស់ នរណាឲ្យតែបានអ្នកដឹងតែសំណាងធំហើយ។ យ៉ាងណាមិញត្បិតស្តាប់ទៅអ្នកហាក់ដូចជាមនុស្សគ្រប់ល័ក្ខមែន តែអ្នកមិនមែនជាមនុស្សស្លូតបូតឲ្យគេជាន់បានទេ អ្នកជាមនុស្សឆ្លាតវៃក្នុងការដោះស្រាយបញ្ហាយ៉ាងទន់ភ្លន់ មិនចូលចិត្តឈ្លោះប្រកែកដោយសម្តីអសុរសឡើយ និយាយសរុបឲ្យខ្លីមកអ្នកគឺជាមនុស្សម្នាក់ដែលមានចរិតថ្លៃថ្នូរ និងខ្ពង់ខ្ពស់ ជឿលើបុណ្យកុសល សាងបាបបានបាប សាងបុណ្យបានបុណ្យ។ ភួងផ្កាម្លិះទី ២៖ អ្នកជាមនុស្សម្នាក់ដែលមានចរិតក្លាហាន ហ៊ានស៊ីហ៊ានសង ជាមនុស្សមានទឹកមុខរីករាយបើទោះជាខ្លួនទូលទុក្ខប៉ុនធំក៏ដោយក៏នៅតែញញឹមចេញដែរ។ បើនិយាយពីរឿងការងារផ្ទះអ្នកមិនសូវជាពូកែប៉ុន្មានទេ តែបើរឿងរកស៊ីក្រៅផ្ទះមនុស្សដូចអ្នកចិត្តខ្លាំងធ្វើអ្វីមិនចង់ឲ្យចាញ់គេទេ ព្រោះអ្នកជាមនុស្សម្នាក់មានចិត្តទូលាយហ៊ានទទួលយកពាក្យរិះគន់ ដើម្បីមកធ្វើជាបទពិសោធន៍អភិវឌ្ឍខ្លួនឯងឲ្យឆ្ពោះទៅមុខរហូត។ រីឯរឿងបុណ្យបាបអ្នកជឿខ្លះអត់ខ្លះមិនដល់ថ្នាក់ងប់ងុលទេ…

៤ចំណុចនេះ បង្ហាញច្បាស់ណាស់ថា មនុស្សប្រុសម្នាក់ហ្នឹង ធ្លាប់ទាក់ទងមនុស្សស្រីច្រើនរាប់មិនអស់
ស្នេហាយុវវ័យ

៤ចំណុចនេះ បង្ហាញច្បាស់ណាស់ថា មនុស្សប្រុសម្នាក់ហ្នឹង ធ្លាប់ទាក់ទងមនុស្សស្រីច្រើនរាប់មិនអស់

មិនថាជាប្តីប្រពន្ធ ឬជាគូសង្សារទេ ចំពោះមនុស្សប្រុសធ្លាប់ស្រលាញ់មនុស្សស្រីច្រើននាក់នោះ មានកន្លែងមួយចំនួនអាចបញ្ជាក់បាន គឺលាក់មិនជិតនោះឡើយ។ បើមនុស្សប្រុសម្នាក់ច្បាស់លាស់នឹងស្នេហា ប្រាកជាស្មោះមួយនឹងមួយជាមួយដៃគូខាងស្រីជាមិនខាន។ បើមនុស្សប្រុសធ្វើអ្វីតាមចិត្តនឹកឃើញ នោះភាពអកុសលរបស់នាងគឺនឹងចាប់ផ្តើមពីខណៈពេលនោះហើយ។ ១. សកម្មភាពដែលមនុស្សប្រុសទំនាក់ទំនងទៅកាន់មនុស្សស្រី៖ បើមនុស្សប្រុសម្នាក់ស្គាល់មនុស្សស្រីម្នាក់យ៉ាងច្បាស់នោះ អាចទាយដឹងយ៉ាងច្បាស់អំពីចិត្តគំនិតរបស់នាង នេះអាចបញ្ជាក់ថា មនុស្សប្រុសម្នាក់នេះកាលពីមុនធ្លាប់នៅជាមួយមនុស្សស្រីជាច្រើន។ មនុស្សប្រុសបែបនេះទោះជាខំប្រឹងសម្តែងយ៉ាងម៉េចក៏ដោយ គង់តែមានថ្ងៃមួយលេចចេញមកជាមិនខាន។ មនុស្សប្រុសបែបនេះរមែងតែងពុតត្បុត ប្រឹងប្រែងធ្វើពុតដូចជាស្រលាញ់មនុស្សស្រីខ្លាំងណាស់ ដោយសារតែគេដឹងថាមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលស្មោះនឹងស្នេហា។ ២. មនុស្សប្រុសចូលចិត្តប្រើរូបថតអ្វីដើម្បីធ្វើជា Profile រូបភាពរបស់គេ៖ ពេលដែលគេនៅជាមួយមនុស្សស្រីជាច្រើន ប្រាកដជាមានជំនឿចិត្ត និងអំនួតចំពោះរូបសម្បត្តិរបស់គេជាមិនខាន នោះ Profile រូបភាពរបស់គេភាគច្រើនគឺជារូបថតបែបសង្ហាៗ ឬជារូបថត ថតជាមួយស្រីស្អាត…

សំខាន់ណាស់ ត្រូវយល់ដឹងទាំងអស់គ្នា!!! រោគសញ្ញា ទាំង​៩​ នេះ បង្ហាញថាក្រលៀនរបស់អ្នក មានបញ្ហាដំណើរការមិនល្អ
សេដ្ឋកិច្ច

សំខាន់ណាស់ ត្រូវយល់ដឹងទាំងអស់គ្នា!!! រោគសញ្ញា ទាំង​៩​ នេះ បង្ហាញថាក្រលៀនរបស់អ្នក មានបញ្ហាដំណើរការមិនល្អ

ជារៀងរាល់ថ្ងៃខួរក្បាលរបស់យើងដំណើរការព័ត៌មានយ៉ាងច្រើនដែលយើងមិនអាចគិតដល់ ហើយរាងកាយរបស់យើងធ្វើរាប់ពាន់សកម្មភាព។ ការរស់នៅក្នុងពិភពមមាញឹកនេះធ្វើឱ្យយើងភ្លេចផ្ដោតអារម្មណ៍ទៅលើសញ្ញាដែលរាងកាយរបស់យើងផ្ដល់ឱ្យ។ ហើយផលវិបាកនៃការមិនយល់ពីសញ្ញាទាំងនោះធ្វើឱ្យអ្នកមានជម្ងឺធ្ងន់ធ្ងរ។ ចំនុចមួយដែលសំខាន់ក្នុងចំណោមចំនុចជាច្រើននោះគឺ ក្រលៀន។ ទាំងអស់នេះជារោគសញ្ញាដែលបង្ហាញថាក្រលៀនរបស់អ្នកមានបញ្ហា។ ១. គេងមិនលក់ ៖ នៅពេលដែលក្រលៀនរបស់អ្នក មិនដំណើរការបានត្រឹមត្រូវ វាមានន័យថាជាតិពុលមិនអាចចេញពីក្នុងខ្លួនទៅកាន់ទឹកនោមនោះទេហើយនឹងនៅក្នុងឈាម។ ជាពុលនៅក្នុងខ្លួនកើនឡើងធ្វើឱ្យអ្នកពិបាកក្នុងការគេងលក់។ ហេតុដូចនេះហើយទើបធ្វើឱ្យអ្នកគេងបានតិច ហើយអ្នកអាចនឹងប្រឈមមុខនិងការខូចក្រលៀន។ចំពោះអ្នកដែលកើតមានជំងឺក្រលៀនរ៉ាំរ៉ៃ ភាគច្រើនគេពិបាកដកដង្ហើម មូលហេតុមួយនេះកើតឡើង ម្ដងឬច្រើនដង ដែលអ្នកពិបាកដកដង្ហើមនៅពេលដែលអ្នកគេងលក់។ ការពិបាកដកដង្ហើមរបស់អ្នកពី ពីរបីវិនាទីទៅមួយនាទី។ ហើយនៅពេលដែលដង្ហើមត្រលប់មកវិញនឹងលឺស្រមុក។ បើនៅតែមានរឿងបែបនេះកើតឡើងអ្នកត្រូវទៅពេទ្យដើម្បីរករោគវិនិច្ឆ័យ។ ២. ឈឺក្បាល អស់កម្លាំងនិងខ្សោយ ៖ តម្រងនោមដំណើរការល្អនិងត្រឹមត្រូវអាចបម្លែងវីតាមីន D ទៅក្នុងខ្លួនរបស់យើងដើម្បីរក្សាឆ្អឹងរឹងមាំនិងផលិតអ័រម៉ូនហៅថា Erythropoietin (EPO)…

ផ្កាយសំណាង! បង្ហាញថា បំណងប្រាថ្នារបស់អ្នក បានសម្រេច ក្លាយជាការពិតដែរឬទេ ក្នុងឆ្នាំថ្មីនេះ?
ប្លែកៗ

ផ្កាយសំណាង! បង្ហាញថា បំណងប្រាថ្នារបស់អ្នក បានសម្រេច ក្លាយជាការពិតដែរឬទេ ក្នុងឆ្នាំថ្មីនេះ?

ជ្រើសរើសផ្កាយមួយ ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីធ្វើតេស្តតាមបែបចិត្តសាស្ត្រ ចង់ដឹងថា រាល់បំណងប្រាថ្នា ការងារ​ និងអ្វីដែលអ្នកចង់បាន តើនឹងអាចបានក្លាយជាការពិតដែរទេ នៅក្នុងឆ្នាំ ២០២៤នេះ? ១. ផ្កាយសំណាយទី ១៖ អាវុធសំខាន់របស់អ្នកគឺជំនឿ។ ប្រសិនបើអ្នកពិតជាចង់បានអ្វីមួយ នោះអ្នកនឹងមិនថយក្រោយឡើយ។ នោះហើយជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នក នឹងក្លាយជាការពិតឆាប់ៗនេះ ប៉ុន្តែនៅក្នុងទម្រង់ដែលមិននឹកស្មានដល់។ ២. ផ្កាយសំណាយទី ២៖ អ្នកដឹងច្បាស់ថា ដើម្បីទទួលបានអ្វីមួយ អ្នកត្រូវប្រឹងប្រែងបន្តិច។ កុំ​បោះបង់​ការ​ព្យាយាម​ នោះអ្នក​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន។ វាពិតជាសំខាន់ណាស់ តែយ៉ាងណា វាក៏ទាមទារឱ្យអ្នក ត្រូវអត់ធ្មត់រង់ចាំបន្តិច ហើយអំណោយនៃជោគវាសនានឹងលើសពីការរំពឹងទុករបស់អ្នក។…

ការស្រាវជ្រាវបង្ហាញថាភាពជោគជ័យរបស់បុរស គឺអាស្រ័យលើស្ត្រីដែលគាត់រៀបការជាមួយ
ទស្សនៈ

ការស្រាវជ្រាវបង្ហាញថាភាពជោគជ័យរបស់បុរស គឺអាស្រ័យលើស្ត្រីដែលគាត់រៀបការជាមួយ

ក្រោយពេលយើងរៀបការ វាអាចធ្វេីឱ្យជីវិតយេីងល្អរឺអាក្រក់ជាងមុន ហេីយក៏នឹងអាចឱ្យយេីងក្រឬមានជាងមុនផងដែរ នេះអាចបង្ហាញថាការជ្រើសរើសដៃគូជីវិតត្រឹមត្រូវ គឺសំខាន់ខ្លាំងដល់ការជួយអ្នកអោយជោគជ័យ។ ឧទាហរណ៍៖ លោកបារ៉ាក់អូបាម៉ាបានចាត់ទុកការជោគជ័យផ្នែកនយោបាយរបស់គាត់ ដោយសារភរិយារបស់គាត់។ ហើយទីបំផុតអ្នកវិទ្យាសាស្ត្របានពន្យល់ថា ពាក្យទាំងនោះមិនមែនគ្រាន់តែជាពាក្យទទេនោះទេ វាគឺជាការពិត។ ប្រហែលជានៅកន្លែងណាមួយនៅខាងក្នុងខ្លួនយេីង ដែលគេសង្ស័យថាប្តីប្រពន្ធគឺដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យយេីងជោគជ័យឆាប់រហ័ស។ ហើយទីបំផុតការសិក្សាដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Carnegie Mellon បាននាំរឿងនេះទៅជាកម្រិតវិទ្យាសាស្ត្រ។ អ្នកវិទ្យាសាស្រ្តអះអាងថាស្វាមីដែលមានប្រពន្ធគាំទ្រខ្លាំងនឹងមានឱកាសខ្ពស់ក្នុងការទទួលជោគជ័យក្នុងជីវិត។ គូស្វាមីភរិយាចំនួន ១៦៣ គូបានចូលរួមក្នុងការពិសោធន៍មួយនេះ ដែលតម្រូវឱ្យដោះស្រាយនូវល្បែងផ្គុំរូបដែលងាយៗ ឬ ការប្រកួតប្រជែងលេីខ្លួនឯង ដេីម្បីឈ្នះរង្វាន់។ បន្ទាប់ពីការប្រកួតនេះ អ្នកស្រាវជ្រាវបានឃ្លាំមើល និងកត់ត្រានូវរបៀបដែលគូស្វាមីភរិយាទំនាក់ទំនងគ្នាមុនពេលពួកគេធ្វើការសម្រេចចិត្តលេីអ្វីមួយ។ មានអ្នកចូលរួមខ្លះដែលប្តីប្រពន្ធនឹងគ្នានៅតែបន្តលើកទឹកចិត្តឱ្យជ្រើសរើសដើម្បីប្រកួតប្រជែងដណ្តើមយករង្វាន់នោះ​ ទោះជាក្នុងពេលអស់សង្ឃឹមហេីយក៏ដោយ។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានឆែកមេីលគូស្វាម៉ីភរិយាទាំងនេះនៅ…

ភាពខុសគ្នា ២០យ៉ាង រវាងស្នេហាពិត និងស្នេហាក្លែងក្លាយ!!!
សេដ្ឋកិច្ច

ភាពខុសគ្នា ២០យ៉ាង រវាងស្នេហាពិត និងស្នេហាក្លែងក្លាយ!!!

ដើម្បីរកគូស្នេហ៍ពិត ដែលអាចផ្តល់ឱ្យអ្នក នូវការស្រឡាញ់ដ៏ពិតប្រាកដ អ្នកត្រូវតែដឹងអំពីសេចក្ដីស្រឡាញ់ដែលអាចជឿជាក់ជាមុនសិន។ ដើម្បីទាក់ទាញ និង រក្សា គាត់ឬនាង អ្នកត្រូវតែផ្តល់នូវសេចក្តីស្រឡាញ់ដ៏រឹងម៉ាំមួយ ជាការតបស្នង។ ការដឹងអំពីរបៀប ដែលអាចសម្គាល់ភាពខុសគ្នារវាង ស្នេហាបរិសុទ្ធ និង ស្នេហាក្លែងក្លាយ នឹងផ្តល់ឱ្យអ្នកនូវប្រាជ្ញា អំពីរបៀបបង្កើតទំនាក់ទំនងស្នេហាដ៏យូរអង្វែង និង ជៀសវាងស្នេហាដែលធ្វេីឱ្យធុញទ្រាន់។ ការយល់ដឹងនេះក៏អាចជួយ អ្នកឱ្យរួចផុតពីការឈឺចាប់ ដែលគ្មានប្រយោជន៍ ដោយសារតែស្រឡាញ់មនុស្សខុស។ លើសពីនេះទៅទៀត វាក៏ជួយការពារអ្នក ក្នុងការធ្វេីឱ្យនរណាម្នាក់ឈឺចាប់ និង ការមានកំហុស ដែលមិនបានផ្តល់នូវសេចក្តីស្រលាញ់ដល់គេប្រាកដប្រជា។ ដូច្នេះ ដេីម្បីកុំឱ្យមានការលំបាកនៅថ្ងៃក្រោយ ខាងក្រោមនេះជាភាពខុសគ្នា…

ទម្លាប់បីយ៉ាងនៃការចាយលុយ របស់អ្នកមាន ខុសពីអ្នកក្រ
សេដ្ឋកិច្ច

ទម្លាប់បីយ៉ាងនៃការចាយលុយ របស់អ្នកមាន ខុសពីអ្នកក្រ

នេះ គឺជាគំនិតដ៏រំភើប និង ដ៏ល្អមួយ។ ហេតុអ្វីបានជាមិន ធ្វើការពេញម៉ោងនៅលើការងាររបស់អ្នក ហេីយ ប្រេីពេលក្រៅម៉ោងរបស់អ្នក សំរាប់បង្កេីតសំណាង? ហើយតេីអ្នកមានអារម្មណ៍បែបណា នៅពេលអ្នកអាចនិយាយដោយស្មោះត្រង់ថា៖ «ខ្ញុំកំពុងធ្វើការដើម្បីក្លាយជាអ្នកមាន។ ខ្ញុំមិនធ្វើការគ្រាន់តែដើម្បី បង់វិក័យប័ត្ររបស់ខ្ញុំទេ។» នៅពេលអ្នកមានគម្រោងដេីម្បីបង្កេីតទ្រព្យសម្បត្តិ អ្នកនឹងត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ហេីយអ្នកនឹងគេងមិនសូវស្រួលទេនៅពេលយប់។ ខ្ញុំចង់ចែករំលែករូបមន្តសាមញ្ញមួយ សម្រាប់ការបង្កើតទ្រព្យសម្បត្តិ។ នេះជាគំនិតរបស់លោក Jim Ronh អំពីរបៀបដែល ប្រាក់គួរតែដាក់នៅកន្លែងណាខ្លះ។ ចូររៀនរស់នៅជាមួយលុយ ៧០% ដែលអ្នករកបានរៀងរាល់ខែ។ លុយ៧០%នេះ គឺសំរាប់រឿងដ៏ចាំបាច់ និង វត្ថុប្រណិតមួយចំនួន ដែលអ្នកត្រូវចំណាយប្រាក់។ បន្ទាប់មក វាជាការសំខាន់ដើម្បីមើលថាតើអ្នកបែងចែក…

នៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងសមបំណងក្នុងរឿងអ្វីខ្លះ? តើជីវិតនេះនឹងមានឱកាសសុខស្រួលដូចគេឯងដែរទេ?
មិត្តអ្នកអាន

នៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងសមបំណងក្នុងរឿងអ្វីខ្លះ? តើជីវិតនេះនឹងមានឱកាសសុខស្រួលដូចគេឯងដែរទេ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់ សេចក្ដីសុខ និងសមបំណងឬអត់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសហឹបកំណប់មួយដែលអ្នកចង់បើកបំផុត ហើយអានចម្លើយខាងក្រោម។ ហឹបកំណប់ទី ១៖ អ្នកនឹងសមបំណងដូចជាភាពចិត្តល្អរបស់អ្នក នៅពាក់កណ្តាលជីវិតដំបូងហាក់បីដូចជាជូរចត់ ពីព្រោះសង្គមនេះមានលក្ខណៈប្រកួតប្រជែងខ្លាំងពេក ប៉ុន្តែចូលកុំបាក់ទឹកចិត្តព្រោះតង់ទី ២ នៃជីវិតអ្នកនឹងសប្បាយរីករាយវិញ ហើយអ្វីៗជាច្រើននៅក្នុងជីវិតនឹងដំណើរការទៅដោយរលូនដូចក្តីសង្ឃឹម ហើយនេះជាអ្វីដែលអ្នកទទួលបាននៅឆមាសទីមួយនៃជីវិតរបស់អ្នក ។ អ្នកនឹងទទួលបានសេចក្ដីសុខ និងមានផាសុកភាព មានតែរឿងល្អនឹងកើតឡើង បន្ទាប់ពីព្យុះភ្លៀងត្រូវបានបញ្ចប់។ ហឹបកំណប់ទី ២៖ អ្នកអាចមានការខកចិត្តម្តងម្កាល តែទោះយ៉ាងណា នៅទីបំផុតអ្នកក៏នៅតែអាចរកឃើញសេចក្ដីសុខ យល់ពីជីវិត និងដឹងពីរបៀបស្វែងរកសុភមង្គល និងដឹងពីរបៀបកែតម្រូវអារម្មណ៍ខ្លួនឯង ធ្វើឱ្យអ្នកមើលឃើញជីវិតនឹងទៅជាយ៉ាងណានាពេលអនាគត…

តាមចិត្តវិទ្យាលោកខាងលិច! ជ្រើសរើសក្មេងស្រីម្នាក់ ដើម្បីដឹងថាមនុស្សម្នាក់ស្រឡាញ់អ្នក ដោយសារចំនុចទាក់ទាញអ្វីខ្លះ
ប្លែកៗ

តាមចិត្តវិទ្យាលោកខាងលិច! ជ្រើសរើសក្មេងស្រីម្នាក់ ដើម្បីដឹងថាមនុស្សម្នាក់ស្រឡាញ់អ្នក ដោយសារចំនុចទាក់ទាញអ្វីខ្លះ

តើក្មេងស្រីម្នាក់ណាជាជម្រើសរបស់អ្នក ជ្រើសរើសក្មេងស្រីដែលអ្នកចូលចិត្តជាងគេនៅពេលក្រឡេកឃើញភ្លាម ដើម្បីដឹងថាអ្នកដទៃស្រឡាញ់ចូលចិត្តអ្នក ដោយសារអ្នកមានចំនុចទាក់ទាញអ្វីខ្លះ? ១. ចំនុចទាក់ទាញរបស់អ្នក៖ ការលេងសើចច្រើន និងភាពកំប្លុកកំប្លែង បើសិនជាអ្នកជ្រើសរើសយកក្មេងស្រី ​១ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារការលេងសើចច្រើនរបស់អ្នក បានធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្បើយនៅពេលបាននៅក្បែរអ្នក។ ភាពកំប្លុកកំប្លែករបស់អ្នកបានធ្វើឱ្យមនុស្សជុំវិញអ្នកមានស្នាមញញឹម ព្រោះអារម្មណ៍លេងសើចរបស់អ្នកនឹងជួយបង្កើនទំនាក់ទំនងរវាងអ្នក និងមនុស្សជុំវិញខ្លួនអ្នកកាន់តែមានភាពស្និតស្នាលជាមួយបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់របស់អ្នក។ ២. ចំនុចទាក់ទាញរបស់អ្នក៖ ភាពទន់ភ្លន់ បើសិនជាអ្នកជ្រើសរើសយកក្មេងស្រី ​២ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារ “ភាពទន់ភ្លន់”។ សម្រាប់គ្រប់គ្នាអ្នកគឺជាមនុស្សទទួលយករឿងរ៉ាវពីគ្រប់គ្នាដែលបាននិយាយមកកាន់អ្នក អ្នកគឺជាអ្នកស្តាប់ក៏ល្អ។ ពួកគេនិយាយជាមួយអ្នកដោយភាពស្ងប់ស្ងៀមនៅពេលពួកគេជួបបញ្ហាហើយមានអ្នកជួយប្រឹក្សាដោះស្រាយ ផ្តល់ដំបូន្មានល្អៗជានិច្ច។ ការឆ្លើយតបដោយភាពទន់ភ្លន់ និងលើកទឹកចិត្តរបស់អ្នក បានជំរុញនូវភាពក្លាយហានបន្ថែមសម្រាប់ពួកគេផងដែរ។ ៣.…

ចំណាយពេលអាន! ការ​លេប​ស្ករ​កៅស៊ូ​ដោយ​ចៃដន្យ តើ​វា​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ទេ?
សុខភាព

ចំណាយពេលអាន! ការ​លេប​ស្ករ​កៅស៊ូ​ដោយ​ចៃដន្យ តើ​វា​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ទេ?

ការលេបស្ករកៅស៊ូ គឺស្រដៀងនឹងការលេបអាហារធម្មតា ដោយសារស្ករកៅស៊ូក៏មានធាតុផ្សំផលិតចេញពីសារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ ហើយ Polyisobutylene) មិនអាចរំលាយបានដោយទឹកក្រពះនៅក្នុងខ្លួនបានទេ។ ប៉ុន្តែចំពោះស្ករកៅស៊ូដែលត្រូវបានលេបចូលក្នុងខ្លួន នឹងរំកិលចូលពោះវៀនធំបន្តិចម្តងៗ ហើយបញ្ចេញក្នុងទម្រង់ជាលាមក។ *ស្ករកៅស៊ូមានសមាសធាតុសំខាន់ៗដូចខាងក្រោម៖ -សារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ (ប៉ូលីអ៊ីសូប៊ូទីលីន) -សារធាតុផ្អែមដូចជាស្ករ xylitol និង sorbitol -ភ្នាក់ងាររសជាតិ -សារធាតុរក្សាទុក *គ្រោះថ្នាក់នៃការលេបស្ករកៅស៊ូ៖ ថ្វីត្បិតតែការលេបស្ករកៅស៊ូមិនមានគ្រោះថ្នាក់ការស្ទះពោះវៀន ដូចអ្វីដែលមនុស្សជាច្រើនគិតនោះទេ។ ម្យ៉ាងទៀត ទោះបីជាមិនបានបង្កគ្រោះថ្នាក់ធំពិតមែន ប៉ុន្តែវាក៏មិនមែនជា​រឿង​ដែល​គួរ​ធ្វើដែរ។ ជាពិសេសចំពោះកុមារតូចៗ ការទំពារស្ករកៅស៊ូគួរតែត្រូវបានជៀសវាង ព្រោះករណីនេះអាចបណ្តាលឱ្យលេបស្ករកៅស៊ូដោយចៃដន្យ ហើយបង្កឲ្យមានហានិភ័យនៃអញ្ចាញធ្មេញជាប់ក្នុងបំពង់ក ឬបំពង់ខ្យល់ ដែលប្រឈមនឹងការស្លាប់លឿនជាងការរុំ ឬស្ទះពោះវៀនប្រាកដណាស់៕ ប្រភព៖…

មនុស្សស្រឡាញ់យើងមានច្រើន … តែក្ដីស្រឡាញ់ដែលគេមានចំពោះយើង មានមិនដូចគ្នាទេ
សង្គម

មនុស្សស្រឡាញ់យើងមានច្រើន … តែក្ដីស្រឡាញ់ដែលគេមានចំពោះយើង មានមិនដូចគ្នាទេ

– មនុស្សខ្លះគ្រាន់តែសម្ដែងធ្វើជាស្រឡាញ់យើង នៅចំពោះមុខយើងតែប៉ុណ្ណោះ តែក្រោយខ្នងយើង ចង់តែហែកយើងស៊ីទេ ច្រណែន ឈ្នានីស ចាក់រុក និយាយដើមយើង បំភ្លើស បំភ្លៃ តែនៅចំពោះមុខល្អណាស់ #ផ្លែល្វា! – មនុស្សខ្លះ ស្រឡាញ់យើង ព្រោះគេមានបំណង ចង់បានប្រយោជន៍ពីយើង ឃើញយើងអាចប្រើការបាន ទើបស្រឡាញ់យើង តែបើយើងលែងមានប្រយោជន៍សម្រាប់គេ យើងប្រើការលែងបានហើយនោះ កុំថាឡើយមុខយើងទៅសុំជំនួយពីគេ សូម្បីតែឈ្មោះយើងគេមិនរំឭកផង #គេធ្វើមិនស្គាល់! – មនុស្សខ្លះស្រឡាញ់យើង ស្រឡាញ់មែន គេក៏មិនដែលចង់បានប្រយោជន៍អ្វីពីយើងដែរ ប៉ុន្តែពេលយើងមានទុក្ខ មានបញ្ហា ការលំបាក…

កញ្ចក់ទិព្វៗ តើនរណានឹងនៅក្បែរខ្ញុំទាំងគ្រាលំបាក ទាំងគ្រាឈឺថ្កាត់និងគ្រារួមសុខនិងទុក្ខនឹងគ្នា?
សង្គម

កញ្ចក់ទិព្វៗ តើនរណានឹងនៅក្បែរខ្ញុំទាំងគ្រាលំបាក ទាំងគ្រាឈឺថ្កាត់និងគ្រារួមសុខនិងទុក្ខនឹងគ្នា?

មនុស្សម្នាក់ៗកើតមក សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកជារឿងធម្មតា ពេលខ្លះការសុំជំនួយពីមនុស្សខុស គឺច្រើនតែគ្មានប្រយោជន៍។ ដូច្នេះថ្ងៃនេះយើងនឹងនាំមកការទស្សន៍ទាយមួយ ដែលអាចផ្តល់ចម្លើយដល់អ្នកបាន ។ សូមជ្រើសរើសកញ្ចក់ទិព្វ ១ ដែលអ្នកឃើញហើយចូលចិត្តបំផុត ដើម្បីដឹងពីអនាគតអ្នកអាចពឹងនរណាបាន ។ កញ្ចក់ទិព្វទី ១៖ មនុស្សដែលអ្នកអាចពឹងបាន គឺគូស្នេហ៍ (ប្ដីប្រពន្ធ, ឬគូសង្សារ) នៅក្នុងជីវិតរបស់អ្នកគូជីវិតមានសារៈសំខាន់បំផុត មិនថានៅពេលលំបាកប៉ុណ្ណា ដៃគូរបស់អ្នកនឹងក្លាយជាមនុស្សដំបូងដែលនៅក្បែរ និងជួយអ្នកជារៀងរហូត ដូច្នេះប្រសិនបើថ្ងៃនេះ អ្នកបានជួបមនុស្សម្នាក់នេះហើយ ចូលថែរក្សាគាត់ឲ្យបានល្អ ហើយកុំព្រលែងដៃគាត់ឲ្យសោះ ព្រោះគាត់នេះហើយជាមនុស្សដំបូងដែលនឹងបង្ហាញខ្លួនពេល​អ្នក​កំពុងជួបទុក្ខ ឬជាមនុស្សតែម្នាក់គត់ដែលមើលថែអ្នកពេលអ្នកឈឺស្កាត់ ។ កញ្ចក់ទិព្វទី ២៖ អ្នកគឺជាមនុស្សសាមញ្ញ…

សេះនាំលាភសំណាង! រើសមួយដើម្បីដឹងថាពេលណាអ្នកទទួលបានលាភធំ ហើយគួរត្រណមអ្វីកុំឲ្យដាច់លាភ?
សង្គម

សេះនាំលាភសំណាង! រើសមួយដើម្បីដឹងថាពេលណាអ្នកទទួលបានលាភធំ ហើយគួរត្រណមអ្វីកុំឲ្យដាច់លាភ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអនាគត តាមរយៈការជ្រើសរើសសត្វសេះមួយក្បាលដែលអ្នកគិតថាគួរឲ្យចាប់អារម្មណ៍បំផុត ហើយអានចម្លើយខាងក្រោម ។ សត្វសេះទី ១៖ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការអភិវឌ្ឍន៍ធនធានជំនាញមនុស្សនឹងរីកចម្រើន ដូច្នេះក្នុងរយៈពេលនេះអ្នកគួរតែប្រញាប់អភិវឌ្ឍបុគ្គលិកលក្ខណៈទំនាក់ទំនងរបស់អ្នក ព្រោះមិត្តភាពគឺសំខាន់ព្រោះ ៣ ឆ្នាំក្រោយលាភសំណាងនឹងចូលមករកអ្នក ត្រង់​ចំណុច​នេះអ្នក​ត្រូវ​ចាប់​យក​ឱកាស​ល្អឲ្យបាន ព្រោះអ្នកអាចទទួលបាន​ឡានថ្មី ទិញ​ផ្ទះថ្មី ឬទទួលបានទ្រព្យជាដុំកំភួន ដូច្នេះកុំអោយឱកាសនេះកន្លងផុតទៅ។ សត្វសេះទី ២៖ ក្នុងរយៈពេល ៥ ឆ្នាំ តែដំបូងអ្នកគួរតែផ្លាស់ប្តូរទម្លាប់អាក្រក់សិន ព្រោះនោះជាការស្រមើស្រមៃដែលនាំមកនូវសំណាងអាក្រក់។ ភាគច្រើនជោគជតារាសីរបស់អ្នកទាក់ទងនឹងរឿងស្នេហា ដូច្នេះដរាបណាអ្នកផ្លាស់ប្តូរទម្លាប់ដែលបានរៀបរាប់ខាងលើ ដៃគូអនាគតរបស់អ្នកនឹងបង្ហាញខ្លួន…

ទីតាំងសំខាន់ ៤ ក្នុងផ្ទះ សម្អាតកាន់តែស្អាតកាន់តែទាក់ទាញ នាំលាភសំណាង ជាពិសេសចំណុចចុងក្រោយងាយមើលរំលង
សេដ្ឋកិច្ច

ទីតាំងសំខាន់ ៤ ក្នុងផ្ទះ សម្អាតកាន់តែស្អាតកាន់តែទាក់ទាញ នាំលាភសំណាង ជាពិសេសចំណុចចុងក្រោយងាយមើលរំលង

ការសម្អាតផ្ទះគឺជាការងារដែលអ្នកទាំងអស់គ្នាធ្វើស្ទើរតែរាល់ថ្ងៃ ប៉ុន្តែបើយោងតាម​ហុងស៊ុយ ការ​សម្អាត​ផ្ទះ​ជា​ប្រចាំ​នឹង​ជួយ​ឱ្យ​គេហដ្ឋាន​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន បង្កើន​ភាព​រុងរឿង និង​ជំរុញ​ឱ្យ​មាន​សំណាង​ល្អ នាំលាភ​សំណាង​ក៏​កាន់តែ​រីក​ដុះដាល​។ ១. ទ្វារ ទ្វារ​គឺជា​តំបន់​ដំបូង​គេ​ដែល​ត្រូវតែថែ​រក្សា​​ស្អាត ដើម្បី​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន ផ្ទុយទៅវិញ បើទ្វាររញ៉េរញ៉ៃ និងគ្មានការសម្អាតបានត្រឹមត្រូវ នឹងរារាំងដល់ទ្រព្យសម្បត្តិ និងលំហូរនៃថាមពល ធ្វើឱ្យមានការរំខានដល់ផ្ទះទាំងមូលទៀតផង។ ជាពិសេស របស់បីយ៉ាងនេះ ហាមដាច់ខាតមិនគួរដាក់ក្នុងបរិវេណទ្វារ (ដាក់កញ្ចក់ទល់មុខទ្វារធំ ដាក់នាឡិកានៅមាត់ទ្វារ គំនរវត្ថុរញ៉េរញ៉ៃ)។ ៣. ផ្ទះបាយ តាមក្បួនហុងស៊ុយ ផ្ទះបាយ​មាន​តួនាទី​សំខាន់​ណាស់​ ព្រោះ​ជា​កន្លែង​តំណាង​ឱ្យ​រតនសម្បត្តិ​របស់​គ្រួសារ ។ ដូច្នេះហើយ ការថែរក្សាផ្ទះបាយឱ្យស្អាត មិនត្រឹមតែធានាសុវត្ថិភាព និងអនាម័យចំណីអាហារប៉ុណ្ណោះទេ…

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!
សុខភាព

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!

ផ្កាស្បៃរឿង មើលទៅយើងប្រហែលជាគិតថាវាគ្រាន់តែជាផ្កាតាំងលម្អផ្ទះ តែការពិតទៅផ្កាស្បៃរឿងក៏មានប្រយោជន៍ជារូបមន្តថែរក្សាសម្រស់ផ្ទៃមុខតាមបែបធម្មជាតិដែរ ដែលលោកអ្នកនឹកស្មានមិនដល់។ ដោយវាមានសារធាតុពិសេសៗជំនួយផ្ទៃមុខ ​ឱ្យទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត ក្មេងជាងវ័យបានផងដែរ ​ដោយគ្រាន់តែលាយគ្រឿងផ្សំបែបធម្មជាតិងាយរកតែប៉ុន្មានមុខតែប៉ុណ្ណោះ។ ដូច្នេះចង់ដឹងថាប្រើប្រាស់ផ្កាស្បៃរឿងតាមវិធីណាជួយឱ្យមុខស្អាត កុំឱ្យចាំយូរមករៀនពីវីធីធ្វើទាំងអស់គ្នា៖ # ផ្កាស្បៃរឿង និងទឹកដោះគោ រូបមន្តនេះនឹងជួយកម្ចាត់មុខដែលខ្មៅខ្លោចដោយសារតែកម្តៅថ្ងៃ ជាពិសេសធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ម៉ដ្ឋខៃ ភ្លឺរលោងចែងចាំងស្អាតដូចស្បែកកូនក្មេង។ គ្រឿងផ្សំរួមមាន៖ ១. ផ្កាស្បៃរឿង ១ទង ២. ម្សៅរមៀត (ទិញផ្សារស្រាប់ក៏បាន ឬយករមៀតស្រស់ៗហាន់ហាលថ្ងៃចាំបុកជាម្សៅក៏បាន) ចំនួន កន្លះស្លាបព្រាបាយ…