
ចំណងដែលពិបាកស្រាយបំផុត គឺចំណងចិត្ត
នៅពេលដែលមនុស្សម្នាក់ មានចំណងចងជាប់នៅក្នុងចិត្តហើយនោះ ទោះយ៉ាងណា ក៏ពិបាកនឹងស្រាយដែរ។ ឧទាហរណ៍ ៖ ដូចជាដំរីមាឌធំមួយក្បាល តែបែរជាចាញ់ច្រាបនឹងខ្សែចំណងដ៏តូចមួយទៅវិញ នេះគឺមកពីចិត្តជាប់ចំណង មិនមែនមកពីវាគ្មានកម្លាំងក្នុងការជម្នះខ្សែចំណងនោះឡើយ។ នៅពេលដែលចិត្តរបស់យើងបានជាប់ចំណង ស្ថិតក្រោមការគ្រប់គ្រងនៃការចាក់មនោគមន៍ ឬអារម្មណ៍ មនោសញ្ចេតនារបស់នរណាម្នាក់ហើយនោះ យើងក៏នឹងមិនមានគំនិតគិតឃើញអ្វីផ្សេង ក្រៅតែពីបណ្ដែតបណ្ដោយឱ្យទៅតាមកាលៈទេសៈ ស្ថានការណ៍ និងបញ្ហាដែលកើតមាននោះឡើយ។ វាក៏ដូចគ្នា ដែលគេតែងតែនិយាយថា ដើរបានឆ្ងាយ ឬជិត មិនស្ថិតលើជើងយើងទេ តែវាស្ថិតនៅលើចិត្តរបស់យើង មានកម្លាំងក្នុងការតស៊ូ ពុះពារ ព្យាយាមក្នុងការជម្នះបានកម្រិតណា។ ពេលខ្លះ យើងមិនមានកម្លាំងកាយគ្រប់គ្រាន់ក្នុងការប្រឈមជាមួយនឹងបញ្ហាដែលបានកើតឡើងទេ តែផ្ទុយទៅវិញ យើងមានក្ដីសង្ឃឹម និងកម្លាំងចិត្តដ៏ធំធេង…



















