ប្រុសៗបើជួបមនុស្សស្រីដែលមានចរិតលក្ខណៈអស់ទាំងនេះ រក្សាឱ្យជាប់ កុំបណ្តោយឱ្យរបូតពីដៃឱ្យសោះ

ប្រុសៗបើជួបមនុស្សស្រីដែលមានចរិតលក្ខណៈអស់ទាំងនេះ រក្សាឱ្យជាប់ កុំបណ្តោយឱ្យរបូតពីដៃឱ្យសោះ
ការផ្សាយពាណិជ្ជកម្ម

មិនមែនល្អទើបស្រលាញ់  តែព្រោះតែស្រលាញ់ទើបឃើញល្អ។ ទស្សនៈមួយនេះក៏ត្រូវម្យ៉ាងដែរ តែនៅក្នុងនោះចរិតលក្ខណៈមនុស្សស្រីជាទីស្រលាញ់ ឬអ្នកដែលអ្នកកំពុងតែមើលចិត្តមើលថ្លើមក៏ជារឿងមួយ ដែលអ្នកត្រូវតែពិចារណាផងដែរ។

ព្រោះថា អ្នកនឹងមិនអាចមើលដឹងបានច្បាស់ឡើយថាមនុស្សស្រីម្នាក់នោះស្រលាញ់អ្នកប៉ុណ្ណា ឬស្រលាញ់អ្នកស្មោះដែរឬក៏អត់? ហើយបើចង់ដឹងថា តើនារីម្នាក់នោះជានាទីដែលស្រលាញ់អ្នក និងសាកសមឱ្យអ្នកចំណាយពេលបង្កើតសេចក្តីស្នេហាឬក៏អត់ អ្នកក៏អាចសង្កេតមើលតាមចំណុចមួយចំនួន។

ការផ្សាយពាណិជ្ជកម្ម

Ec4d1e55378a47c44f07df94b22f4bc8

ដូច្នេះមកតាមដាន ចំណុចរបស់មនុស្សស្រីដែលអ្នកជាមនុស្សប្រុសគួរតែថែរក្សាឱ្យបានល្អ ដែលមានដូចជា ៖

ការផ្សាយពាណិជ្ជកម្ម

១. មនុស្សស្រីផ្អែមល្ហែម

សារជាតិមនុស្សស្រីគឺ ផ្អែមល្ហែមបែបនេះឯង ហើយជាពិសេសមនុស្សស្រីដែលស្រលាញ់អ្នកស្មោះនាងប្រាកដជាមិនមានអារម្មណ៍ភ័យខ្លាច ឬអៀនខ្មាសឡើយក្នុងការបញ្ចេញភាពស្និទ្ធស្នាលនិងផ្អែមល្ហែមចំពោះអ្នក។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែអ្នកកុំបារម្ភអីនៅពេលដែលមនុស្សស្រីខ្លះអាចបញ្ចេញភាពស្និទ្ធស្នាល និងផ្អែមល្ហែមចំពោះមនុស្សដទៃដូចជាក្រុមគ្រួសារ ម៉ាក់ប៉ា បងប្អូន ឬមិត្តភក្តិរបស់នាង នោះបានន័យថានេះជាចរិតធម្មជាតិរបស់នាងនោះឯង។

២. អាចធ្វើឱ្យអ្នកញញឹមបាន

ការផ្សាយពាណិជ្ជកម្ម

ពិតជាពិសេសណាស់នៅរាល់ពេលដែលអ្នកនៅក្បែរនាង អ្នកតែងតែមានស្នាមញញឹមជាប់ជានិច្ច។ សំណើចក្អាកក្អាយ ភាពកំប្លុកកំប្លែង និងចេះបង្កើតបរិយាកាសឱ្យអ្នកមានភាពរីករាយជាប់ជានិច្ច គឺជាមនុស្សស្រីម្នាក់ដែលអ្នកគួរតែថែរក្សាឱ្យបានល្អបំផុត។

95a09ee65af62aadeb6fb2a890819055

ការផ្សាយពាណិជ្ជកម្ម

៣. អ្នកចង់នៅក្បែរ និងចំណាយពេលវេលាជាមួយ

អាចជាសញ្ញាមួយវិជ្ជមានដែលនាងអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់នៅជិត និងចំណាយពេលវេលារួមគ្នាជាច្រើន ហើយអ្នកនឹងអាចទន្ទឹងរង់ចាំពេលវេលាដែលជួបនាងនៅថ្ងៃ និងពេលបន្ទាប់ម្តងទៀត។ ដូច្នេះបានន័យថានាងប្រាកដជាមានលក្ខណៈពិសេស ឬមានអ្វីដែលអាចអូសទាញអារម្មណ៍ឱ្យអ្នកចង់នៅក្បែរហើយ។

ការផ្សាយពាណិជ្ជកម្ម

៤. តែងតែសរសើរ និងគាំទ្រអ្នកជានិច្ច

មិនថាក្នុងកាលៈទេសៈណានោះទេនាងនឹងនៅតែនៅក្បែរ លើកទឹកចិត្ត និងពោលពាក្យសរសើរអ្នកជានិច្ច តាំងពីរឿងតូចតាចដូចជាការស្លៀកពាក់ ម៉ូដសក់ រហូតដល់រឿងធំផ្សេងៗដូចជាការសិក្សា និងការងារជាដើម។

ការផ្សាយពាណិជ្ជកម្ម

ទោះជាអ្នកធ្វើមិនបានល្អ ទោះជាអ្នកបរាជ័យ និងទោះជាអ្នកក្រក្រី ឬប្រកបការងារមិនមានប្រាក់ខែសមរម្យក៏នាងនៅតែ ផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និងសរសើរនូវការតស៊ូ លះបង់របស់អ្នកដែរ។

2441350ca1308b4040e34636107185da

៥. តែងតែធ្វើការលះបង់ដើម្បីអ្នក

មនុស្សស្រីដែលស្រលាញ់អ្នកតែងតែយល់ពីអ្នក ហើយអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក ទាំងការលះបង់ធ្វើរឿងតូចតាច បង្ហាញពីការស្រលាញ់ និងការមើលថែទាំអ្នក។ នាងអាចនឹងលះបង់ពេលវេលាដើម្បីអ្នកនៅពេលដែលអ្នកត្រូវការជំនួយ ពេលដែលអ្នកមានបញ្ហា ឬពេលដែលអ្នកមិនស្រួលខ្លួនជាដើម។

មនុស្សស្រីដែលសាកសមជាគូស្នេហ៍ល្អ ប្រពន្ធល្អ កូនល្អ ម្តាយល្អ និងមិត្តភក្តិល្អគឺជាមនុស្សស្រីដែលលះបង់ និងគិតគូពីអ្នកដទៃជានិច្ច។

៦. មិនទាមទារ ឬសុំអ្វីពីអ្នក

មនុស្សស្រីប្រភេទនេះជាមនុស្សស្រីដែលចេះគិតគូរ ដោយមិនចេះទាមទារ ឬរំអុកអ្នកឱ្យធ្វើអ្វី ឬទិញអ្វីបំពេញចិត្តនាងច្រើននោះទេ។ នាងជាមនុស្សមានទំនួលខុសត្រូវ និងអាចពឹងលើខ្លួនឯងបានដោយមិនបាច់សុំអ្នកច្រើនឡើយ។

បញ្ហាមនុស្សប្រុសជាច្រើននោះគឺពេលដែលដើរជាមួយដៃគូតែងតែសុំនេះសុំនោះ ទិញនេះទិញនោះបំពេញចិត្តនាង។ ប៉ុន្តែបើអ្នកបានជួបមនុស្សស្រីដែលចេះគិតគូរ មិនសុំ មិនសួរ និងមិនចេះទាមទារច្រើនបែបនេះហើយ ពេលខ្លះអ្នកក៏គួរតែចេះលះបង់ ទិញអ្វី ឬធ្វើអ្វីបង្ករការភ្ញាក់ផ្អើលសម្រាប់នាងម្តងម្កាលផង។

17980c2a55e7eda2bfea83bcf55193c6

៧. ជាមនុស្សដែលអ្នកទុកចិត្ត

ក្នុងទំនាក់ទំនងស្នេហាការជឿជាក់ និងទុកចិត្តគ្នាជាកត្តាដែលសំខាន់បំផុត។ មនុស្សស្រីដែលអាចនៅក្បែរ ស្តាប់រឿងរបស់អ្នក និងគាំទ្រអ្នកនូវគ្រប់រឿងរ៉ាវទាំងពេល សើចសប្បាយ កើតទុក្ខ នោះជាមនុស្សដែលអ្នកជឿជាក់បំផុត។ ហើយប្រសិនបើនាងតែងតែចែករំលែករឿងរបស់នាងប្រាប់អ្នកផងដែរនោះបានន័យថានាងក៏ជាមនុស្សដែលជឿជាក់ និងទុកចិត្តអ្នកបំផុតដូចគ្នា។

ដូច្នេះបើសិននាងជាមនុស្សដែលអ្នកអាចជឿជាក់បាន ហើយនាងតែងតែជឿជាក់លើអ្នក និងទុកចិត្តអ្នកនោះ នាងប្រាកដជាមនុស្សស្រីដែលអ្នកគួរតែថែរក្សាឱ្យបានល្អហើយ៕

5b20ee8f49c8deb7d6aefdaef06463ce

ការផ្សាយពាណិជ្ជកម្ម