ដើម្បីរស់នៅឲ្យមានសុភមង្គល ចូរលះបង់សេចក្តីស្អប់ទាំង ៥ នេះចោល

Cover Copy (2)
ការផ្សាយពាណិជ្ជកម្ម

សេចក្តីសុខ និងសេចក្តីត្រេកអរមិនពិបាករកទេ ជីវិតនឹងកាន់តែប្រសើរឡើង ប្រសិនបើមនុស្សចេះយកធម៌អប់រំចិត្តរបស់ព្រះពុទ្ធមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ រក្សាចិត្តឲ្យបានសុខ រូបកាយនឹងបានសប្បាយ។ ខាងក្រោមនេះជារឿងទាំង៥ដែលអ្នកគួរតែបោះបង់ចោល ដើម្បីទទួលបានសេចក្តីសុខក្នុងជីវិត៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy (2)
រូបភាពដំណាង

១.ផ្សះផ្សា ដោះស្រាយការសង្ស័យក្នុងចិត្ត

ព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនថា វិធីដំបូងដើម្បីលះបង់សេចក្តីស្អប់ គឺត្រូវឈប់មានកលល្បិចក្នុងការប្រាស្រ័យទាក់ទង ជ្រើសរើសពេលវេលាដើម្បីផ្សះផ្សា និងដោះស្រាយការសង្ស័យក្នុងចិត្ត។ ពេលដោះស្រាយមន្ទិលក្នុងចិត្តរួច នោះអ្នកនឹងមានភាពស្ងប់ស្ងាត់ ចិត្តស្រឡះល្អ និងលែងមានជម្លោះដែលនាំអោយមានការស្មុគស្មាញក្នុងចិត្ត។

ការផ្សាយពាណិជ្ជកម្ម

២.ឈប់ក្បត់សម្តី

ចំណុចសំខាន់បំផុតនៅពេលចង់បោះបង់ការស្អប់ គឺត្រូវស្មោះត្រង់! ពេលយើងធ្វើខុសជាមួយអ្នកដទៃ ឬ អ្នកដទៃធ្វើខុសជាមួយយើង ចូរយើងប្រព្រឹត្តចំពោះគ្នាដោយចិត្តស្មោះបំផុត និយាយគ្នាតាមសម្រួល និងត្រូវចេះអធ្យាស្រ័យអោយគ្នា។ មានតែពេលយើងរួមគ្នាជាមួយបេះដូង ទើបមនុស្សយល់ពីតម្លៃនៃអារម្មណ៍ ហើយបោះបង់ការស្អប់។

ការផ្សាយពាណិជ្ជកម្ម

 

How To Meditate Properly
រូបភាពដំណាង

៣.កុំទម្លាប់និយាយពាក្យគំរោះគំរើយទៀត

ការផ្សាយពាណិជ្ជកម្ម

កំហឹងអាចកើតចេញពីពាក្យមិនសមរម្យ និងមិនគោរពគ្នាទៅវិញទៅមក។ ដូច្នេះ ព្រះពុទ្ធទ្រង់បង្រៀនថា វិធីរំសាយកំហឹង គឺនិយាយគ្នាដោយសុជីវធម៌ ពាក្យទន់ភ្លន់ និងអាចបត់បែនបាន ។ ប៉ុន្តែមិនមែនពាក្យផ្លែផ្កាដែល«ចុងអណ្ដាត»ទេ តែត្រូវចេញពីចិត្តនិយាយតែការពិត។

៤.កុំនិយាយអ្វីដែលឥតប្រយោជន៍

ការផ្សាយពាណិជ្ជកម្ម

កុំនិយាយឥតប្រយោជន៍ ព្រះពុទ្ធទ្រង់បង្រៀនឱ្យនិយាយពាក្យល្អ គំនិតល្អ មានប្រយោជន៍ ចំណេញពេលវេលា និងមានប្រសិទ្ធភាព។
បុគ្គលដែលមានប្រាជ្ញាដែលចង់ឱ្យតម្លៃនៃផលប្រយោជន៍លើសពីទំនាក់ទំនងរវាងបុគ្គល ការយោគយល់ ការអាណិតអាសូរ និងការស្ថាបនា គឺជាតម្រូវការដែលមិនអាចខ្វះបាន។ នៅក្នុងការសន្ទនា សូមនិយាយតែអ្វីដែលមានប្រយោជន៍ពិតប្រាកដ ដើម្បីជួយអ្នកស្តាប់ធ្វើការផ្លាស់ប្តូរជីវិតទៅជាវិជ្ជមាន។

 

ការផ្សាយពាណិជ្ជកម្ម
Reign Abarintos JMFo7nlYpUc Unsplash
រូបភាពដំណាង

៥.បញ្ឈប់ចិត្តមួរម៉ៅ

នេះជាចំណុចស្នូលក្នុងការរៀនពីរបៀបបោះបង់កំហឹង។ លុះត្រាតែយើងប្រកាន់ខ្ជាប់នូវចិត្តមេត្តា ទើបយើងអាចប្រើវាដើម្បីព្យាបាលអ្នកដទៃបាន។
នៅក្នុងព្រះពុទ្ធសាសនា មេត្តាធម៌ជាគោលការណ៍ខ្ពស់បំផុត មនុស្សគ្រប់រូបរស់នៅដោយមេត្តាធម៌ជាអាទិភាពទីមួយ។ កាលណាយើងមានចិត្តមេត្តា យើងនឹងអាចធ្វើកត្តាទាំង ៤ ខាងលើបាន គឺចេះជ្រើសរើសពេលវេលាឱ្យត្រូវ ចេះប្រើពាក្យទន់ភ្លន់ ចេះស្មោះ និងចេះបត់បែន។
ពេលភាគីទាំងសងខាងចេះអាណិតអាសូរគ្នាទៅវិញទៅមក កំហឹងនឹងមិនកើតឡើងឡើយ។ ពេលមានកំហុសយើងអត់ទោសឱ្យគ្នា ពេលមានការយល់ច្រឡំយើងដោះស្រាយ នោះសត្រូវនឹងក្លាយជាមិត្ត៕

ការផ្សាយពាណិជ្ជកម្ម
↑