មានពាក្យមួយឃ្លាថា “មនុស្សដែលយើងជួបមិនមែនដោយចៃដន្យទេ ពួកគេឆ្លងកាត់ផ្លូវរបស់យើងដោយហេតុផល”។ នៅពេលអ្នកចាស់ទុំ អ្នកនឹងរៀនប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងដោយស្នាមញញឹម។
អ្វីៗកើតឡើងដោយសារហេតុផលរបស់វា។ ខាងក្រោមនេះជារឿងមួយចំនួនដែលយើងគួរចងចាំជាពិសេសក្នុងជីវិត៖
១. ទំនាក់ទំនងអាចនៅជិត ឬ ឆ្ងាយ។ កិច្ចការអាចស្មុគស្មាញ ឬ សាមញ្ញ។ អារម្មណ៍អាចជ្រៅ ឬ រាក់។
២. កុំរំពឹងថាមនុស្សនឹងប្រព្រឹត្តចំពោះអ្នកជាពិសេស ហើយកុំសង្ឃឹមថាពួកគេនឹងស្មោះត្រង់ចំពោះអ្នក។
៣. ក្នុងជីវិត មនុស្សមួយចំនួនស្ងប់ស្ងាត់ ហើយធ្វើច្រើន ខណៈពេលដែលអ្នកផ្សេងទៀតនិយាយច្រើន ហើយគ្មានសកម្មភាពទាល់តែសោះ។ កុំបារម្ភច្រើនពេកអំពីវា គ្រាន់តែគ្រប់គ្រងកិច្ចការផ្ទាល់ខ្លួនរបស់អ្នកឲ្យបានល្អ ហើយទុកឲ្យអ្វីៗកើតឡើងដោយធម្មជាតិ។
៤. ព្រះពុទ្ធធ្លាប់មានបន្ទូលថា៖ ចំពោះអ្នកដែលគ្មានទំនាក់ទំនង មិនថាអ្នកនិយាយប៉ុន្មានពាក្យក៏ដោយ វាគឺឥតប្រយោជន៍ទាំងអស់។ ប៉ុន្តែប្រសិនបើមានទំនាក់ទំនង គ្រាន់តែបង្ហាញខ្លួនបន្តិចគឺអាចដាស់អារម្មណ៍របស់ពួកគេបាន។
៥. រឿងខ្លះ នៅពេលដែលការពិតត្រូវបានបង្ហាញ វាបានក្លាយជារឿងអតីតកាលបាត់ទៅហើយ។ កាលៈទេសៈខ្លះ តាមរយៈការស៊ូទ្រាំនឹងទុក្ខលំបាកបន្តិចបន្តួច ក្លាយជារឹងមាំជាងមុន។

៦. ពេលខ្លះអ្វីដែលហាក់ដូចជាសំខាន់នៅថ្ងៃនេះ នឹងក្លាយជារឿងមិនសំខាន់នៅថ្ងៃស្អែក។ អ្វីដែលសំខាន់នៅឆ្នាំនេះ នឹងក្លាយជារឿងបន្ទាប់បន្សំនៅឆ្នាំក្រោយ។ ទង្វើដ៏អស្ចារ្យនៃជីវិតនេះនឹងត្រូវបានគេហៅថាជារឿងព្រេងនៅឆ្នាំក្រោយ។
៧. យើងភាគច្រើនគ្រាន់តែជារឿងរ៉ាវរបស់មនុស្សម្នាក់ប៉ុណ្ណោះ។ ដូច្នេះ ក្នុងជីវិត ឬ ការងារ ប្រសិនបើអ្នកជួបប្រទះនឹងអ្វីដែលមិនសប្បាយចិត្ត ចូរប្រាប់ខ្លួនឯងថា “ថ្ងៃនេះនឹងកន្លងផុតទៅ ថ្ងៃស្អែកនឹងមកដល់ លះបង់អ្វីៗទាំងអស់ដើម្បីចាប់ផ្តើមថ្ងៃថ្មី!”
៨. ក្នុងជីវិត មានរឿងខ្លះដែលអ្នកមិនអាចលូកដៃបានទេ ទោះបីជាអ្នកមានសិទ្ធធ្វើក៏ដោយ ប៉ុន្តែក៏មិនប្រាកដថាអ្នកគួរតែធ្វើនោះដែរ។
៩. ជីវិតគ្មាន “ពាក្យថាចាំមើលសិនទេ” មានតែ “ផលវិបាក” និង “លទ្ធផល” ប៉ុណ្ណោះ។
១០. របៀបដែលអ្នកទទួលយកជីវិតរបស់អ្នក គឺជាជម្រើសរបស់អ្នកផ្ទាល់។ អ្នកដទៃមិនអាចសម្រេចចិត្តជំនួសអ្នកបានឡើយ។
១១. នៅពេលដែលអ្នកចាស់ទុំ អ្នកនឹងដឹងពីរបៀបប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងដោយស្នាមញញឹម។ ហើយបើអ្នកចង់បានជីវិតមួយដែលស្ងប់សុខអ្នកគួរតែ៖
-គ្រប់គ្រងកិច្ចការផ្ទាល់ខ្លួនរបស់អ្នកឲ្យបានល្អ។
-ធ្វើអ្វីដែលត្រូវធ្វើ។
-ដើរតាមផ្លូវដែលអ្នកគួរដើរ។
-រក្សាភាពស្មោះត្រង់។
-បណ្តុះភាពស្មោះត្រង់។
-អត់ឱនចំពោះអ្នកដទៃ។
-ត្រូវតឹងរ៉ឹងជាមួយខ្លួនឯង។
-អ្វីៗផ្សេងទៀត ចូរបណ្តោយអោយវាកើតឡើងតាម «វាសនា»៕