មិនមែនលេងសើចទេ !! លោកយាយពិការភ្នែកBaba Vangaទស្សន៍ទាយវាសនាពិភពលោកកំពុងក្លាយជាការពិត

Facebook Shared Image Dimension 2017 02_4
ការផ្សាយពាណិជ្ជកម្ម

បរទេស ៖ លោកអ្នកប្រាកដជាស្គាល់ហើយ លោកយាយពិការភ្នែក Baba Vanga ជនជាតិប៊ុលហ្គារី ដែលលោកយាយគឺជាអ្នកទស្សន៍ទាយប្រវិត្តសាស្រ្តពិភពលោក ដែលគ្រប់យ៉ាងដែលលោកយាយទាយទៅថ្ងៃអនាគតសុទ្ធតែបានកើតឡើងពិតមែនដូចជា៖ ការវាយប្រហារអាគារភ្លោះរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០១ ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ការគំរាមកំហែងពិភពលោកដោយក្រុម ISIS ជាដើម សុទ្ធតែបានក្លាយទៅជាការពិត។

Screenshot_2020 01 09 17 24 59 40
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មុនពេលដែលលោកយាយសទទួលមរណភាពក្នុងវ័យ៨៥ឆ្នាំ កាលពីឆ្នាំ១៩៩៦ លោកយាយបានព្យាករណ៍ព្រឹត្តិការណ៍ធំៗ ពិភពលោកជាច្រើន ហើយអ្នកជំនាញបានគណនាថា៦៨%ការទស្សន៍ទាយរបស់គាត់បានក្លាយជាការពិត បើទោះជាលោកយាយបានស្លាប់ទៅជាង២ទសវត្សហើយក្តី។

ការផ្សាយពាណិជ្ជកម្ម
Screenshot_2020 01 09 17 25 15 11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យ៉ាងណាមិញ លោកយាយ Baba ក៏បានទស្សន័ទាយទាក់ទងនឹងប្រធានាធិបតីទី៤៥ (ដូណាល់ត្រាំ) នឹងជួបវិបត្តិ ដែលនឹងធ្វើឲ្យសហរដ្ឋអាមេរិកធ្លាក់ចុះ។ គាត់បាននិយាយថា“មនុស្សគ្រប់គ្នានឹងផ្ញើក្តីសង្ឃឹមលើរូបគាត់ តែគ្រប់យ៉ាងផ្ទុយស្រឡះ គាត់នឹងធ្វើឲ្យប្រទេសធ្លាក់ចុះ ហើយទំនាស់រវាងរដ្ឋភាគខាងជើងនិងរដ្ឋភាគខាងត្បូងនឹងកើតឡើង”។ មិនតែប៉ុណ្ណោះ លោកយាយបាននិយាយថា ប្រធានាធិបតីទី៤៥រូបនោះ នឹងធ្លាក់ខ្លួនឈឺដោយជម្ងឺដ៏អាថ៌កំបាំង ធ្វើឲ្យលោកថ្លង់ និង ឈឺក្បាលរ៉ាំរ៉ៃ។

Screenshot_2020 01 09 17 25 38 98
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើគ្រប់យ៉ាងដែលលោកទស្សន៍ទាយទាក់ទងនឹងវាសនាប្រធានាធិបតីទី៤៥ (លោកដូណាល់ត្រាំ) នឹងពិតប្រាកដហើយកើតឡើងដែររឺទេ មានតែរង់ចាំមើលទៅថ្ងៃអនាគតទាំងអស់គ្នា៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑