គួរឲ្យសរសើរ! បុរសម្នាក់ សុខចិត្តលុយទឹកជំនន់ទាំងភក់ល្បាប់ ដើម្បីជួយសង្គ្រោះសត្វឆ្កែជាប់គាំងមួយក្បាល អំឡុងព្យុះទីហ្វុងមួយ នៅហ្វីលីពីន (មានវីដេអូ)

គួរឲ្យសរសើរ! បុរសម្នាក់ សុខចិត្តលុយទឹកជំនន់ទាំងភក់ល្បាប់ ដើម្បីជួយសង្គ្រោះសត្វឆ្កែជាប់គាំងមួយក្បាល អំឡុងព្យុះទីហ្វុងមួយ នៅហ្វីលីពីន (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

ហ្វីលីពីន៖ បុរសជនជាតិហ្វីលីពីនម្នាក់ ទទួលបានការសរសើរយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយ ជុំវិញនឹងសកម្មភាពចុះទឹកជំនន់ចូលជួយសង្គ្រោះសត្វឆ្កែមួយក្បាល ដែលកំពុងជាប់គាំងនៅក្រោមផ្ទះមួយ កំឡុងព្យុះទីហ្វុងកំណាច ក្នុងប្រទេសហ្វីលីពីន។

គួរឲ្យសរសើរ! បុរសម្នាក់ សុខចិត្តលុយទឹកជំនន់ទាំងភក់ល្បាប់ ដើម្បីជួយសង្គ្រោះសត្វឆ្កែជាប់គាំងមួយក្បាល អំឡុងព្យុះទីហ្វុងមួយ នៅហ្វីលីពីន (មានវីដេអូ)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីសប្តាហ៍មុននេះ ក្នុងទីក្រុង Marikina ប្រទេសហ្វីពីន ក្រោយត្រូវបានរងការវាយប្រហារដោយព្យុះ Ulysses បណ្តាលឲ្យភ្លៀង បាក់ដី និងបង្កជាទឹកជំនន់លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ក្នុងកម្ពស់ទឹកប្រមាណ ៦ហ្វីត (ឬប្រហែល ១,៨ម៉ែត្រ) ឯណោះ។

ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប រយៈពេលប្រមាណ ៣២វិនាទី ដែលត្រូវបានថត និងបង្ហោះចែកចាយនោះ បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាព របស់បុរសដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ បានព្យាយាមហែលទឹកចូលទៅក្រោមផ្ទះថ្មស្កឹមស្កៃមួយ ដែលបានរងការលិចលង់នោះ ដើម្បីរំដោះសត្វឆ្កែមួយក្បាលដែលជាប់គាំង និងកំពុងតែព្រុសហាក់សុំជំនួយ។ នៅទីបំផុត ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គាត់ក៏អាចហែលនាំយកសត្វឆ្កែនោះមកជាមួយ មកកាន់ទីសុវត្ថិភាពផងដែរ។

អ្នកស្រុកម្នាក់បាននិយាយថា៖ «ខ្ញុំពិតជាសរសើរគាត់ខ្លាំងណាស់ ដែលក្លាហានហ៊ានចុះទៅជួយសង្គ្រោះសត្វឆ្កែមួយក្បាល ដែលជាប់គាំងក្រោមផ្ទះទឹកជំនន់នោះ» ។

ការផ្សាយពាណិជ្ជកម្ម

ជុំវិញនឹងសកម្មភាពដ៏ប្រពៃ នៃការជួយសង្គ្រោះជីវិតសត្វមួយនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសរសើរពីទឹកចិត្តរបស់បុរសខាងលើនេះជាខ្លាំងផងដែរ។

គួរឲ្យដឹងផងដែរថា ហ្វីលីពីន គឺជាប្រទេសមួយដែលតែងតែរងគ្រោះធម្មជាតិឥតស្រាកស្រាន បង្កឡើងដោយព្យុះ និងទឹកជំនន់ រហូតសម្លាប់មនុស្សអស់ជាច្រើនថែមទៀតផង៕

ការផ្សាយពាណិជ្ជកម្ម

ទស្សនាវីដេអូខាងក្រោម៖

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម