៦ ចំណុចដែលយើងអាចរៀនសូត្រពីម្ចាស់ម្កុដបវរកញ្ញាតូចលំដាប់អន្តរជាតិ Miss pre teen junior idol world 2024 ជូរី ល្អហួស

Cover Copy
ការផ្សាយពាណិជ្ជកម្ម

៦ ចំណុចដែលយើងអាចរៀនសូត្រពីម្ចាស់ម្កុដបវរកញ្ញាតូចលំដាប់អន្តរជាតិ Miss pre teen junior idol world 2024 ជូរី ល្អហួស៖

១. សំណាង និងការចេះបង្កើតឱកាសឱ្យខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីកុមារី ល្អហួស បានកើតនៅក្នុងគ្រួសារមួយនៅក្នុងវិស័យសិល្ប: និងជំនួញ ដែលមានសមត្ថភាពធ្វើទីផ្សារដោយខ្លួនឯង រម្លឹកកាលពី 6-7 ឆ្នាំមុន ជឿថាអ្នកគាំទ្រភាគច្រើនចាប់ផ្ដើមស្គាល់ កុមារីល្អហួស តាមរយ:សារព័ត៌មានមួយចំនួនដែលបានចុះផ្សាយព្រោងព្រាត ពីភិនភាគមុខមាត់ល្អហួស ដែលស្រដៀងទៅនឹងតារាចម្រៀងដ៏ល្បីឈ្មោះលំដាប់ជួរមុខថៃម្នាក់ គឺ Urassaya។ ចំពោះព័ត៌មាននេះដែរ ក៏បានផ្ទុះការវែកញែក និងប្រតិកម្មមិនពិតថា “កុមារីម្នាក់នេះបានកែសម្ភស្សតាំងពីនៅវ័យក្មេង ដើម្បីសាងមុខមាត់បែបនេះ” ទោះថា ប្រតិកម្មនេះមានទាំងល្អ និងមិនល្អក្ដី តែវាបានក្លាយជាចំណុចចាប់ផ្ដើមនៃប្រជាប្រិយភាព ពីបណ្ដាលអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក។

Cover Copy
រូបភាពដំណាង

២. ទេពកោសល្យពីកំណើត

ការផ្សាយពាណិជ្ជកម្ម

បើត្រឡប់ថយក្រោយ តាំងពីកុមារី ល្អហួស ត្រូវបានគេស្គាល់ថា ជាយ៉ាយ៉ាទីពីរ ពោលគឺតាំងតែពីមិនទាន់មានអាយុ 10ឆ្នាំស្រួលបួលផងនោះ ជារឿយៗ អ្នកតាមដានគេហទំព័រផេកលោកពូរបស់ល្អហួស តែងតែឃើញកុមារីម្នាក់នេះ រាំ ច្រៀង សម្ដែង និងដើរម៉ូតបានយ៉ាងរស់រវើក។ តាមពិតទៅ ទេពកោសល្យរបស់នាង មានតាំងតែពីនៅតូចៗមកម្ល៉េះ បទសម្ភាសនាងជាមួយនឹងស្ថានីយ៌ទូរទស្សន៍មួយ នៅអំឡុងនាងមានអាយុ 4-5 ឆ្នាំ បានបង្ហាញថា កុមារីរូបនេះ នាងពិតជាមានទេពកោសល្យសិល្ប:ពីកំណើត។

៣. ការខិតខំ តស៊ូប្រឹងប្រែងដើម្បីតាមចាប់ក្ដីស្រម៉ៃ

ការផ្សាយពាណិជ្ជកម្ម

“ការរាំ និងច្រៀងទាំងនោះ គ្មានម៉ាក់ ឬអ្នកណាបង្ខំខ្ញុំទេ តែវាជាចំណូលចិត្តរបស់ខ្ញុំ”។ នេះគឺជាកការឆ្លើយតប ប្រតិកម្មរិះគន់នាង កាលពីនាងចាប់ផ្ដើមបង្ហាញទេពកោសល្យខ្លួន នៅតាមបណ្ដាញសង្គមនៅកាលនោះ។ មិនថាទទួលបានការគាំទ្រ ឬរិះគន់ខ្លាំងប៉ុនណាចំពោះទេពកោសល្យ និងចំណូលចិត្តរបស់នាង កុមារីរូបនេះ មិនដែលបញ្ឈប់នូវក្ដីស្រឡាញ់ និងចំណូលចិត្តរបស់ខ្លួនទេ។ នាងបានប្រកាសពីក្ដីស្រម៉ៃរបស់ខ្លួនយ៉ាងច្បាស់លាស់ “ធំឡើង ខ្ញុំចង់ប្រឡងបវរកញ្ញាឯក យកពានរង្វាន់ជូនកម្ពុជា”។

ទោះថា មានមតិគាំទ្រ និងជូនពរ ឬបន្តុះបង្អាប់ក្ដី តែកុមារីរូបនេះ មិនរារែកក្នុងការខិតខំប្រឹងប្រែង និងបំពេញនូវក្ដីស្រម៉ៃខ្លួននោះទេ។ នាងបានខិតខំរៀនសូត្រ និងលត់ដំសមត្ថភាពខ្លួនឯងយ៉ាងពេញទំហឹង ជារៀងរាល់ថ្ងៃ ស្ទើរតែមិនគួរឱ្យជឿថា កុមារីមួយរូបអាចធ្វើបានរបៀបនះ។ ជារឿយៗ អ្នកគាំទ្រតែងតែឃើញរូបនាង ជាមួយរូបភាពសិល្ប:ផ្សេងៗស្ទើរគ្រប់ទម្រង់តាមរយ:គេហទំព័រផ្លូវការរបស់លោកពូ ម្ដាយ និងអ៊ំស្រីរបស់នាង។ កុមារីរូបនេះបានជម្នះ តាមចាប់ក្ដីស្រម៉ៃ រហូតគ្រប់គ្នាមើលឃើញសមត្ថភាពពិតប្រាកដរបស់នាង ពោលគឺអ្នកតាមដានភាគច្រើនស្ទើរតែភ្លេចពីមុខមាត់របស់នាងស្រដៀងនឹងអ្នកណា នាងអាចយកឈ្នះចិត្តអ្នកតាមដានកម្ពុជារាប់ម៉ឺននាក់ ពីទេពកោសល្យពិតប្រាកដដែលនាងមាន គួរឱ្យកោតសរសើរក្រៃលែង។

ការផ្សាយពាណិជ្ជកម្ម
434718178_745632277701670_7508293794232586704_n
រូបភាពដំណាង

៤. ការត្រៀមខ្លួនរួចរាល់

នេះពិតជារឿងដែលគួរឱ្យស្ញើចសរសើរខ្លាំងមែនទែន ក្រៅពីឱកាស ទេពកោសល្យ ការខិតខំប្រឹងប្រែង កុមារីរូបនេះហាក់ច្បាស់លាស់នូវរបៀបដែលគួរដើរ ឆ្ពោះទៅវិថីដែលនាងស្រម៉ៃ។ វាមិនមែនជាទំនោរមួយថ្ងៃពីរថ្ងៃ តែជាការកំណត់គោលដៅបានយ៉ាងល្អ។ ល្អហួស នាងបានត្រៀមខ្លួនបានឥតខ្ចោះ តាំងពីសមត្ថភាពរាំ ច្រៀង សម្ដែង ការរាំរបាំបុរាណ ការដើរម៉ូត ភាសា ទំនុកចិត្ត ភាពជឿជាក់ និងរបៀបទំនាក់ទំនង ដែលអាចទាក់ទាញប្រជាប្រិយភាពទាំងក្នុង និងក្រៅស្រុក ក៏ដូចជាទឹកចិត្តគណ:កម្មការដើម្បីជ័យលាភី។

ការផ្សាយពាណិជ្ជកម្ម

៥. ការឱ្យតម្លៃខ្ពស់លើការសិក្សា

ល្អហួស មិនមែនមានតែរូបរាង ឬការសម្ដែងសិល្ប:ទៅតាមតែចិត្តនោះទេ។ នៅពីក្រោយការសម្ដែងនូវភាពឥតខ្ចោះរបស់នាង ជូរីល្អហួស សុទ្ធតែមានគ្រូបង្វឹកដែលខ្លាំង មិនថារូបរាង ការសម្ដែង ការរាំ ច្រៀង របាំបូរាណ ភាសា ចំណេះដឹងទូទៅ -ល-។ នាងទទួលបានការអប់រំយ៉ាងល្អ ពីនិយមន័យអ្វីដែលហៅថា សិល្ប: និងភាពស្រស់ស្អាត ទាំងក្នុង ​និងក្រៅ។ ជារឿយៗ គេតែងតែសង្គេតឃើញភាពលេចធ្លោនៃសមត្ថភាព និង​ឥរិយាបទដ៏ល្អដែលនាងនៅតាមបណ្ដាញសង្គម។ មិនថាសមត្ថភាពភាសា ឬរបៀបឆ្លើយតប ដោយភ្ជាប់នូវភាពទន់ភ្លន់ សីលធម៌ ភាពបត់បែន ជាមួយសមត្ថភាពភាសាដែលមាន បង្ហាញពីកម្រិតសិក្សាអប់រំដែលកុមារីរូបនេះមាន។ នាងស្អាតទាំងក្នុង និងក្រៅ នាងជាគ្រាប់ពេជ្រកម្ពុជាមួយគ្រាប់ដ៏លេចធ្លោ នៅក្នុងចំណោមគ្រាប់ពេជ្រឯទៀតនៅកម្ពុជា។

ការផ្សាយពាណិជ្ជកម្ម
434715047_744258977839000_4298217335821836583_n
រូបភាពដំណាង

៦. ការជ្រោមជ្រែងពីក្រុមគ្រួសារ

នៅពីក្រោយភាពជោគជ័យ និងដំណើរការដ៏រលូននេះ ល្អហួស មានក្រុមគ្រួសារនៅពីក្រោយ បើកផ្លូវ សាងឱកាស គាំទ្រ ជម្រុញយ៉ាងពេញទំហឹង។ ល្អហួសទទួលបានឱកាសល្អៗជាច្រើន ក្នុងការសាងប្រជាប្រិយភាព ឱកាសសិក្សារៀនសូត្រ ឱកាសនៅក្នុងការបង្ហាញនូវសមត្ថភាពដែលនាងមាន-ល-។ រហូតនាងមានវត្តមានឈរនៅលើវេទិកាអន្តរជាតិ ហើយទទួលបាននូវជោគជ័យយ៉ាងល្អប្រសើរ។

ការផ្សាយពាណិជ្ជកម្ម

៦ មេរៀននេះបានបង្រៀនឱ្យខ្ញុំយល់ថា គ្រប់គ្នាគួរតែរៀនស្គាល់ពីខ្លួនឯង។ យើងគួរតែអង្គុយចុះ សិក្សាពីអ្វីដែលខ្លួនមាន មិនថាចំណុចល្អ ឬអាក្រក់។ ស្វែងរកទេពកោសល្យ និងចំណុចលេចធ្លោដែលមាន។ បំពេញចំណុចខ្វះខាត ពង្រឹងសមត្ថភាព ធ្វើជាមនុស្សគួរមានក្ដីស្រម៉ៃ ប៉ុន្តែទន្ទឹមគ្នានោះ គោលដៅ និងគម្រោងផែនការដើម្បីសម្រេចនូវក្ដីស្រម៉ៃនោះកាន់តែសំខាន់។ ប្រើប្រាស់ពេលវេលាឱ្យបានត្រឹមត្រូវក្នុងការត្រៀមខ្លួន និងប្រឹងប្រែងជាប្រចាំនៅក្នុងការអនុវត្តតាមគម្រោងផែនការ។

គ្រប់ជំនាញ សុទ្ធតែមានគ្រូ គួរឱ្យតម្លៃដល់គ្រូ ហើយប្រឹងប្រែងរៀនសូត្រជាប្រចាំ។ យ៉ាងណា លទ្ធផលជីវិតកូនៗ ក្រៅពីការខិតខំប្រឹងប្រែងពីសមីខ្លួន ផ្ទាល់ ការសិក្សាអប់រំពីសាលា ការអប់រំពីអាណាព្យាបាល កម្លាំងចិត្ត ការជួយជ្រោមជ្រែងពីគ្រួសារគឺសំខាន់ខ្លាំងបំផុត។ អាណាព្យាបាល គឺជាកត្តាដ៏សំខាន់មួយ នៅក្នុងកត្តាផ្សេងទៀតដែលនាំឱ្យកូនៗមានអនាគតល្អ។ ដូចនេះ សូមធ្វើជាអាណាព្យាបាលម្នាក់ដែលមានក្ដីស្រឡាញ់ និងមានការទទួលខុសត្រូវគ្រប់គ្រាន់សម្រាប់ជោគវាសនាអនាគតរបស់កូន៕

369063133_625011346430431_61177710242898813_n
រូបភាពដំណាង
432041183_737926268472271_6334335402383975093_n
រូបភាពដំណាង
434658989_744258947839003_255068559174245903_n
រូបភាពដំណាង
434220251_872173541587068_8506058511183382702_n
រូបភាពដំណាង

រក្សាសិទ្ធដោយ: ស្នង នេត្រា
Pic: ជូរី ល្អហួស