មនុស្ស៤ប្រភេទ ដែលតែងតែបង្កើតបញ្ហា និងភាពតានតឹងក្នុងគ្រួសារ ដោយមិនដឹងខ្លួន

1
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងគ្រួសារនីមួយៗ មនុស្សដែលតែងតែលើកយករឿងចាស់ៗមកនិយាយ តែងតែបង្កភាពតានតឹង និងអស់កម្លាំងដល់មនុស្សគ្រប់គ្នាជុំវិញខ្លួន។ ខាងក្រោមនេះជាបុគ្គលិកលក្ខណៈទូទៅចំនួន ៤ ដែលមនុស្សគ្រប់គ្នាត្រូវទទួលស្គាល់ និងកែប្រែ ដើម្បីរក្សាភាពសុខដុមរមនាក្នុងគ្រួសារ។

 

ការផ្សាយពាណិជ្ជកម្ម
1
រូបភាពដំណាង

១.មនុស្សដែលតែងតែមានអារម្មណ៍មិនល្អ

មនុស្សមួយចំនួនតែងតែគិតថាពួកគេត្រូវបានប្រព្រឹត្តដោយអយុត្តិធ៌មពីក្រុមគ្រួសារ ឬ សាច់ញាតិរបស់ពួកគេ តែងតែមានគុណវិបត្តិ។ ពីអារម្មណ៍នេះ គេអាចបង្កើតចិត្តគំនិតប្រៀបធៀបបានយ៉ាងងាយ ហើយតែងតែលើកយករឿងចាស់ៗមកបញ្ជាក់ថាគេត្រូវ ហើយអ្នកផ្សេងខុស។
ជាឧទាហរណ៍ ប្រពន្ធគិតថាខ្លួនលះបង់ និងខំប្រឹងអស់ជាច្រើនឆ្នាំ តែប្តីមិនយល់ ទើបនាងលើកយករឿងចាស់មកនិយាយ។ ប្តីមានអារម្មណ៍ធុញទ្រាន់ក៏បន្ទោសគ្នាទៅវិញទៅមក។ ជាលទ្ធផល ពួកគេទាំងពីរបានជីកកកាយនូវអនុស្សាវរីយ៍ដែលមិនសប្បាយចិត្ត ធ្វើឱ្យជម្លោះកាន់តែជ្រៅទៅៗ។
តាមពិត មនុស្សគ្រប់រូបធ្លាប់មានអារម្មណ៍ថាខ្វះខាត ឬ ជួបការលំបាក ប៉ុន្តែប្រសិនបើអ្នកនៅតែរក្សាអារម្មណ៍ទាំងនេះ សុភមង្គលគ្រួសារនឹងមិនស្ថិតស្ថេរយូរឡើយ។

ការផ្សាយពាណិជ្ជកម្ម

 

Mother And Daughter Having A Fight At Home
រូបភាពដំណាង

២.មនុស្សដែលចូលចិត្តរើសអើង និងស្វែងរកកំហុស

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះជាមនុស្សល្អឥតខ្ចោះពេក តែងតែស្វែងរកកំហុសរបស់អ្នកដទៃគ្រប់រឿងតូចតាច។ ទម្លាប់នេះមិនត្រឹមតែធ្វើឲ្យអ្នកដទៃមិនស្រួលចិត្តទេ ប៉ុន្តែក៏ងាយបង្កជម្លោះក្នុងគ្រួសារដែរ។
វាពិបាកក្នុងការជៀសវាងកំហុសក្នុងជីវិតដែលរស់នៅប្រាស្រ័យទាក់ទងជាមួយគ្នា។ បើអ្នកទទូចរកកំហុសគ្នាទៅវិញទៅមក គ្រួសារនឹងមិនមានសន្តិភាពឡើយ។ ផ្ទុយទៅវិញ ការអត់ឱននិងលើកលែងទោសចំពោះកំហុសតិចតួចគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងសុភមង្គលរយៈពេលវែង។

 

ការផ្សាយពាណិជ្ជកម្ម
Unhappy Couple Sitting On A Couch
រូបភាពដំណាង

៣.មនុស្សដែលមានការរំពឹងទុកខ្ពស់ពេកពីអ្នកដទៃ

មានមនុស្សងាយមើលរំលងចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែមានការរំពឹងទុកពីប្តី ប្រពន្ធ ឬ កូន។ ជាឧទាហរណ៍ ពួកគេខ្លួនឯងមានអារម្មណ៍ថា ប្រាក់ចំណូលពីរបីលានក្នុងមួយខែគឺគ្រប់គ្រាន់ ប៉ុន្តែពួកគេចង់ឱ្យអ្នកដទៃរកបានរាប់សិបលាន។
ពេលអ្នកដទៃធ្វើមិនបានតាមការរំពឹងទុក គេងាយខឹង រិះគន់ និងលើកយករឿងចាស់មកដាក់សម្ពាធលើអ្នកដទៃ។ តាមពិតទៅ បើគេខ្លួនឯងមិនបានធ្វើរឿងស្រដៀងគ្នាទេ គេគ្មានសិទ្ធិបង្ខំអ្នកដទៃឱ្យធ្វើល្អជាងនេះឡើយ។

ការផ្សាយពាណិជ្ជកម្ម

 

603e2e92348981367d143999_Why Do We Always Argue Img4
រូបភាពដំណាង

៤.មនុស្សដែលចូលចិត្តបង្កើតបញ្ហា

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះដែលរស់នៅក្នុងបរិយាកាសស្ងប់សុខមានអារម្មណ៍ថាជីវិតគួរឲ្យធុញពេក។ ជារឿយៗ ពួកគេតែងយករឿងចាស់ៗមកជជែកគ្នាដោយចេតនា។ គេបន្ទោសពាក្យសម្ដី ឬ គាស់កកាយទង្វើពីអតីតកាល ធ្វើឲ្យអ្នកដទៃរងរបួស។
តាមពិតអតីតកាលបានកន្លងផុតទៅហើយ គ្មាននរណាម្នាក់អាចកែប្រែវាបានទេ។ ការបង្ខំបច្ចុប្បន្នឱ្យទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងគឺមិនសមហេតុផលទេ។ នៅក្នុងគ្រួសារអ្វីដែលសំខាន់បំផុតគឺភាពសុខដុមរមនា មនុស្សគ្រប់គ្នាអ្នកណាក៏តែងតែមានកំហុស និងមានចំណុចខ្មៅពីអតីតកាល។ ដូច្នេះមានតែការរៀនអភ័យទោស និងការអត់ឱនប៉ុណ្ណោះទើបជាជម្រើសដ៏ឆ្លាតវៃបំផុត៕

ការផ្សាយពាណិជ្ជកម្ម
↑