ម្ដាយហាមកូនមិនឱ្យមានស្នេហា មិនមែនជាការឃាត់ឃាំង តែជាក្ដីបារម្ភចំពោះកូន… តែកូនមិនយល់!

Thumnail
ការផ្សាយពាណិជ្ជកម្ម

ក្ដីស្រលាញ់របស់មនុស្សមានភាពខុសៗគ្នា ដូចជាក្ដីស្រលាញ់ចំពោះមិត្តភក្តិ គូសង្សារ គ្រួសារ ឬប្ដីប្រពន្ធជាដើម។ គេតែងនិយាយថា មនុស្សគ្រប់គ្នាមានសិទ្ធិស្រលាញ់ មានសិទ្ធិពេញចិត្តនរណាម្នាក់ ឬមានសិទ្ធិក្នុងការរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។

960x0
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ដាយ គឺជាមនុស្សតែម្នាក់គត់ដែលអាចនិយាយបានថា ជាមនុស្សស្រីតែម្នាក់ដែលស្រលាញ់អ្នក ឬស្រលាញ់កូនៗស្មើនឹងជីវិតគាត់។ គ្មានម្ដាយឯណាដែលថាមិនស្រលាញ់កូននោះទេ ហើយរឹតតែគ្មានម្ដាយឯណា ដែលចង់ឃើញកូនជួបនឹងមនុស្សមិនល្អឡើយ។ ម្ដាយខ្លះ ហាមឃាត់កូនមិនឱ្យមានស្នេហាក្នុងវ័យសិក្សា ឬមានសង្សារនោះ មិនមែនគាត់ឃាត់ឃាំងសិទ្ធិរបស់កូនឡើយ តែគាត់បារម្ភ ខ្លាចកូនរបស់គាត់ជួបមនុស្សមិនល្អ ឬជួបមនុស្សបោកប្រាស់ ខ្លាចកូនរបស់គាត់ធ្វើរឿងដែលមិនគួរគប្បី ទើបគាត់តែងតែដាស់តឿន ឬស្ដីបន្ទោសជារឿយៗ។ ប្រការស្ដីបន្ទោស និងដាស់តឿននោះ បែរក្លាយជាសំឡេងរំខានត្រចៀករបស់កូនៗមួយចំនួនទៅវិញ ហើយគេចាប់ផ្ដើមធុញទ្រាន់នឹងសម្ដីម្ដាយក៏មាន។ មានអ្នកខ្លះ ចាប់ផ្ដើមនឹកស្ដាយក្រោយ ក្រោយពេលដែលគេបានជួបនឹងរឿងខ្លះ ដូចនឹងអ្វីដែលម្ដាយបានប្រដៅទូន្មាន ហើយគេបានត្រឹមស្ដាយក្រោយ ហើយចង់បង្វិលពេលវេលាថយក្រោយក៏មិនបាន។

ការផ្សាយពាណិជ្ជកម្ម
Maleficent Mistress Of Evil Angelina Jolie Interview 850
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Angelina Jolie Maleficent Mistress Of Evil Trailer 07
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្មានម្ដាយលើលោកណា ចង់ឃើញកូនរបស់ខ្លួន ជួបមនុស្សមិនល្អ ឬជួបបញ្ហាអ្វីឡើយ។ ក្ដីស្រលាញ់របស់ម្ដាយ ធំធេងលើសពីអ្វីៗដែលកូនៗអាចគិតដល់ លុះត្រាតែអ្នកបានក្លាយជាម្ដាយគេវិញ អ្នកនឹងយល់ពីទំហំក្ដីស្រលាញ់មួយនោះ ថាធំធេងប៉ុនណា។

Screen Shot 2018 05 30 At 13.49.05
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
10868814 6798629 Image A 8_1552382045698
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធអត្ថបទដោយ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑