កុំរង់ចាំសុភមង្គលមកដល់ រៀនពីវិធី ៤ យ៉ាងនេះដើម្បីបង្កើតសុភមង្គលដោយខ្លួនឯង

Cover Copy Recovered
ការផ្សាយពាណិជ្ជកម្ម

តាមពិត ជីវិតនេះគឺកំណត់ដោយខ្លួនយើង មូលហេតុដែលភាពសោកសៅកាន់តែធំឡើងគឺដោយសារអ្នកខ្លួនឯងជ្រើសរើសមិនធ្វើជាមនុស្សដែលមានភាពសប្បាយរីករាយនោះទេ តែធ្វើជាមនុស្សដែលមានបន្ទុកផ្លូវចិត្តប៉ុណ្ណោះ។ ខ្លួនឯងជ្រើសរើសជាប់នឹងភាពសោកសៅដោយមិនមានភាពក្លាហានក្នុងការប្រកាន់យកសុភមង្គល។

ប្រសិនបើអ្នកគ្រាន់តែអង្គុយរង់ចាំសុភមង្គលមករកអ្នកពីខាងក្រៅ អ្នកប្រហែលជាត្រូវរង់ចាំពេញមួយជីវិតរបស់អ្នក។ ដូច្នេះចូររៀនចាប់យកសុភមង្គលខ្លួនឯង តាមរយៈវិធីទាំង៤ខាងក្រោមនេះ៖

ការផ្សាយពាណិជ្ជកម្ម

 

Cover Copy Recovered
រូបភាពដំណាង

១.បំភ្លេចទុក្ខព្រួយ

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកមានគំនិតអវិជ្ជមាន ចូររុញវាចេញពីគំនិតរបស់អ្នក ដូច្នេះវិធីដ៏ល្អបំផុតគឺធ្វើឲ្យចិត្តស្ងប់ ហើយពិចារណាគ្រប់យ៉ាង។

– ចងចាំអារម្មណ៍ដ៏អស្ចារ្យដែលកើតឡើងនៅពេលអ្នកមើលថ្ងៃលិចដ៏ស្រស់ស្អាត។

ការផ្សាយពាណិជ្ជកម្ម

– ចងចាំពីភាពធូរស្រាល និងសេចក្តីរីករាយ នៅពេលអ្នកបញ្ចប់ការងារធំដោយជោគជ័យ ឬ ភាពរីករាយនៅពេលអ្នកទទួលបានអំណោយដ៏គួរឱ្យចាប់អារម្មណ៍ដោយមិនបានរំពឹងទុក។

– ការបណ្ដុះអារម្មណ៍វិជ្ជមានគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីបំបាត់ទុក្ខព្រួយ។

ការផ្សាយពាណិជ្ជកម្ម

 

IMG_2286
រូបភាពដំណាង

២.បង្កើតភាពរីករាយសម្រាប់ខ្លួនអ្នក

ការផ្សាយពាណិជ្ជកម្ម

– នៅពេលអ្នកទទួលបានអារម្មណ៍រីករាយ ចូរធ្វើវាជាផ្នែកមួយសំខាន់នៃជីវិតរបស់អ្នក។

– ញញឹមដាក់ខ្លួនឯង និងអ្នកដទៃឱ្យបានញឹកញាប់ ប្រាប់គេថាអ្នកជាមនុស្សរីករាយ។

ការផ្សាយពាណិជ្ជកម្ម

– ព្យាយាមធ្វើឱ្យមនុស្សជុំវិញខ្លួនសប្បាយចិត្ត។ នៅពេលដែលអ្នកឃើញនរណាម្នាក់មានបញ្ហា សូមផ្តល់ជំនួយដល់ពួកគេ ទោះបីជាវាគ្រាន់តែជាជំនួយតិចតួចក៏ដោយ។ ពីភាពរីករាយរបស់អ្នកដទៃ អ្នកប្រាកដជាមានអារម្មណ៍រីករាយដូចគ្នា។

៣.គ្រប់គ្រងអារម្មណ៍របស់អ្នក

– កុំភ្លេចមនុស្សដែលបានធ្វើឱ្យជីវិតអ្នកកាន់តែភ្លឺស្វាង សម្បូរសប្បាយ ដូច្នេះកុំភ្លេចចំណាយពេលច្រើនជាមួយគេ។

– ព្យាយាមរិះគន់ទង្វើរបស់អ្នកដទៃតិចជាងមុន ហើយអ្នកអាចបញ្ចៀសអារម្មណ៍អវិជ្ជមានជាច្រើនសម្រាប់ជីវិតអ្នក។

 

IMG_2285
រូបភាពដំណាង

៤.ភ្លេចអំពីការច្រណែន

ចូរបំភ្លេចអំពីការច្រណែនព្រោះវាអាចបំផ្លាញជីវិតរបស់អ្នកទាំងស្រុង។ មនុស្សជាច្រើនមានអារម្មណ៍ថាមិនសប្បាយចិត្តដោយសារតែការរំពឹងទុករបស់ពួកគេគឺមិនអាចក្លាយជាការពិត ឬ មិនអាចជោគជ័យដូចអ្នកដទៃ៕

ការផ្សាយពាណិជ្ជកម្ម
↑