កម្រិតបញ្ញារបស់ទារកប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងផ្លូវជីវិតនាពេលអនាគតរបស់គាត់។ មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ភាពវៃឆ្លាត ដូចជាបរិយាកាសអប់រំ ស្ថានភាពកាយសម្បទា ហ្សែនរបស់ឪពុកម្តាយ… បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញនៅសកលវិទ្យាល័យ Harvard ពេលវេលានៃការកើតក៏អាចប៉ះពាល់ដល់ការវិវឌ្ឍរបស់កុមារ ហើយវិទ្យាសាស្ត្របានបង្ហាញថា កុមារដែលកើតក្នុងរយៈពេល ៣ ខែនេះ ច្រើនតែឆ្លាតជាងក្មេងដទៃ។

– ខែកើតទាក់ទងនឹងចលនារបស់ទារកទើបកើត៖ ដោយសារពេលកើតខុសគ្នា កត្តាបរិស្ថានអាកាសធាតុខុសគ្នា។ អាកាសធាតុ បរិស្ថាន និងសំលៀកបំពាក់ក៏អាចទាក់ទងនឹងចលនារបស់កុមារបានដែរ។ កុមារដែលកើតនៅចន្លោះខែតុលា-វិច្ឆិកា-ធ្នូ គឺនៅក្នុងរដូវរងា ដូច្នេះពួកគេតែងតែស្លៀកពាក់ក្រាស់ៗ ហើយសម្រាប់ទារកថ្មី សម្លៀកបំពាក់គឺអាចប៉ះពាល់ដល់ចលនា។ ដូច្នេះហើយ កុមារដែលកើតក្នុងរដូវក្តៅ ស្លៀកសម្លៀកបំពាក់ស្តើងៗ ងាយស្រួលធ្វើចលនាលឿន ដូចជា បត់លើ អង្គុយ លូន…។
– ស្ថានភាពម្តាយនៅដំណាក់កាលដំបូងនៃការមានគភ៌ ៖ ទារកកើតក្នុងខែតុលា វិច្ឆិកា ធ្នូ មានន័យថា ម្តាយមានផ្ទៃពោះក្នុងខែ១-២-៣នៃឆ្នាំ។ 3 ខែដំបូងនៃការមានផ្ទៃពោះមានសារៈសំខាន់ណាស់។ អំឡុងពេលមានផ្ទៃពោះនៅរដូវផ្ការីក ម្តាយតែងតែមិនសូវហត់នឿយ ហើយមានអារម្មណ៍ល្អ ទារកមានការលូតលាស់បានល្អ។ ដំណាក់កាលដំបូងនៃការមានផ្ទៃពោះក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ IQ របស់កុមារផងដែរ។
– IQ របស់កុមារមានកត្តាជាច្រើន៖ រួមទាំងសុខភាពរាងកាយ អាហារូបត្ថម្ភ ការអប់រំ… ដូច្នេះហើយ ឪពុកម្តាយអាចធ្វើអោយ IQ ប្រសើរឡើងបានទាំងស្រុង តាមរយៈការថែទាំ អាហារូបត្ថម្ភ ការបង្រៀន… អត្រាកំណើនយ៉ាងឆាប់រហ័ស ការធ្វើអន្តរាគមន៍របស់មាតាបិតាលើសន្ទស្សន៍បញ្ញារបស់កុមារក្នុងអំឡុងពេលនេះមានឥទ្ធិពលយ៉ាងខ្លាំង។ ខាងក្រោមនេះជាវិធីជួយកុមារឱ្យមានភាពឆ្លាតវៃជាងមុន៖

១.ជំរុញសមត្ថភាពភាសារបស់កុមារ៖ ឪពុកម្តាយគួរតែនិយាយជាមួយកូនឱ្យបានទៀងទាត់ដើម្បីជួយពួកគេអភិវឌ្ឍ IQ កាន់តែប្រសើរ។ ខួរក្បាលរបស់ទារកទើបនឹងកើតអាចដឹងពីការរំញោចសំឡេងពីពិភពខាងក្រៅ ដូច្នេះពួកគេអាចស្តាប់សម្តីដែលអ្នកនិយាយទៅកាន់ពួកគេ។ ចូរនិយាយផ្អែមល្ហែមជាមួយកូនរបស់អ្នកជាទៀងទាត់ បង្កើនអារម្មណ៍រីករាយ ដែលសកម្មភាពនេះល្អណាស់សម្រាប់គាត់។ ដូច្នេះហើយ ឪពុកម្តាយគួរតែចំណាយពេលជាមួយកូន ផ្តោតលើការប្រាស្រ័យទាក់ទងជាមួយកូនទើបពួកគេអាចវិវឌ្ឍន៍បានលឿន។

២.បង្ហាញកុមារនូវវត្ថុផ្សេងៗជាច្រើន៖ កុមារតែងតែចង់ដឹង ចង់ឃើញ ចង់លឺគ្រប់យ៉ាង ហើយតាមរយៈហេតុផលនេះទើបពួកគេអាចរៀនសូត្រពីបរិយាកាសជុំវិញខ្លួន។ ដូច្នេះហើយ សូមឲ្យកុមារទទួលបានពន្លឺធម្មជាតិ ស្តាប់សំឡេងធម្មជាតិ ដូចជាសត្វស្លាប សត្វល្អិត សង្កេតបាតុភូតធម្មជាតិ ដើម្បីជំរុញខួរក្បាលកុមារ។

៣.កុំបញ្ឈប់សកម្មភាពកូនរបស់អ្នក៖ ឪពុកម្តាយជាច្រើនបារម្ភថា សកម្មភាពរាងកាយរបស់កូននឹងបង្កគ្រោះថ្នាក់ ដូច្នេះពួកគេតែងតែការពារកូនជានិច្ចដើម្បីរក្សាសុវត្ថិភាព។ ប៉ុន្តែទង្វើបែបនេះគឺកំពុងរារាំងដល់ការអភិវឌ្ឍរបស់ទារក កុមារតូចៗយល់ឃើញពិភពលោកតាមរយៈការប៉ះ និងស្គាល់រសជាតិ ដូច្នេះពួកគេត្រូវការទំនាក់ទំនងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដូច្នេះសូមបណ្តោយកូនរបស់អ្នកឱ្យធ្វើរឿងដែលគេចង់ធ្វើ ទើបអាចអោយពួកគេលូតលាស់បានល្អ និងយល់ពីបរិបថសង្គម៕

ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក