ស្រឡាញ់គ្នាជារឿងងាយ តែនៅជាមួយគ្នា ទើបជារឿងដែលពិបាក!

ស្រឡាញ់គ្នាជារឿងងាយ តែនៅជាមួយគ្នា ទើបជារឿងដែលពិបាក!
ការផ្សាយពាណិជ្ជកម្ម

ធ្លាប់ឆ្ងល់មែនទេ ហេតុអ្វីមនុស្សខ្លះនៅជាសង្សារនឹងគ្នា គឺពិតជាស្រឡាញ់គ្នាណាស់ ខ្វះគ្នាមិនបានឡើយ ទោះបីពេលខ្លះឈ្លោះទាស់ទែងគ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមិនបែកគ្នា ក៏នៅតែត្រឡប់មកត្រូវរ៉ូវគ្នាវិញដដែល គឺទាមទារចង់វិលរកគ្នាវិញ ដូចមនុស្សជំពាក់កម្មគ្នា ពិបាកនឹងបែកគ្នាអ៊ីចឹងដែរ។ គូខ្លះឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃ មានបញ្ហាគ្រប់ពេល តែនៅតែអាចរក្សាពាក្យថាសង្សារនឹងគ្នាបានដដែល។

124476830_1063931264047570_1250257112273966406_n

ការផ្សាយពាណិជ្ជកម្ម

ក៏មានដៃគូសង្សារជាច្រើនដែលស្រឡាញ់គ្នា​ តែងតែទាមទារចង់រៀបការឆាប់ៗ ជាពិសេសគឺភាគីខាងមនុស្សស្រី ព្រោះនាងគិតថា នៅត្រឹមជាសង្សារ តម្លៃនៃតំណែងរបស់នាងក៏មានតម្លៃមិនធំទូលាយដែរ។ មនុស្សស្រី តែងតែចង់រៀបការ ចង់ក្លាយជាគ្រួសារ និងបានរស់នៅជាមួយគ្នាយ៉ាងពេញសិទ្ធិ ពេញមុខមាត់។ ប៉ុន្តែជីវិតបន្ទាប់ពីរៀបការរួច ជីវិតក្លាយជាប្ដីប្រពន្ធស្របច្បាប់ រស់នៅជាមួយគ្នាពេញសិទ្ធិ បែរជាប្រួលប្រែផ្លាស់ប្ដូរពីជីវិតជាសង្សារផ្ទុយស្រឡះ។

124557551_1063931267380903_1731767105658172295_n

ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ ដូចពាក្យគេថា មនុស្សពីរនាក់ស្រឡាញ់គ្នាជារឿងងាយ តែរស់នៅជាមួយគ្នា ទើបជារឿងដែលពិបាក។ ឋានៈ ឬតំណែងត្រឹមជាសង្សារ មានបញ្ហាអ្វីក៏អាចទ្រាំ និងសម្របតាមគ្នាបានដែរ ប៉ុន្តែពេលក្លាយជាប្ដីប្រពន្ធគ្រួសារតែមួយ ជាពិសេសគឺ ការរស់នៅជាមួយគ្នា វាពិតជាពិបាកខ្លាំង រឿងសំខាន់ដែលពិបាកបំផុតនោះគឺ ការរស់នៅជាមួយនឹងគ្នា ដើម្បីឱ្យចុះសម្រុងនឹងគ្នា។ ធម្មតាការរស់នៅជាមួយមនុស្សច្បាស់ណាស់ថា ទាំងទង្វើ កាយវិការរបស់មនុស្សម្នាក់ៗ គឺបង្ហាញច្បាស់ៗ ហើយក៏ជាការបង្ហាញពីអត្តចរិត និងអាកប្បកិរិយាផ្ទាល់របស់បុគ្គលផងដែរ។ លើសពីនេះ ចរិតរបស់មនុស្សម្នាក់ៗ គឺតែងតែមានល្អ និងអាក្រក់ តែអ្វីដែលសំខាន់ គឺម្ខាងទៀតអាចទទួលយកបានឬក៏អត់?

124871522_1063931244047572_8466297246245430854_n

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយវាជារឿងដែលគ្រប់គ្នាតែងតែឆ្ងល់គឺ ស្រឡាញ់គ្នាស្រួល តែរស់នៅជាមួយគ្នាពិបាក គឺពិបាកដែលមិនអាចទទួលយកចំណុចរបស់ដៃគូបាននេះហើយ។ ពេលមិនទាន់ការ ក្លាយជាប្ដីប្រពន្ធ ព្រម និងទទួលយកគ្រប់យ៉ាង តែដល់ពេលការហើយបែរជាលែងលះវិញ ព្រោះតែមិនអាចទទួលយកចរិតរបស់ដៃគូបាន៕

125315836_1063931270714236_6304952313932113357_n

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម