មនុស្សបីប្រភេទដែលគួរឱ្យខ្លាចបំផុត ហើយក៏សូមកុំឱ្យជួបប្រទះឱ្យសោះ

២
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ ក្នុងជីវិតយើងប្រចាំថ្ងៃ យើងប្រាកដជាត្រូវការមានប្រាស្រ័យទាក់ទង ឬរាប់អានរាក់ទាក់ជាមួយនឹងអ្នកជុំវិញខ្លួនហើយ តែយ៉ាងណាក៏ដោយ យើងក៏នឹងមិនចង់ជួបទេមនុស្សដែលអាក្រក់ ចរិតមិនល្អ ជាពិសេសគឺ មនុស្ស៣ប្រភេទខាងក្រោមនេះ កុំឱ្យជួប កុំឱ្យប្រទះឱ្យសោះ។

១. មនុស្សដែលមើលឃើញតែប្រយោជន៍!

ការផ្សាយពាណិជ្ជកម្ម

10c117b54a091cf654d7ae3448dfbaae

ប្រភេទមនុស្សដែលឃើញតែប្រយោជន៍នេះមួយ មិនថាធ្វើអ្វីក៏ដោយ គេសម្លឹងឃើញតែផលប្រយោជន៍តបទៅវិញតែប៉ុណ្ណោះ។ មនុស្សខ្លះស្គាល់យើង រាប់រកយើងតែពេលគេត្រូវការយើងទេ តែដល់ពេលយើងអស់ប្រយោជន៍សម្រាប់ហើយ មុនយើងគេមិនមើលផង។

ការផ្សាយពាណិជ្ជកម្ម

ចំណែកមនុស្សខ្លះដ្បិតថាជួយយើងមែន តែមិនមែនជួយដោយសុទ្ធចិត្តទេ គឺគេមើលឃើញវិញមួយដែលអាចស្រូបទាញពីយើងទៅបានហើយ ទើបគេមកជួយយើង និយាយជារួម គឺគេជួយព្រោះចង់បានប្រយោជន៍។

២. មនុស្សរមិឡគុណ ដល់ត្រើយសើយគូថ

ការផ្សាយពាណិជ្ជកម្ម

Bec2ae87b0cd47a74a451e6655a9bd08

ខ្លាចបំផុត យើងជួយគេមិនដែលគិតថានឹងចង់បានផលតបស្នង ឬប្រយោជន៍ឡើយ តែចរិតមារយាទមនុស្សខ្លះ បានដល់ត្រើយសើយគូថ រមិឡគុណ ព្រហើន ឈ្លើយ បកក្បាលមកខាំយើងវិញ មិនដឹងអ្វីជាគុណជាទោស មនុស្សបែបហ្នឹង មិនគួរជួយ ហើយក៏រឹតតែមិនគួរឱ្យស្គាល់រាប់អានជាគ្នានោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៣. មនុស្សលោភលន់

Ef54a5c82ec7d2f0cf28784f3ec34942

ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែងណាស់ មនុស្សដែលមានចិត្តលោភលន់ប្រមាណ គឺគេមិនដែលស្គាល់អ្នកណាជាអ្នកណាទេ សូម្បីតែបងប្អូនគេ ក៏គេមិនគិតខ្វល់ឡើយ ព្រោះមនុស្សនេះ អាចវាតទី ស៊ីបានគ្រប់មនុស្ស ពករោះភាពលោភលន់ ធ្វើឱ្យមនុស្សលែងស្គាល់បងប្អូន ឬមនុស្សស្និទ្ធស្នាល សំខាន់គឺ គិតតែអាត្មាឯង។ ប្រភេទមនុស្សលោភលន់ រំមែងមានភាពអាត្មានិយមខ្លាំង គេអាចដុតបំផ្លាញ ឬសម្លាប់អ្នកដទៃ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនគេតែប៉ុណ្ណោះ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម