GOOD NIGHT! GOOD MORNING! ពាក្យទាំងនេះសាមញ្ញមែន តែមានន័យណាស់ ស្ដាប់មិនចេះធុញទេ បើបានឮពីមនុស្សដែលយើងស្រឡាញ់

1
ការផ្សាយពាណិជ្ជកម្ម

GOOD NIGHT! … GOOD MORNING!… អាចជាពាក្យខ្លី តែទោះបីនិយាយរាល់ថ្ងៃក៏មិនធុញដែរ សម្រាប់មនុស្សដែលយើងស្រឡាញ់ ចំណែកអ្នកស្ដាប់ ក៏មិនទ្រលាន់ បើបានឮចេញពីមាត់មនុស្សដែលយើងស្រឡាញ់ ។

ទង្វើធម្មតាៗ ភាសាសាមញ្ញៗ តែពោរពេញដោយក្ដីស្រឡាញ់ និងបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះដៃគូ វាពិតជាមានន័យ និងមានតម្លៃណាស់ ពេលខ្លះ វាមានតម្លៃ និងមានន័យជាង ការនិយាយពាក្យថាស្រឡាញ់រាល់ថ្ងៃទៅទៀត វាមានន័យជាង ការទិញរបស់ ឬកាដូថ្លៃៗទ្វេដងឯណោះ។

ការផ្សាយពាណិជ្ជកម្ម
27522716 8249461 Two_pet_cats_not_pictured_have_tested_positive_for_coronavirus_P A 10_1587647178914
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សស្រឡាញ់គ្នា ត្រូវតែយកចិត្តទុកដាក់ និងបារម្ភខ្វល់ខ្វាយពីគ្នា ត្រឹមភាសាពីរោះៗ ប្រើប្រចាំថ្ងៃ និយាយជាមួយគ្នារាល់ថ្ងៃ បង្ហាញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ វាមិនពិបាកទេ ហើយវារឹតតែមានន័យ បើយើងនិយាយទៅកាន់មនុស្សដែលយើងស្រឡាញ់ ហើយមនុស្សដែលយើងស្រឡាញ់និយាយមកកាន់យើង។

ឃ្លាធម្មតាៗ និងសាមញ្ញ ដែលប្រើប្រចាំថ្ងៃ វាក៏មានន័យ និងមានតម្លៃខុសគ្នា ពាក្យខ្លះ និយាយហើយមានអារម្មណ៍ថា កក់ក្ដៅ ពេលឮហើយក៏អាចញញឹមបានពេញមួយថ្ងៃដែរ ព្រោះមានអារម្មណ៍ថា យើងមានអ្នកនៅនឹកគិត និងខ្វាយខ្វល់គ្រប់ពេល ប៉ុន្តែពាក្យខ្លះ និយាយរាល់ថ្ងៃ សួរនាំគ្រប់ពេលពេក វានឹងក្លាយទៅជាភាសារំខាន ធ្វើឱ្យកាន់តែធុញទ្រាន់ទៅវិញ ព្រោះមានអារម្មណ៍ថា បាត់បង់សេរីភាពទៅវិញ៕

ការផ្សាយពាណិជ្ជកម្ម
1f09cb99bae5f072dd492caaf7570c2c
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6a7babb319784773d55971003a7bd1ea (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី​ អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
↑