ជ្រើសរើសភេសជ្ជៈមួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីស្ថានភាពអ្នកក្នុងរឿងស្នេហា តើគួរចាប់ផ្ដើម ឬក៏ត្រូវរង់ចាំ?

6
ការផ្សាយពាណិជ្ជកម្ម

តាមរយៈការជ្រើសរើសភេសជ្ជៈដែលអ្នកចូលចិត្តញុំាជាងគេ នោះនឹងមានចម្លើយបង្ហាញពីស្ថានភាពរបស់អ្នកក្នុងរឿងស្នេហា តើអ្នកគួរតែចាប់ផ្ដើមមានស្នេហា ឬក៏ត្រូវរង់ចាំ?

ក. គួររង់ចាំឱកាស បន្ទាប់មកចាំវាយលុក

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 23 At 11.34.18 AM

អ្នកជាកម្មសិទ្ធិរបស់ប្រភេទនៃមនុស្ស ដែលដែលមិនចេះបំពានលើនរណាម្នាក់ឡើយ សូម្បីតែក្នុងរឿងស្នេហាក៏ដោយ។ អ្នកមិនដែលតាមរកមនុស្សម្នាក់ទៀតយ៉ាងសកម្មពេកទេ ពីព្រោះអ្នកមិនចូលចិត្តអារម្មណ៍ដែលទទួលឥទ្ធិពលពីមនុស្សផ្សេងទៀត ឱ្យមកគ្រប់គ្រងលើអារម្មណ៍របស់អ្នកឡើយ។

ការផ្សាយពាណិជ្ជកម្ម

អ្នកឃើញថាបើអ្នកដេញតាមយ៉ាងងប់ងល់ពេក អ្នកហាក់ដូចជាបោះបង់ខ្លួនឯងចោលអ៊ីចឹង។ ហេតុដូច្នេះហើយ រហូតមកដល់ពេលនេះ ទោះបីអ្នកពិតជាចូលចិត្តនរណាម្នាក់ក៏ដោយ ប៉ុន្តែអ្នកនៅតែស្ថិតក្នុងស្ថានភាព “ រង់ចាំ” ប៉ុន្តែនោះក៏ជាវិធីត្រឹមត្រូវក្នុងការសម្រេចក្នុងរឿងស្នេហានេះដែរ។

ខ. រក្សា និងបណ្ដោយទៅតាមធម្មជាតិ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 23 At 11.34.22 AM

អាចនិយាយបានថាអ្នកជាមនុស្សរឹងចចេស និងរឹងរូស តែងតស៊ូជាមួយរឿងដែលមិនសមនឹង ឬបញ្ហាមិនអាចដោះស្រាយបាន ហើយជាការពិតស្នេហាក៏ដូចគ្នាដែរ។ ឧបមាថា អ្នកទើបតែបែកបាក់ជាមួយគូស្នេហ៍របស់អ្នក ជំនួសឱ្យការរៀនពីរបៀបភ្លេច អ្នកគ្រាន់តែគិតអំពីវា ហើយទទួលយកគ្រប់យ៉ាងទាំងអស់ ហើយបន្ទាប់មកចាប់យកវាដើម្បីស្តីបន្ទោសអតីតរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះវាត្រូវបានគេណែនាំឱ្យអ្នកទុកអ្វីៗទាំងអស់ឱ្យទៅជាធម្មជាតិ កុំគិតសូម្បីតែប្រៀបធៀបខ្លួនឯង ជាមួយនឹងអតីតកាលដែលមានជាមួយគេនោះ។ យ៉ាងណាមិញ អ្នកក៏គួរតែបើកចិត្ត មិនបាច់ដេញតាមស្នេហាពេកទេ តែត្រូវបើកចិត្ត បើកបេះដូងក្រែងមានមនុស្សណាម្នាក់ចូលក្នុងជីវិតអ្នកជាថ្មី។

គ. គួររង់ចាំឱកាសល្អ ច្បាស់លាស់ជាងនេះ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 23 At 11.34.25 AM

អ្នកជាមនុស្សម្នាក់ដែលជិតស្និទ្ធ ហើយងាយនឹងទន់ខ្សោយ អ្នកងាយនឹងរំជើបរំជួលដោយភាពរីករាយរបស់អ្នកដទៃ។ ជាមួយនឹងបុគ្គលិកលក្ខណៈបែបនេះ វាទំនងជាអ្នកនឹងជួបប្រទះនូវសេចក្តីស្រឡាញ់ច្រើន ប៉ុន្តែវាពិបាកក្នុងការឈានដល់ទីបញ្ចប់ដ៏រីករាយ។

ការផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណាក៏ដោយ ទោះអ្នកស្រឡាញ់អ្នកណាខ្លាំងក៏ដោយ សូមកុំសកម្មនឹងដេញតាមគេពេក ព្រោះជាមួយនឹងបេះដូងដ៏រសើបនេះ ខ្លាចថាអ្នកនឹងរងទុក្ខច្រើន ប្រសិនបើមនុស្សម្នាក់ទៀតមិនចូលចិត្តអ្នក។ អ្នកគួរតែ “រង់ចាំ” ប្រើសមត្ថភាពវិភាគរបស់អ្នក ដើម្បីវិនិច្ឆ័យមនុស្សម្នាក់នោះឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានបញ្ហា ឬការបែកបាក់នៅពេលដែលអ្នកបានចាប់ផ្ដើម។

ឃ. គួរតែចាត់វិធានការដើម្បីវាយប្រហារ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 23 At 11.34.28 AM

មិនដឹងថាអ្នកធ្លាប់គិតអំពីរឿងនេះទេ គឺថាអ្នកបានខកខានទំនាក់ទំនងដែលបានកំណត់ទុកមុនច្រើនលើកមកហើយ ដោយសារតែអកម្មផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះនៅក្នុងផ្នែកអារម្មណ៍ ភាពខ្វះខាតដ៏ធំបំផុតរបស់អ្នក គឺកង្វះគំនិតផ្តួចផ្តើម។ ប្រសិនបើអ្នកនៅតែខ្មាសអៀនដូចបច្ចុប្បន្ននេះទៀត អ្នកនឹងត្រូវបាត់បង់មនុស្សល្អៗជាបន្តបន្ទាប់។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះប្រសិនបើអ្នកមាននរណាម្នាក់ដែលអ្នកចូលចិត្តរួចហើយ អ្នកគួរតែចូលទៅឱ្យកៀក និងរៀនពីគ្នាទៅវិញទៅមកយ៉ាងសកម្ម ត្រូវតែ “ទទួលបានជោគជ័យ” មុនពេលដែលម្ខាងទៀត ត្រូវបានអ្នកផ្សេងយកទៅបាត់។ ដូច្នេះអ្នកគួរតែចាប់ផ្ដើមសន្សឹម និងសិក្សារៀនសូត្រជាមួយម្នាក់នោះបណ្ដើរៗទៅ កុំរង់ចាំ ឬអឹមអៀនដូចកាលលើមុនទៀតអី៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម