ជំងឺបាក់ទឹកចិត្តក្រោយសម្រាល គឺគួរឱ្យខ្លាចណាស់ ជំងឺនេះមនុស្សស្រីទើបសម្រាលភាគច្រើនធ្លាប់ឆ្លងកាត់ ជាពិសេសអ្នកដែលមិនមានអ្នកជួយមេីលថែ។ ជំងឺនេះវិវត្តន៍ជាពីរដំណាក់កាល ដំណាក់កាលស្រាល (maternity blue) និង ដំណាក់កាលវិវត្តន៍ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ (Postpartum depression)។

១. Maternity blueអាចកេីតមានក្រោយសម្រាលភ្លាមៗ រហូតដល់ ២ សប្តាហ៍និងអូសបន្លាយយូររហូតដល់២ខ។ បញ្ហានេះ វាបណ្តាលមកពី ៖
– ការប្រែប្រួលអ័រម៉ូន ក្នុងអំឡុងពេលពរពោះ រាងកាយស្រ្តីផលិតអ័រម៉ូន estrogen and progesterone យ៉ាងច្រើនលេីសលប់ដេីម្បីរក្សាគ៌រ តែផ្ទុយមកវិញក្រោយសម្រាលអ័រម៉ូនទាំងនេះធ្លាក់ចុះយ៉ាងគំហុក វាបណ្តាលឱ្យមានបន្ទុកខ្លាំងលើរាងកាយធ្វេីឱ្យពាល់ដល់ការគ្រប់គ្រងសតិអារម្មណ៍!
– សម្ពាធក្នុងការមេីលថែកូន!
– រាងកាយខ្សោយ!
– ការមិនស៊ាំនឹងការចិញ្ចឹមកូន!
– ការអត់ងងុយ!
– កត្តាខាងលេីធ្វេីឱ្យសតិស្មារតី និងការគ្រប់គ្រងអារម្មណ៍ស្រ្តីចុះខ្សោយ មិននឹងន។

# អាការៈនៃជំងឺនេះគឺ
– ហូរទឹកភ្នែកដោយគ្មានមូលហេតុ!
– ឆាប់ខឹង និងងាយយំទោះជារឿងតូចតាច!
– មេីលឃេីញអ្វីៗតែក្នុងផ្លូវអាក្រក់!
– គេងមិនលក់!
– គ្មានចំណាប់អារម្មណ៍នឹងរបស់ជុំវិញខ្លួន!
– មានអារម្មណ៍ថាខ្លួនជាមនុស្សអាក្រក់!
– មិនមានអារម្មណ៍សេីចទោះជាមានរឿងសប្បាយក៏ដោយ!
– មានអារម្មណ៍ថាខ្លួនជាម្ដាយមិនល្អ!
– ហត់ខ្លាំង គ្មានកម្លាំងកំហែង!
– មិនអាចធ្វេីអ្វីបាន!
– មេីលទៅកូនមិនគួរឱ្យស្រលាញ់បែរជាគួរឱ្យស្អប់!
– ចង់សម្លាប់ខ្លួន!

បេីសិន Maternity blue នេះកេីតលេីស្រ្តីក្រោយសម្រាលវាជារឿងធម្មតា ហេីយវានឹងបាត់ទៅវិញ ប្រសិនបេីទទួលបានការគាំទ្រ លេីកទឹកចិត្តពីស្វាមី ឫក្រុមគ្រួសារ ប៉ុន្តែបើអូសបន្លាយយូរវានឹងបណ្តាលឱ្យក្លាយទៅជាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។
ជំងឺនេះធ្ងន់ធ្ងរមិនអាចជាដោយខ្លួនឯងទេ គឺត្រូវតែទទួលការព្យាបាលពីពេទ្យចិត្តសាស្រ្តជាបន្ទាន់ មុននឹងអ្វីៗត្រូវហួសពេល។ ជាទូទៅស្រ្តីខ្លួនឯងមិនចាប់អារម្មណ៍ថាខ្លួនមានជំងឺនេះទេ គឺស្វាមី ឬក្រុមគ្រួសារដែលនៅក្បែរត្រូវជួយចាប់អារម្មណ៍ និង សង្កេតពីអាការៈប្លែកៗដូចរៀបរាប់ខាងលេីរបស់ពួកគាត់។

ស្រ្តីក្រោយសម្រាល គឺគាត់ទន់ខ្សោយទាំងរាងកាយ និងសតិស្មារតី ដូច្នេះសូមបងៗជាស្វាមីត្រូវជួយជ្រោមជ្រែងគាត់។ ទង្វេីល្អ ឬអាក្រក់របស់ស្វាមីចំពោះគាត់ក្នុងអំឡុងពេលនេះ នឹងដក់ជាប់ក្នុងការចងចាំគាត់មួយជីវិត។ សូមកុំលាក់តែម្នាក់ឯងបេីមានអាការៈដូចខាងលេី។ សូមស្វាមីជួយសង្កេតពីអាការៈរបស់ភរិយាខ្លួនឱ្យបានដិតដល់ កុំធ្វេសប្រហែសឱ្យសោះ
ប្រភព ៖ Ty Ratana