វិន័យស្នេហា! បើថ្ងៃណាមួយយើងស្រាប់តែឈ្លោះគ្នា ឬមិនយល់ពីគ្នា

90118256_572846573648006_5536641284711645184_n
ការផ្សាយពាណិជ្ជកម្ម

មនុស្សពីរនាក់ស្រឡាញ់គ្នាប៉ុនណា ក៏គង់តែមានថ្ងៃណាមួយ មានបញ្ហា ការថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្ត មិនយល់ចិត្តគ្នាមិនខាន។ ប៉ុន្តែទោះជាមានរឿងបែបនោះកើតឡើងក៏ដោយ ក៏សូមឱ្យយើងងាកមកប្រឈមមុខដាក់គ្នា ហើយត្រូវចាំថា យើងជាដៃគូនឹងគ្នា មិនមែនសត្រូវនឹងគ្នានោះទេ។

បើថ្ងៃណាមួយ មានរឿង មានបញ្ហា ឬកើតការមិនយល់ចិត្តគ្នា ក៏សូមឱ្យទាំងសងខាង ៖

ការផ្សាយពាណិជ្ជកម្ម
87468602_2267568570215768_8231109290102882304_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

– កុំដើរចេញពីគ្នាឱ្យសោះ

– ងាកមកប្រឈមមុខ ហើយនិយាយគ្នា

ការផ្សាយពាណិជ្ជកម្ម

– ព្យាយារកដំណោះស្រាយជាមួយគ្នា

– សួរនាំរកហេតុផលឱ្យបានច្បាស់

ការផ្សាយពាណិជ្ជកម្ម

– កុំធ្វើបាបចិត្តខ្លួនឯងអី

– កុំឈ្លោះ ស្រែកគំហក ទាំងកំរោល

ការផ្សាយពាណិជ្ជកម្ម

– កុំកាស់កកាយ រំឭករឿងចាស់ៗ

– កុំយកសម្ដីអ្នកដទៃញុះញុង មកធ្វើជាសាំង

ការផ្សាយពាណិជ្ជកម្ម

– កុំកុហក ដើម្បីដោះស្រាយបញ្ហាចំពោះមុខ

– កុំសន្យា បើដឹងថាមិនអាចធ្វើបាន

ការផ្សាយពាណិជ្ជកម្ម

– អ្វីដែលសំខាន់ កុំអាលនិយាយពាក្យបែក ព្រោះតែអារម្មណ៍ឆេវឆាវ។

89024668_2268483020124323_267720528628809728_n
រូបតំណាង

កុំព្រោះតែបញ្ហាបន្តិចបន្តួច បង្កបង្កើតឱ្យក្លាយជាបញ្ហាធំដុំអី អ្វីក៏ដោយ យើងសុទ្ធតែអាចប្រឈមមុខ ហើយនិយាយគ្នាបានទាំងអស់ គ្មានបញ្ហាណា ដែលថាមិនអាចដោះស្រាយបាននោះទេ។​ កុំខឹង ឬអន់ចិត្ត បែរជាស្ងៀមស្ងាត់ គិតច្រើនតែម្នាក់ឯង ទាំងមិនសួរនាំម្ខាងទៀត ព្រោះទម្រាំតែអាចបានជួបគ្នា ស្រឡាញ់គ្នា កាន់ដៃគ្នាដល់ពេលនេះ យើងឆ្លងកាត់រឿងច្រើនណាស់ ដូច្នេះ កុំបែកងាយៗពេក៕

ការផ្សាយពាណិជ្ជកម្ម
90213427_923072511504562_2860289245216505856_n
រូបតំណាង

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម