ឪពុកម្តាយមិនដឹងអាថ៌កំបាំង ៧ យ៉ាង ដែលកូនមិនព្រមបើកចិត្តទំនាក់ទំនងជាមួយឪពុកម្តាយ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

បើ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន ឪពុក​ម្តាយ​គឺ​ជា​មនុស្ស​ចុង​ក្រោយ​បំផុត​នៅ​លើ​ផែនដី​ដែល​ដឹង។ កុមារមិនមានឆន្ទៈក្នុងការទំនាក់ទំនងជាមួយឪពុកម្តាយរបស់ពួកគេ ថែមទាំងអាចក្លាយជាសត្រូវជាមួយឪពុកម្តាយរបស់ពួកគេទៀតផង។ តាមពិតវាមិនមែនជាកំហុសរបស់កូនៗទេ ផ្ទុយ​ទៅ​វិញ វា​បណ្ដាល​មក​ពី​ភាព​ល្ងង់​ខ្លៅ​របស់​ឪពុក​ម្ដាយ​ផ្ទាល់ និង​របៀបនៃការ​អប់រំ​កូន​ខុស។

នៅពេលកូនសរសេរបណ្តាំចុងក្រោយផ្ញើហើយទើបងឿងឆ្ងល់ថា «កូនខ្ញុំម្សិលមិញនៅល្អជាសោះ ហេតុអ្វីសុខៗថ្ងៃនេះមកសរសេរបណ្តាំចុងក្រោយមកឱ្យខ្ញុំដូច្នេះ?» «ចាស! ម្សិលមិញកូនរបស់អ្នកមិនបានមិនកើតអី ហើយនៅល្អជាទេ គេមិនល្អយូរហើយ គ្រាន់តែអ្នកជាឪពុក ម្តាយគេ មិនដឹងថាគេមានជំងឺតែប៉ុណ្ណោះ!»

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលកូនរបស់ខ្លួនបានក្លាយជាមនុស្ស ដែលគ្មានឆន្ទៈក្នុងការទំនាក់ទំនងជាមួយអ្នក មិនចង់បង្ហាញពីអារម្មណ៍ពិតជាមួយអ្នក។ ដូច្នេះ​ក្នុងនាមជាឪពុកម្តាយ យើង​មិន​ចាំបាច់​ខំសិក្សា​ស្វែងរកពី​វិធីសាស្រ្តធ្វើយ៉ាងណាដើម្បី​ឱ្យ​កូនៗទាក់ទង​ជាមួយ​យើង​នោះ​ទេ។ យើង​គួរ​សិក្សា​ពី​វិធី​សាស្រ្តធ្វើយ៉ាងណាការពារ​កូនៗកុំ​ឱ្យ​គ្រាំគ្រាផ្លូវចិត្តរបស់ពួក នៅពេល​ដែលពួកគេ​និយាយប្រាប់យើង នៅពេលពួកគេព្រមបើកចិត្តនិយាយពិភាក្សាជាមួយ​យើងជាឪពុកម្តាយនេះ។ រាល់​ការ​លំបាក​ក្នុង​ការ​ទំនាក់​ទំនង​របស់​កុមារ​ គឺ​ទាក់​ទង​នឹង​រឿង ៧ យ៉ាង​ខាង​ក្រោមនេះ ៖ ប្រសិនបើអ្នកចង់ឱ្យថ្ងៃក្រោយពេលមានបញ្ហា កូនៗស្ម័គ្រចិត្តនិយាយប្រាប់អ្នក អ្នកត្រូវហាមធ្វើរឿង ៧ យ៉ាងនេះដាច់ខាត។

Cover Copy
រូបភាពដំណាង

១. កាំបិតទី ១ 《រិះគន់》

ការផ្សាយពាណិជ្ជកម្ម

ពេលណាកូនធ្វើបានល្អមិនដែលសរសើរកូនទេ។ ពេលកូនធ្វើខុសភ្លាម ជេរស្តីថា ជេររាល់ថ្ងៃច្រំដែលៗ បើថ្ងៃក្រោយកូននិយាយប្រាប់អ្នកទៀត កូនគឺមនុស្សល្ងង់ហើយ! តើហេតុអ្វី? “ឱ្យតែខ្ញុំខំនិយាយប្រាប់ម៉ាក់ប៉ា ម៉ាក់ប៉ាគឺជេរភ្លាម លើកណាក៏អ៊ីចឹង ម្ដងណាក៏អ៊ីចឹង មានតែខួរក្បាលខ្ញុំមានបញ្ហា ឡប់សតិទើបថ្ងៃក្រោយនៅនិយាយរឿងក្នុងចិត្តប្រាប់ប៉ាម៉ាក់ទៀតនោះ! និយាយហើយគ្មានផលល្អសម្រាប់ខ្ញុំផងនោះ! “(ការគិតរបស់កូន)

២. កាំបិតទី ២ 《និយាយប្រដៅទេសនា》

ការផ្សាយពាណិជ្ជកម្ម

ឪពុកម្តាយភាគច្រើន មិននិយាយលេងធ្វើជាពួកម៉ាកជាមួយកូនទេ ហាមាត់ភ្លាមគឺប្រដៅ
កិច្ចការសាលាធ្វើហើយឬនៅ? លើកនេះប្រឡងបានលទ្ធផលប៉ុន្មាន? ប៉ាម៉ាក់រកលុយពិបាកណាស់ កូនត្រូវខំរៀន បើមិនដូច្នោះទេគឺធ្វើខុសចំពោះយើងហើយ។ និយាយបែបនេះដដែលៗ … សួរថា តើនរណាគេចូលចិត្តស្តាប់ពាក្យទាំងអស់នេះទៅ?

៣. កាំបិតទី ៣《ប្រៀបធៀប》

ការផ្សាយពាណិជ្ជកម្ម

ចូលចិត្តយកកូនគេមកប្រៀបធៀប។ កូនខំប្រឡងបាន ៩៨ ពិន្ទុហើយ ឪពុកម្តាយនិយាយថា មើលកូនគេ គេប្រឡងបាន100ពិន្ទុផង។ កូនប្រឡងបានលេខ ២ គ្នាខំណាស់ហើយ មិនពេញចិត្តទេ ដាក់ងារគ្នា អាលេខ ២ ប្រចាំសហស្សវត្សរ៍។ អ្នកគិតមើលទៅថា បើអ្នកចូលចិត្តប្រើសម្តីបែបនេះនិយាយជាមួយកូនៗ តើកូនៗចង់មកនិយាយរកអ្នកដែរឬទេ?

៤. កាំបិតទី ៤ 《មាក់ងាយ ប្រមាថ》

ការផ្សាយពាណិជ្ជកម្ម

ប្រមាថមើលងាយកូន និយាយសើចចំអកឡកឡើយ ដែលយើងហៅថា ហិង្សាពាក្យសម្តីនោះ
ហើយសម្តីហិង្សាបែបនេះ វាងាយនឹងបណ្តុះមនុស្សដែលមានអត្តចរិតបន្ទាបតម្លៃខ្លួនឯងខ្លាំងបំផុត ឬក៏អាចបណ្តុះកូនឱ្យក្លាយជាមនុស្សសាហាវព្រៃផ្សៃបំផុតដូចគ្នា។ “ចំណេះដឹងឯងប៉ុណ្ណឹងធំឡើងបានតែបោសសំរាមទេ! ធ្វើជាអ្នករើសអេតចាយ! ធ្វើស្រីខូច! ហេតុអ្វីបានជាយើងមានកូនចោលម្សៀតដូចជាឯងនេះ! ទាំងនេះគឺសុទ្ធតែជាពាក្យសម្តីប្រមាថមើលងាយហើយ។

414443322_922302342598604_3496333442549281081_n
រូបភាពដំណាង

៥. កាំបិតទី ៥《ជេរប្រទិច》

ការផ្សាយពាណិជ្ជកម្ម

ការជេរ គឺខ្លាំងជាងពាក្យស្តីបន្ទោស ជេរគឺជាពាក្យជ្រះឆ្អេះគ្មានពាក្យល្អមួយម៉ាត់
ល្ងង់ដូចជ្រូក! អាគេបាញ់! អារន្ទះខ្ទប់ អាត្រូវគ្រាប់ អ្ហែងមិនទៅងាប់ឱ្យបាត់បាត់ទៅ!

៦. កាំបិតទី 6《គំរាម》

ការផ្សាយពាណិជ្ជកម្ម

ឪពុកម្តាយភាគច្រើនចូលចិត្តប្រើភាសាគំរាមកូនគ្រប់បែបយ៉ាង។ ខ្ញុំយល់ថាពួកគាត់គឺជាអ្នកឯកទេសខាងផ្នែកគំរាមតែម្តង មួយថ្ងៃៗនិយាយគំរាម បំភ័យកូន “បើធ្វើបែបនេះទៀតម៉ាក់ឈប់ស្រឡាញ់ហើយ! បើធ្វើបែបនេះទៀតបោះចេញក្រៅ ឬហៅប៉ូលីសមកចាប់ដាក់គុក! កូនក្មេងតូចៗដែលរស់ក្នុងការបំភ័យគ្រប់បែបយ៉ាង គឺរងផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ផ្លូវចិត្តរបស់ពួកគេ!

៧. កាំបិតទី ៧ «ហ្សែន ឬតំណពូជ»

កត្តាចុងក្រោយ គឺការកំណត់ហ្សែនរបស់កុមារ។ តើអ្វីទៅហៅថាការកំណត់ហ្សែនរបស់កុមារ? “ឯងល្ងង់ដូចជាឪឯងអ៊ីចឹង!” “ឯងខ្ជិលដូចជាម៉ែឯងអ៊ីចឹង!” និយាយសម្តីបែបនេះទៅកាន់កូន ងាយនឹងធ្វើឱ្យកូនចាប់យកបានភ្លាម។ ” ខ្ញុំគឺជាកូនបង្កើតរបស់ប៉ា មើលទៅប៉ាគឺពិតជាមនុស្សល្ងង់មែន ដូច្នេះខ្ញុំល្ងង់ រៀនមិនចេះដូចប៉ាគឺសមហេតុសមផលខ្លាំងណាស់! នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ជំងឺ​ហ្សែនតំណពូជ!”

414745746_924620642366774_3047555760994981842_n
រូបភាពដំណាង

អ្នកឃើញទេ! នៅពេលដែលអ្នកយកវិធីសាស្រ្តទាំង ៧ យ៉ាងនេះទៅប្រាស្រ័យទាក់ទងជាមួយកូនៗក្នុងគ្រួសារ ខ្ញុំឱ្យឈ្មោះថាជា កាំបិតតាំងតោ ៧ ផ្លែ។ អ្នកសាកស្រម៉ៃមើលមើល
ឪពុកមានកាំបិត ៧ ផ្លែ អ្នកម្តាយមានកាំបិត ៧ ផ្លែដែរ សរុបទាំងអស់មានចំនួន ១៤ ផ្លែ កុមារដែលអ្នកបណ្តុះបណ្តាលនៅក្រោមបរិយាកាសអប់រំបែបនេះ ប្រសិនបើគេជាក្មេងរឹងរូស ចិត្តខ្លាំង គេនឹងប្រឆាំងតបតនឹងអ្នក អ្នកឱ្យគេទៅរៀន គេមិនទៅ អ្នកមិនឱ្យគេលេងទូរស័ព្ទ គេលេង។ គេអាចបំផ្លាញអនាគតរបស់ខ្លួនឯង ដើម្បីកុំឱ្យអ្នកសមតាមបំណងរបស់អ្នកទៀតផង។ ប៉ុន្តែប្រសិនបើកូនអ្នកជាក្មេងមានចរិតទន់ខ្សោយ គេងាយនឹងក្លាយជាក្មេងខ្លាចគេ ចាំតាមសម្លឹងមើលទឹកមុខគេ ខ្លាចគេស្អប់ ខ្លាចគេខឹង តាមយកចិត្តគេ គ្មានភាពក្លាហាននិងជឿជាក់លើខ្លួនឯង សង្ស័យលើខ្លួនឯង បដិសេធខ្លួនឯង។ ទោះជាត្រូវបានគេធ្វើបាបក៏មិនហ៊ានមាត់កតបត មានរឿងអ្វីក៏មិនហ៊ានប្រាប់អ្នកដែរ ព្រោះបើប្រាប់អ្នកទៅ អ្នកក៏មិនឈរខាងគាត់ ចាំតែស្តីបន្ទោស បដិសេធ ជេរថែម បើគាត់និយាយប្រាប់អ្នកទៀតនោះគាត់គឺជាមនុស្សល្ងង់ដូចជ្រូកហើយ។

ដូច្នេះហើយកូនក៏ចាប់ផ្តើមទ្រាំលាក់អារម្មណ៍ ទ្រាំយូរទៅ រកកន្លែងបញ្ចេញមិនបាន សម្ពាធផ្លូវចិត្តកាន់តែធ្ងន់ វានឹងបណ្តាលឱ្យផ្ទុះនៅថ្ងៃណាមួយមិនខានឡើយ។ ប្រៀបដូចឆ្នាំងសម្ពាធខ្ពស់គឺហេតុផលដូចគ្នា គម្របនាំងបិទជិត អ្នកមិនឱ្យវាចេញខ្យល់ទេ ហើយគិតតែពីខំដុតភ្លើងនៅខាងក្រោមបន្ថែមទៀត វាប្រាកដជាផ្ទុះហើយ។ ខ្ញុំពិតជាសង្ឃឹមថា ឪពុកម្តាយគ្រប់រូបនឹងបានដឹងថា កូនគឺជាមនុស្សម្នាក់ គេមានបុគ្គលិកលក្ខណៈធម្មតារបស់ខ្លួនគេ គេមានតម្រូវការរបស់គេ។ ប្រសិនបើចាប់ពីពេលនេះតទៅ ឪពុកម្តាយចាប់ផ្តើមទម្លាក់កាំបិតតាំងតោទាំង ៧ ផ្លែចុះរៀងខ្លួន ហើយឈប់ប្រើកាំបិតនេះបន្តទៀត នៅពេលនោះបុគ្គលិកលក្ខណៈរបស់កូនអ្នកពិតជាអាចក្រោកឈរឡើងវិញ មានសុខភាពល្អបានពិតប្រាកដ៕

បកប្រែ ៖ សុខ គឹមទៀវ