
២ យ៉ាង ដែលអាចធ្វើឱ្យអ្នកក្លាហាន ហ៊ានឈានជើងដើរចូលក្នុងរង្វង់មនុស្សជោគជ័យ និងអ្នកមានៗក្នុងសង្គមបច្ចុប្បន្ននេះ
ជាការពិតណាស់ មនុស្សមួយចំនួន គាត់មិនចូលចិត្តជីវិតដែលប្រឡូកក្នុងសង្គមមនុស្សច្រើនឡើយ មិនចូលចិត្តភាពអ៊ូអរ មិនចូលចិត្តការដើរលេងស៊ីផឹក មានមិត្តភក្តិច្រើន រឹតតែមិនចូលចិត្តពេលចូលក្នុងចំណោមមនុស្សធំខ្ពង់ខ្ពស់ មានមុខមាត់ ជាពិសេសគឺ អ្នកមាន បុគ្គលជោគជ័យ ព្រោះពួកគេមិនចេះអែបអប មិនចេះរណប មិនចេះទ្រអ្នកណាឡើយ ជីវិតពួកគេគឺបែបស្ងប់ស្ងាត់ រស់នៅក្នុងភាពឯកជនរបស់ខ្លួន ដូច្នេះ គាត់មិនចូលក្នុងចំណោមមនុស្សច្រើនឡើយ គាត់ត្រូវរក្សាជីវិតរបស់គាត់ក្នុងពិភពស្ងប់ស្ងាត់។ តែយ៉ាងណាមិញ ក៏មានមនុស្សខ្លះ មិនមែនគាត់ចូលចិត្តបែបស្ងប់ស្ងាត់នោះឡើយ ហើយក៏មិនមែនគាត់ឫកឆ្មើងឆ្មៃ មិនរាប់អានមិត្ត មិនរាប់ញាតិនោះទេ តែព្រោះរឿងមួយចំនួន ដែលធ្វើឱ្យគាត់មិនហ៊ានប្រឡូក ឬចូលក្នុងចំណោមមនុស្សច្រើន ជាពិសេសគឺ ក្នុងរង្វង់អ្នកមាន ឬបុគ្គលជោគជ័យ ព្រោះគិតថាខ្លួនអន់ជាងគេ…




















