សម័យនេះហើយ គ្មានអ្នកណាមកអង្គុយខូចចិត្ត ព្រោះរឿងស្នេហាទៀតនោះឡើយ

សម័យនេះហើយ គ្មានអ្នកណាមកអង្គុយខូចចិត្ត ព្រោះរឿងស្នេហាទៀតនោះឡើយ
ការផ្សាយពាណិជ្ជកម្ម

ស្នេហា អាចនិយាយបានថា ក៏ជារឿងសំខាន់មួយផ្នែកដែរនៅក្នុងជីវិត តែវាក៏មិនសំខាន់ដល់ថ្នាក់ យើងត្រូវចំណាយពេលដ៏មានតម្លៃ មកអង្គុយខូចចិត្ត ឈឺចាប់ ព្រោះតែរឿងស្នេហានោះដែរ។

ពេលវេលាយើងមានតម្លៃ សម័យនេះហើយ គេមមាញឹកនឹងរឿង ធ្វើការ រកស៊ី រកលុយ សន្សំលុយ ហើយក៏ដើរលេងសប្បាយជួបជុំក្រុមគ្រួសារ បើរវល់តែខូចចិត្តនឹងរឿងស្នេហា តើមានពេលឯណាមករកស៊ី រកលុយទៅ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងរឿងស្នេហា ការស្រឡាញ់ មនុស្សដែលយើងពេញចិត្ត គេពិតជាសំខាន់ និងមានតម្លៃសម្រាប់យើង តែសំខាន់ខ្លាំងកម្រិតណា ក៏ត្រូវមើលលើដៃគូ មនុស្សដែលយើងស្រឡាញ់ដែរ ថាគេស្រឡាញ់យើងទេ គេឱ្យតម្លៃយើងទេ គេស្មោះចំពោះយើងទេ? តែបើគេក្បត់ផិត ចិត្តមិនត្រង់ មិនមានការស្រឡាញ់ មិនចេះលះបង់ឱ្យយើងផង តើគប្បីអី ដែលយើងត្រូវទៅខ្វល់ពីគេ ខូចចិត្តព្រោះគេ ឈឺចាប់ព្រោះតែគេនោះ វាគ្មានប្រយោជន៍សោះឡើយ។

ល្មមចេះស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯង គប្បីចំពោះខ្លួនឯងឱ្យបានច្រើន កុំគិតតែខូចចិត្តនឹងរឿងស្នេហា កុំចេះតែផ្ដោតមនោសញ្ចេតនា ច្រើនជាងខួរក្បាលពេក ព្រោះវានឹងធ្វើឱ្យយើងកាន់តែទន់ជ្រាយ កានតែលែងមានតម្លៃថែមទៀតផង៕

ការផ្សាយពាណិជ្ជកម្ម
67127487_2314332208658497_2597651213382057984_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
67318478_2314332215325163_2450248378164969472_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម