វិធី៣យ៉ាងដែលម្តាយឪពុកអាចចិញ្ចឹមកូនឱ្យអភិវឌ្ឍបានគ្រប់ជ្រុងជ្រោយ និងក្លាយជាអ្នកមានទេពកោសល្យ

Talent
ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាឪពុកម្តាយ តែងតែចង់ចិញ្ចឹមកូនឱ្យមានទេពកោសល្យ និងក្លាយជាបុគ្គលល្អនៅក្នុងសង្គម។ ហើយកុំរំពឹងថានៅក្នុងសាលាពួកគេនឹងអាចរៀនចេះពីវិធីធ្វើជាមនុស្សល្អ ព្រោះតាមពិតទៅឪពុកម្តាយក៏ជាគ្រូបង្រៀនដ៏សំខាន់បំផុតសម្រាប់កូនដែរ។ កុមារក្លាយជាពលរដ្ឋល្អ និងមានភាពវៃឆ្លាតដែលមានការអភិវឌ្ឍន៍នោះគឺអាស្រ័យលើកត្តាជាច្រើន ក្នុងចំណោមនោះការអប់រំពីគ្រួសារក៏ជាផ្នែកដែលមិនអាចខ្វះបានដែរ។ ដូច្នេះហើយ ប្រសិនបើឪពុកម្តាយពិតជាស្រលាញ់កូនមែននោះ ត្រូវតែបង្រៀនពួកគេជាមួយនឹងវិធីសាស្រ្តដ៏មានប្រសិទ្ធភាពទាំង៣ខាងក្រោមនេះ៖

Talent
រូបភាពដំណាង

១.កុំស្រែកខ្លាំងៗ ឬ ខឹងកូន
ក្នុងអំឡុងពេលនៃការចិញ្ចឹមកូន ដំណាក់កាលនីមួយៗនៃការអភិវឌ្ឍន៍កូនធ្វើឱ្យម្តាយធុញទ្រាន់ និងមិនចេះអត់ធ្មត់ចំពោះកូន ងាយខឹង និងស្រែកដាក់កូន។ ប៉ុន្តែឪពុកម្តាយគួរតែអនុវត្តការអត់ធ្មត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រសិនបើកុមារត្រូវឪពុកម្តាយស្តីបន្ទោស ឬ ខឹងជារឿយៗ នោះពួកគេនឹងងាយធ្លាក់ក្នុងភាពភ័យស្លន់ស្លោ ភ័យខ្លាច និងបាត់បង់ទំនុកចិត្តយ៉ាងងាយ។ នៅពេលក្រោយ កុមារនឹងងាយខឹង និងមិនចេះអត់ធ្មត់ដូចគំរូរបស់ម្តាយឪពុកដែរ។ ប្រសិនបើឪពុកម្តាយអាចបង្កើតច្បាប់មួយចំនួនសម្រាប់ការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយកូនរបស់ពួកគេជាមុន នោះវានឹងជួយកាត់បន្ថយបន្ទុក និងជួយកុមារឱ្យចេះគ្រប់គ្រងខ្លួនឯង នេះនឹងជួយ EQ របស់កុមារអភិវឌ្ឍក្នុងទិសដៅវិជ្ជមាន។

ការផ្សាយពាណិជ្ជកម្ម
IMG_9121
រូបភាពដំណាង

២.កុំមើលងាយ ឬ ការពារកូនរបស់អ្នកហួសហេតុពេក
នៅក្នុងក្រសែភ្នែករបស់ឪពុកម្តាយ កូនតែងតែជាកូនក្មេងមិនថាពួកគេមានអាយុប៉ុន្មាននោះទេ។ ដូច្នេះហើយ ពួកគេតែងតែបារម្ភពីកូនរបស់ពួកគេដែលត្រូវជួបការលំបាកនៅខាងក្រៅ។សម័យនេះឪពុកម្តាយការពារកូនពេក ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញតម្រូវការទាំងអស់របស់កូន ដែលធ្វើឱ្យកូនមិនក្លាយជាមនុស្សពេញវ័យ និងនៅតែមានចរិតកូនក្មេងរហូត។ ក្រៅពីនេះ កុមារនឹងខ្វះសមត្ថភាពឯករាជ្យ នៅពេលដែលពួកគេឈានជើងចូលទៅក្នុងសង្គម កុមារទាំងនេះនឹងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវិត។ ប្រសិនបើឪពុកម្តាយពិតជាយល់ និងស្រឡាញ់កូនរបស់ពួកគេ ពួកគេគួរតែអនុញ្ញាតឱ្យកូនស្វែងយល់ ប្រកួតប្រជែង និងរីកចម្រើនដោយខ្លួនឯង។

IMG_9123
រូបភាពដំណាង

៣.កុំគ្រប់គ្រងកូនរបស់អ្នកច្រើនពេក
ឪពុកម្តាយតែងតែចង់បានអ្វីដែលល្អបំផុតសម្រាប់កូនរបស់ពួកគេ មិនមានអ្វីខុសជាមួយរឿងនេះទេ ប៉ុន្តែកុំអោយវាលើសលប់ពេក។ ជាឧទាហរណ៍ ឪពុកម្តាយចង់ឱ្យកូនមានសុវត្ថិភាព ដូច្នេះពួកគេហ៊ុំព័ទ្ធ និងគ្រប់គ្រងកូនជារៀងរាល់ថ្ងៃ រាល់ចលនារបស់កូនមិនអាចគេចផុតពីក្រសែភ្នែកឪពុកម្តាយបានទេ។ វាដូចគ្នានៅក្នុងការសិក្សា និងក្នុងជីវិតរបស់កូន មិនថាកូនធ្វើអ្វីក៏ដោយ ឪពុកម្តាយនឹងព្យាយាមតាមដាន និងគ្រប់គ្រងកូនគ្រប់ពេលវេលា។ ឪពុកម្តាយមិនទុកឱ្យកូនមានកន្លែងគិតដោយសេរី ធ្វើអ្វីដែលខ្លួនចង់ធ្វើ ឬ អភិវឌ្ឍតាមធម្មជាតិឡើយ… ឪពុកម្តាយខ្លះចូលចិត្តមើលថែគ្រប់យ៉ាងតាំងពីចំណូលចិត្តរហូតដល់មិត្តភាពរបស់កូន។ ពួកគេតែងតែចង់ធ្វើជាអ្នកគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់កូន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលរស់នៅក្នុងបរិយាកាសបែបនេះ កុមារងាយនឹងក្លាយទៅជាអកម្ម និងមិនមានគំនិតផ្ទាល់ខ្លួន។ មិនអាចបដិសេធបានទេថា តាមទស្សនៈរបស់ឪពុកម្តាយ អ្នកណាក៏ចង់ឱ្យកូនជោគជ័យ និងមិនធ្វើខុសដែរ។ ប៉ុន្តែវិធានការអវិជ្ជមានរបស់ឪពុកម្តាយដូចជាការហាមឃាត់ និងការបង្ខិតបង្ខំនឹងធ្វើឱ្យកុមារក្លាយជាមនុស្សមានការប្រុងប្រយ័ត្ន ភ័យខ្លាច និងបាត់បង់សមត្ថភាពក្នុងការគិត និងរស់នៅដោយឯករាជ្យ៕

ការផ្សាយពាណិជ្ជកម្ម
IMG_9124
រូបភាពដំណាង

ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
↑