ស្រឡាញ់ប៉ុនណា ក៏មិនប្រាកដថា យើងជ្រើសយកមនុស្សដែលយើងស្រឡាញ់នោះដែរ

3
ការផ្សាយពាណិជ្ជកម្ម

មនុស្សគ្រប់រូប សុទ្ធតែប្រាថ្នាចង់បានស្នេហា ចង់រៀបការ សាងគ្រួសារជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ តែមិនមែនគ្រប់មនុស្សដែលយើងស្រឡាញ់ សុទ្ធតែជាគូ អាចរួមដំណើរជីវិតជាមួយយើងបាននោះឡើយ។ មនុស្សខ្លះ ស្រឡាញ់គ្នាណាស់ មនុស្សខ្លះ យើងស្រឡាញ់ណាស់ ខ្វះមិបាន បាត់បង់មិនបាន តែចុងក្រោយ ក៏នៅតែបែកចែកផ្លូវគ្នា ចុងក្រោយ បែរជាត្រូវទៅជ្រើសយកអ្នកផ្សេងទៅវិញ។

ច្រើននាក់ហើយ ដែលមិនសមបំណងក្នុងរឿងស្នេហា ទោះស្រឡាញ់គ្នាប៉ុនណា ទោះធ្លាប់សាងអនុស្សាជាមួយគ្នាច្រើនយ៉ាងណា ទោះលះបង់ឱ្យគ្នាច្រើនកម្រិតណា ក៏មិនប្រាកដថា អាចមានអនាគតមួយជាមួយគ្នា រហូតដល់ចាស់រៀងខ្លួនដែរ។ យើងអាចនឹងស្រឡាញ់ម្នាក់ហ្នឹង យើងអាចនឹងចង់បានម្នាក់ហ្នឹង យើងអាចនឹងលះបង់ដើម្បីម្នាក់ហ្នឹង តែចុងក្រោយ យើងក៏មិនបានជ្រើសយកម្នាក់ហ្នឹង ឬមិនមានសិទ្ធក្នុងការជ្រើសយកម្នាក់ហ្នឹង។

ការផ្សាយពាណិជ្ជកម្ម
73081982_739727193099490_1767338334603968512_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកខ្លះ ស្រឡាញ់ណាស់ លះបង់ណាស់ តស៊ូជាមួយគ្នាណាស់ តែទីបំផុត ក៏បែរជាទៅជ្រើសយកមនុស្សដែលមិនធ្លាប់ស្គាល់ទៅវិញ ក៏មានអ្នកខ្លះ ស្រឡាញ់ម្នាក់ហ្នឹង តែបែរជាទៅជ្រើសយកមនុស្សដែលខ្លួនអាណិតទៅវិញ ក្រោមហេតុផល ជ្រើសយកមនុស្សមិនធ្លាប់ស្គាល់ ព្រោះតែ ឪពុកម្ដាយ ជាអ្នករៀបចំផ្សំផ្គុំ ជ្រើសយកមនុស្សដែលខ្លនអាណិត ក៏ព្រោះតែម្នាក់នោះ តែងតែនៅក្បែរ ផ្ដល់កម្លាំងចិត្ត ជួយជាគំនិត នៅក្បែរគ្រប់ពេលដែលខ្លួនពិបាក យកចិត្តទុកដាក់គ្រប់ពេលដែលខ្លួនមានបញ្ហា មិនដូចមនុស្សដែលខ្លួនស្រឡាញ់ បានត្រឹមតែស្រឡាញ់ តែមិនដែលឱ្យតម្លៃដល់ក្ដីស្រឡាញ់ តែងតែព្រងើយកន្តើយ មិនយកចិត្តទុកដាក់ មិនថែរក្សា នេះហើយ ជាហេតុនាំឱ្យ អ្នកខ្លះ ជ្រើសយកមនុស្សម្នាក់ផ្សេង ដែលមិនមែនជាមនុស្សដែលខ្លួនឯងស្រឡាញ់៕

74374095_741326672939542_1071514823327481856_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑