រក្សា ៨ យ៉ាងនេះបាន វានឹងជួយឱ្យជីវិតរបស់អ្នកសំណាង និងមានសន្តិភាព

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ជីវិតមនុស្សយើងពិបាករកណាស់ ដូច្នេះហើយការរស់នៅលើលោកនេះ ត្រូវតែបណ្តុះខ្លួនឯង កុំបណ្តោយខ្លួនឱ្យដូច “ទារអណ្តែតទឹក” ទុកខ្លួនឯងឱ្យស្ថិតក្នុងកាលៈទេសៈពិបាក រួចស្តាយក្រោយ។ ចូរចងចាំពាក្យទាំង ៨ ខាងក្រោមនេះ ហើយធ្វើតាម នោះអ្នកនឹងក្លាយជាមនុស្សដែលមានសំណាង និងជីវិតដែលមានសន្តិភាព៖

Cover Copy
រូបភាពដំណាង

១.អត់ធ្មត់៖ មនុស្សគ្រប់រូបក្នុងជីវិតនឹងជួបប្រទះនូវស្ថានភាពមិនអំណោយផល និងមិនពេញចិត្ត នៅពេលនោះមនុស្សច្បាស់ជាត្រូវ “អត់ធ្មត់”។ ព្រោះតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន មនុស្សដែលអាចធ្វើកិច្ចការអស្ចារ្យបានត្រូវតែជាមនុស្សដែលមានស្មារតីអស្ចារ្យ មនុស្សមានស្មារតីអស្ចារ្យត្រូវតែមានភាពអត់ធ្មត់ខ្ពស់។ ការអត់ធ្មត់មិនមែនជាការគេចវេស ឬ ព្រងើយកន្តើយនោះទេ ប៉ុន្តែវាជាប្រភេទនៃការប្រមូលផ្តុំថាមពល។ មនុស្សដែលមានការអត់ធ្មត់ ច្រើនតែមិនសូវធ្វើខុសនោះទេ។
២.ចិត្តល្អ៖ ភាពវៃឆ្លាតគឺជាអំណោយមួយ សេចក្តីសប្បុរសគឺជាជម្រើស។ ចិត្តល្អ គឺជាសីលធម៌ដ៏ល្អបំផុតរបស់មនុស្សក្នុងលោក។ សេចក្តីសប្បុរសប្រហែលជាមិនធ្វើឱ្យអ្នកទទួលបានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាននោះទេ ប៉ុន្តែវានឹងជួយអ្នកឱ្យស្ងប់ស្ងាត់។

ការផ្សាយពាណិជ្ជកម្ម
Meditation 3480815_1920
រូបភាពដំណាង

៣.ភាពរីករាយ៖ ភាពរីករាយអាចចិញ្ចឹម សម្រស់ ទឹកមុខ និងថាមពល គឺជាអាថ៌កំបាំងនៃភាពជាប់បានយូររបស់មនុស្ស។ មធ្យោបាយដ៏ល្អបំផុតដើម្បីរក្សាភាពក្មេងជាងវ័យ គឺត្រូវរក្សាចិត្តរីករាយ និងសុខស្រួលជានិច្ច។ ការញញឹមគឺជារឿងដ៏ស្រស់ស្អាតបំផុតដែលមនុស្សម្នាក់អាចធ្វើបាន ហើយជាវិធីសាមញ្ញ និងរហ័សបំផុតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃ។
៤.មេត្តា ករុណា៖ ហេតុអ្វីបានជាមនុស្សមួយចំនួនមានទឹកមុខស្លូតបូត និងចិត្តល្អបន្ទាប់ពីវ័យកណ្តាល ខណៈដែលអ្នកផ្សេងទៀតមានទឹកមុខកាច និងអន់ចិត្ត? នោះក៏ព្រោះតែគេតែងមានចិត្តមេត្តា រក្សាចិត្តសន្តិភាពចំពោះមនុស្សទាំងអស់ក្នុងលោក។ ព្រោះ “រូបរាងកើតចេញពីចិត្ត” “រូបរាងប្រែប្រួលទៅតាមចិត្ត” ដូច្នេះកាលណាចិត្តស្អាត រូបរាងក៏ស្អាត!
៥.ស្នេហា៖ ស្នេហាអាចចិញ្ចឹមបេះដូង មនុស្សម្នាក់ដែលមានបេះដូងពោរពេញដោយក្តីស្រលាញ់ គ្រប់ចលនារបស់គាត់ក៏ពោរពេញដោយក្តីស្រលាញ់។ រីឯបុគ្គលដែលចេះតែគិតពីប្រយោជន៍ក្នុងចិត្ត តែងតែមានបញ្ហាមិនថាពេលណាក៏ដោយ!

Ai Generated 8704972_960_720
រូបភាពដំណាង

៦.ស្មោះត្រង់៖ ភាពស្មោះត្រង់គឺជាគោលការណ៍សំខាន់បំផុតក្នុងការបង្កើតមិត្ត។ យើងទាំងអស់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះយើងដោយស្មោះ។ ដូច្នេះ ចូរប្រព្រឹត្តចំពោះអ្នកដទៃដោយចិត្តស្មោះជាមុន នោះអ្នកនឹងទទួលបានផលតបស្នងដូចគ្នា។ មនុស្សស្មោះត្រង់ និងបរិសុទ្ធ មានចរិតថ្លៃថ្នូរ និងស្រស់ស្អាត ហើយភ្នែករបស់ពួកគេភ្លឺដោយពន្លឺ!
៧.ឧស្សាហ៍ព្យាយាម៖ បុរាណបាននិយាយថា៖ «ព្រះនឹងប្រទានរង្វាន់ដល់អ្នកឧស្សាហ៍ព្យាយាម»។ វាមានន័យថា មនុស្សឧស្សាហ៍ព្យាយាម នឹងត្រូវបានជួយ និងទទួលបានរង្វាន់ពីព្រះ។ អ្នកខ្លះចំណាយលុយស្ទើរតែទាំងអស់បន្ទាប់ពីរកបាន ប៉ុន្តែអ្នកផ្សេងទៀតរក្សាសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេ មានតែអ្នកព្យាយាមរកលុយ និងសន្សំទេដែលអាចជួយអោយអនាគតពួកគេល្អប្រសើរ។
៨.ការអភ័យទោស៖ បុគ្គលដែលយល់ពីការអត់ឱនច្បាស់ជាមានចិត្តទូលាយ ហើយមនុស្សដែលអាចអភ័យទោសដល់អ្នកដទៃបាន នោះគេគឺជាមនុស្សដែលមានសីលក្នុងខ្លួនបំផុត។ មនុស្សដែលមិនចេះសងសឹកនឹងអ្នកដទៃ ច្រើនតែមានចិត្តស្ងប់ គ្មានទម្ងន់នៃកំហឹង និងអាចរស់នៅដោយសន្តិភាពផ្លូវចិត្តបាន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑