មានគ្រោះ៤យ៉ាងក្នុងជីវិត ដែលអ្នកគួរចៀសវាងដើម្បីទទួលបានសំណាងល្អ

Cover Copy Recovered
ការផ្សាយពាណិជ្ជកម្ម

បុរាណបាននិយាយអំពី “គ្រោះមហន្តរាយទាំង៤ក្នុងជីវិត” ពេលជួបបញ្ហា កុំគិតថាបានជួបរឿងអកុសល តែគួរពិនិត្យខ្លួនឯងមើលថា តើអ្នកបានធ្វើអ្វីខ្លះដែលទាក់ទងនឹងគ្រោះមហន្តរាយទាំង៤នេះ៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy Recovered
រូបភាពដំណាង

១.គ្រោះព្រោះមាត់

មនុស្សតែងនិយាយថា មនុស្សល្អ មានមាត់ល្អ មាត់ល្អនឹងទទួលបានប្រយោជន៍គ្រប់ទិសទី។ ទោះជាយ៉ាងណា ពាក្យអចេតនាក៏អាចនាំមកនូវមហន្តរាយបានដែរ។

ការផ្សាយពាណិជ្ជកម្ម

មានមនុស្សដែលយល់ថាខ្លួនមានឋានៈ និងអំណាច ដោយគិតថាមិនថាគេនិយាយអ្វីខុស អ្នកដទៃនឹងមិនហ៊ានធ្វើអ្វីដាក់គេឡើយ តែជាក់ស្តែងព្រោះតែសម្តីមិនចេះគោរពគេនេះហើយ ដែលធ្វើឱ្យអ្នកដទៃស្អប់ និងមិនចង់នៅជិត។

២.គ្រោះព្រោះភាពក្រអឺតក្រទម

ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ អ្នកដែលតែងតែនិយាយដោយក្រអឺតក្រទម ហើយគិតថាខ្លួនគ្មានការភ័យខ្លាច ជារឿយៗនឹងទទួលលទ្ធផលយ៉ាងឆាប់រហ័ស។ ប៉ុន្តែពេលខ្លះ មនុស្សធម្មតា និងស្មោះត្រង់ក៏អាចធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃភាពក្រអឺតក្រទមបានដែរ ដោយសារតែពួកគេខ្វះការគិតឱ្យបានម៉ត់ចត់។

៣.គ្រោះព្រោះសេចក្តីលោភលន់

ការផ្សាយពាណិជ្ជកម្ម

អ្នកខ្លះថា លោភលន់ជាធម្មជាតិរបស់មនុស្ស ហើយមានឧក្រិដ្ឋកម្មជាច្រើនក្នុងសង្គមកើតចេញពីភាពលោភលន់។ អ្នកខ្លះលោភលន់ចង់បានលុយ ខ្លះលោភលន់ចង់បានភាពស្រស់ស្អាត និងខ្លះលោភលន់ចង់បានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គ្រោះមហន្តរាយទាំងអស់កើតចេញពីពាក្យថា លោភ។

មនុស្សលោភលន់ត្រូវបានបោកបញ្ឆោតយ៉ាងងាយ ក្នុងសង្គមបច្ចុប្បន្នមានមនុស្សជាច្រើនដែលជួបប្រទះនឹងទម្រង់នៃការឆបោកតាមទូរស័ព្ទ ឬ បោកប្រាស់ហិរញ្ញវត្ថុ ដែលភាគច្រើនត្រូវបានល្បួងដោយភាពលោភលន់ ដោយមិនដឹងថាពួកគេងាយរងគ្រោះសម្រាប់អ្នកបោកប្រាស់។

ការផ្សាយពាណិជ្ជកម្ម

 

Cover Copy Recovered
រូបភាពដំណាង

៤.គ្រោះមើលមិនឃើញ

ការផ្សាយពាណិជ្ជកម្ម

តើអ្វីទៅជាគ្រោះមហន្តរាយមើលមិនឃើញ? មានន័យថា ជួបឧបទ្ទវហេតុដោយមិនដឹងមូលហេតុ ដូចជាពេលអ្នកដើរតាមផ្លូវ ស្រាប់តែមានឥដ្ឋធ្លាក់ពីលើអគារខ្ពស់មកបុកក្បាលអ្នក នេះហៅថាគ្រោះមហន្តរាយដែលមើលមិនឃើញ។

ប៉ុន្តែតើគ្រោះមហន្តរាយបែបនេះអាចជៀសវាងបានទេ? ជាការពិតណាស់ ដោយសារតែ “សំណាងអាក្រក់ និងពរជ័យគ្មានទ្វារ មានតែមនុស្សទេដែលនាំវាមកលើខ្លួនគេ”។

បុរាណមានជំនឿលើច្បាប់នៃហេតុនិងផលថា «ធ្វើល្អនឹងបានផលល្អ អាក្រក់នឹងបានផលអាក្រក់» ធ្វើអាក្រក់ថ្ងៃនេះត្រូវទទួលផលក្នុងថ្ងៃនេះ ។
ដូច្នេះ ដើម្បីជៀសផុតពីគ្រោះមហន្តរាយមិនសមហេតុផល ត្រូវតែធ្វើអំពើល្អ សន្សំកុសល ដើម្បីទទួលបាននូវពរជ័យ និងជៀសឲ្យឆ្ងាយពីគ្រោះមហន្តរាយ៕

ការផ្សាយពាណិជ្ជកម្ម
↑