សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសកែប្រែបទប្បញ្ញត្តិថ្មីចំនួន 2 ចំណុច សម្រាប់ការប្រកួត UEFA Champions League, Europa League និង Conference League រដូវកាល 2026-27 ដែលនឹងចូលជាធរមានចាប់ពីរដូវកាលថ្មីនេះតទៅ។

🟨 1. បង្កើនចំនួនកាតលឿង មុនពិន័យបម្រាមមួយប្រកួត
តាមច្បាប់ថ្មី កីឡាករនឹងត្រូវទទួលបាន 4 កាតលឿង ទើបត្រូវពិន័យអវត្តមាន 1 ប្រកួត ជំនួសឱ្យ 3 កាតលឿង ដូចបទប្បញ្ញត្តិចាស់។
⏱️ 2. អនុញ្ញាតឱ្យបង្ហាញម៉ោងបន្ថែមលើតារាងពិន្ទុកីឡដ្ឋាន
UEFA ក៏បានលុបចោលបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យនាឡិកាក្នុងកីឡដ្ឋានបង្ហាញត្រឹម 45 នាទី និង 90 នាទី ប៉ុណ្ណោះ។ ចាប់ពីពេលនេះទៅ នាឡិកាអាចបន្តរាប់ម៉ោងបន្ថែម (45+ និង 90+) ដូចដែលក្របខណ្ឌ Premier League បានអនុវត្តអស់រយៈពេលពីររដូវកាលកន្លងមក។

ការប្រកួតជម្រុះ Champions League បានចាប់ផ្តើមរួចហើយ ខណៈការចាប់ឆ្នោតវគ្គ League Phase នឹងធ្វើឡើងនៅចុងខែសីហា។
សម្រាប់រដូវកាល 2026-27 អង់គ្លេសមាន 5 ក្លិប ចូលរួម Champions League រួមមាន Arsenal, Manchester City, Manchester United, Aston Villa និង Liverpool។ ចំណែក Bournemouth, Crystal Palace និង Sunderland នឹងប្រកួតនៅ Europa League ខណៈ Brighton គឺជាតំណាងតែមួយគត់របស់ Premier League ក្នុង Conference League។

