មុននឹងអាយុ ៣០ឆ្នាំ មកដល់គួរយល់ដឹង ១១ ចំណុចខាងក្រោមនេះ ពេលអានចប់ហើយរៀនអនុវត្តន៍ផងបើល្អ៖

Knongsrok
ការផ្សាយពាណិជ្ជកម្ម

១. បង្កើនទំនាក់ទំនងល្អ៖

ព្យាយាមបង្កើនទំនាក់ទំនងល្អ ឲ្យបានច្រើនជាមួយមនុស្សជុំវិញខ្លួន ដូចជាព្យាយាមស្គាល់គេឲ្យបានច្រើន ព្រោះថាការមានទំនាក់ទំនងល្អ អាចជាមធ្យោបាយមួយល្អ ដូចជាងាយស្រួលស្វែងរកការងារធ្វើ ក្លាយជាមិត្តជិតស្និទ្ធ ស្នេហា ឬដៃគូរកស៊ីជាដើម។

ការផ្សាយពាណិជ្ជកម្ម
Puzzle 1721464_960_720
សូមចុចលើរូបភាពដំណាងដើម្បីពង្រីករូបភាព

២. ស្វែងរកចំណង់ចំណូលចិត្តផ្ទាល់ខ្លួន៖

អ្នកត្រូវព្យាយាមយល់ពីខ្លួនឯងថា ខ្លួនឯងចូលចិត្តអ្វី ឬចូលចិត្តធ្វើអ្វីពេលទំនេរ។ បើអ្នកមានចំណង់ចំណូលចិត្តធ្វើរឿងអ្វីមួយ វានឹងក្លាយជាការកម្សាន្តក្នុងអារម្មណ៍របស់អ្នក និងអាចជួយបំបាត់ការធុញថប់។ ឧទាហរណ៍៖ ការលេងកីឡា លេងបាល់ មើលកុន ឬដើរកម្សាន្ត…។

ការផ្សាយពាណិជ្ជកម្ម
Red 631349_960_720
សូមចុចលើរូបភាពដំណាងដើម្បីពង្រីករូបភាព

៣. ស្និទ្ធស្នាលជាមួយគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធ៖

នៅពេលអ្នកមានវ័យ២០ឆ្នាំប្លាយ អ្នកអាចមមាញឹកខ្លាំង ដើម្បីស្វែងរកភាពជោគជ័យក្នុងជីវិត និងស្វែងរកដៃគូជីវិត។ ប៉ុន្តែពេលខ្លះ អ្នកអាចនឹងមានអារម្មណ៍ហាក់ឃ្លាតឆ្ងាយពីគ្រួសារ ឬមិត្តភ័ក្ដិ ជិតស្និទ្ធរបស់ខ្លួន ដូច្នេះជារឿងសំខាន់ អ្នកត្រូវតែរក្សាទំនាក់ទំនងឲ្យបានល្អ ឲ្យបានស្និទ្ធស្នាលជាមួយពួកគាត់។

ការផ្សាយពាណិជ្ជកម្ម
Parents 1342348_960_720
សូមចុចលើរូបភាពដំណាងដើម្បីពង្រីករូបភាព

៤. សន្សំលុយ៖

វាហាក់ដូចជា ពិបាកសម្រាប់អ្នក ដែលជាយុវវ័យត្រូវចេះសន្សំលុយ ព្រោះអ្នកពិតជាត្រូវការចំណាយច្រើន ទៅលើសម្ភារៈផ្សេងៗ ឬការញ៉ាំចំណីអាហារជាដើម ប៉ុន្តែសម្រាប់មនុស្ស តែងឆ្លៀតសន្សំលុយទុកពីវ័យនេះទៅ នោះនឹងអាចមានលុយកាក់បើកមុខរបរ ឬប្រើប្រាស់ធ្វើអ្វីមួយ ពេលឈានដល់វ័យ៣០ឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម
Achievement 18134_960_720
សូមចុចលើរូបភាពដំណាងដើម្បីពង្រីករូបភាព

៥. ធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស៖

មុនពេលអ្នករៀបការ, មានកូន និងក្លាយជាម្ចាស់សហគ្រិន ស្ថិតក្នុងវ័យក្រោម៣០ឆ្នាំ អ្នកគួរតែធ្វើដំណើរទៅក្រៅប្រទេស មើលពិភពលោកបានច្រើន នោះអ្នកនឹងមានគំនិត ធំទូលាយជាងមុន ដូចជាចង់បើកអាជីវកម្ម ឬធ្វើជំនួញនានា…។

ការផ្សាយពាណិជ្ជកម្ម
Airport 2373727_960_720
សូមចុចលើរូបភាពដំណាងដើម្បីពង្រីករូបភាព

៦. ដួលងើបៗ៖

លោកមហាសេដ្ឋីចិន Jack Ma ក៏ធ្លាប់លើកឡើងផងដែរថា៖ ស្ថិតក្នុងវ័យយុវវ័យ គ្មានអ្វីត្រូវខ្លាចបរាជ័យឡើយ ពោលគឺ បើជួបរឿងបរាជ័យ ត្រូវតស៊ូងើបឡើងបន្តទៀត។ ត្រូវចាំថា មនុស្សដែលធ្លាប់ជោគជ័យទាំងឡាយ គឺតែងជួបរឿងបរាជ័យមិនតិចទេ មុននឹងពួកគេឈានសម្រេចបានជោគជ័យ និងក្លាយជាអ្នកមាន។

ការផ្សាយពាណិជ្ជកម្ម

 

៧. ថែរក្សាសុខភាពខ្លួនឯង ឲ្យបានល្អបំផុត៖

ការផ្សាយពាណិជ្ជកម្ម

សុខភាព គឺជារឿងសំខាន់បំផុតក្នុងជីវិត ហើយបើគ្មានសុខភាពល្អ ទោះមានប៉ុណ្ណា ក៏អ្នកគ្មានសុភមង្គលដែរ ដូច្នេះត្រូវចេះថែរក្សាសុខភាពខ្លួនឯង ដូចជា ហាត់ប្រាណ លេងកីឡា ដើរកម្សាន្ត និងញ៉ាំអាហារល្អមានអនាម័យ។

៨. រៀនធ្វើអ្វីមួយ ដែលអ្នកគិតថាមិនចូលចិត្ត ឬមិនចង់ធ្វើ៖

ការផ្សាយពាណិជ្ជកម្ម

សាកល្បងធ្វើសកម្មភាពអ្វី ដែលអ្នកដូចជាមិនចូលចិត្ត ឬមិនចង់ធ្វើ។ ឧទាហរណ៍ ពេលអ្នកមិនចូលចិត្តមើលកុន ហើយពេលមិត្តភ័ក្ដិរបស់អ្នកបបួល ដូច្នេះអ្នកគួរតែទៅ ព្រោះអ្នកអាចចាប់អារម្មណ៍ និងស្វែងយល់ពីរឿងរ៉ាវជុំវិញខ្លួន បានច្រើនទៀត ហើយក៏អាចចាប់អារម្មណ៍ ក្លាយជាទម្លាប់របស់ខ្លួនផងដែរ។

៩. រៀនចម្អិនអាហារ៖

ការចម្អិនអាហារ មិនប្រកាន់ថា ទាល់តែមនុស្សស្រី ឬប្រុសទេ។ វាជារឿងមួយល្អ ដែលអ្នកអាចចេះចម្អិនម្ហូបដោយស្នាដៃខ្លួនឯងបាន ព្រោះថាជីវិតប្ដីប្រពន្ធរស់នៅជាមួយគ្នា ត្រូវចេះជួយគ្នា ហើយវាសម្រាប់គូស្នេហ៍ គេនឹងមានអារម្មណ៍ល្អបន្ថែមទៀត បើបានញ៉ាំម្ហូបដែលខ្លួនស្រលាញ់ធ្វើដោយផ្ទាល់ដៃ។

Restaurant 1284351_960_720

១០. ធ្វើដំណើរទស្សនកិច្ច តែម្នាក់ឯង៖

វាជាគំនិតមួយល្អ ដែលអ្នកគួរតែដើរកម្សាន្តក្រៅប្រទេស នៅវ័យខ្ទង់២០ឆ្នាំប្លាយ ប៉ុន្តែវានឹងកាន់តែល្អជាងនោះ បើអ្នកអាចទៅតែម្នាក់ឯង។ ការចាកចេញពីប្រទេសកំណើត តែម្នាក់ឯង មានន័យថា អ្នកជាមនុស្សរឹងមាំ ដែលចេះលត់ដំខ្លួនឯង ដោយមិនពឹងផ្អែកអ្នកដទៃ ដើម្បីធ្វើឲ្យខ្លួនមានស្នាមញញឹម។

Water 3211175_960_720
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១១. ស្វែងយល់ គោលដៅជោគជ័យរបស់អ្នក៖

អ្នកគួរសួរខ្លួនឯងបណ្តើរៗថា តើខ្លួនចង់ធ្វើអ្វី ដើម្បីភាពជោគជ័យទៅថ្ងៃអនាគត? ដូចជា ចង់ធ្វើជំនួញអ្វីមួយ ឬក៏ធ្វើការនៅក្រុមហ៊ុន, ស្ថាប័ន នូវតំណែងណាមួយ។ ដូច្នេះអ្នកត្រូវតែ ស្វែងយល់អត្ថន័យភាពជោគជ័យសម្រាប់ខ្លួនឯង ឲ្យបានច្បាស់៕

Chain 2364831_960_720
សូមចុចលើរូបភាពដំណាងដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម