ផ្លូវទៅរកអនាគតមួយដែលល្អ វាមិនអ៊ូអរ ក៏មិនមានមិត្តច្រើនដើរកំដរ ដូចផ្លូវទៅសាលា ឬផ្លូវទៅក្លឹបនោះឡើយ …!

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ផ្លូវទៅកាន់អនាគត វាជាផ្លូវដែលយើងខ្លួនឯងជាអ្នកដើរ ជាអ្នកកំណត់ ហើយក៏មានតែយើងខ្លួនឯងតែម្នាក់គត់ ដែលត្រូវជួប ប្រឈមមុខ និងឆ្លងកាត់គ្រប់រសជាតិទាំងអស់ដែលនឹងកើតឡើង ទៅតាមដំណាក់កាលនីមួយៗ … ហើយក៏មានពេលខ្លះ យើងនឹងត្រូវជួបរឿងដែលឈឺចាប់ ខកចិត្ត អស់សង្ឃឹមសុទ្ធតែមិនអាចចៀសបាន …! ផ្លូវមួយនេះ វាប្រហែលជាឯកាណាស់ ផ្លូវអនាគតរបស់អ្នកខ្លះ ក៏ត្រូវឆ្ងាយពីគ្រួសារ ដើរយូៗទៅ ក៏ជ្រុះបាត់មិត្តភក្តិម្ដងមួយៗ ដើរកាន់តែយូរ កាន់តែស្ងប់ស្ងាត់ …!

Cover Copy
រូបភាពដំណាង

នៅពេលដែលមនុស្សម្នាក់ ចាប់ផ្ដើមចង់មានចង់បាន ចង់ឱ្យអនាគតល្អ ចង់សាងគ្រួសារ ចង់ជួយគ្រួសារ ពេលនោះហើយ ដែលជីវិតរបស់គេ​ត្រូវរ៉ាប់រងនូវបន្ទុក និងទំនួលខុសត្រូវជាច្រើន ជីវិតរបស់គេ ក៏នឹងចាប់ផ្ដើមលែងមានពេលដើរលេងស៊ីផឹកសប្បាយ លុយដែលធ្លាប់តែចាយផាស់ៗដៃ ចាយដោយមិនខ្វល់ពីអ្វីសោះនោះ ក៏ចាប់ផ្ដើមត្រូវគិត និងបែងចែកទៅនេះទៅនោះ ចំណាយលើរបស់របរជាច្រើន ចង់ទិញអីមួយក៏ត្រូវគិត ចង់ធ្វើអ្វីមួយក៏ត្រូវខ្វល់ … ជីវិតមនុស្សធំដឹងក្ដី ក្ដីសុខតិចជាងសេចក្ដីទុក្ខ គ្រប់ជំហាន គ្រប់ដំណើរ គឺសុទ្ធតែត្រូវគិតល្អិតល្អន់ណាស់ ថ្ងៃខ្លះក៏ភ័យ ថ្ងៃខ្លះក៏ព្រួយ ហើយក៏មានថ្ងៃខ្លះទៀត ហូបមិនឆ្ងាញ់ ដេកមិនលក់ បក់មិនល្ហើយ ជីវិតមនុស្សធំដឹងក្ដី មិនដូចជីវិតជាកូនក្មេង ឬយុវវ័យ ដែលមានពេលវេលាសប្បាយច្រើននោះឡើយ …!

ការផ្សាយពាណិជ្ជកម្ម
1bf6ea220bedf227a61729ee2ea9999f
រូបភាពដំណាង

ផ្លូវទៅកាន់ភាពមានបាន គឺត្រូវរិះថាំខ្លាំងណាស់ ខំប្រឹងខ្លាំងណាស់ ក៏ឯកា និងត្រូវបាត់បង់មិត្តភក្តិច្រើនណាស់ដែរ តែបើយើងអាចឆ្លងផុតដំណាក់កាលទាំងនេះបាន យើងនឹងរឹងមាំ បើយើងអាចទ្រាំនឹងបញ្ហា ការលំបាកនេះទៅបាន អនាគតនឹងប្រសើរ ធូរធារ មានបាន មិនត្រឹមតែអាចជួយខ្លួនឯងបានទេ ក៏អាចជួយគ្រួសារ ម៉ាក់ប៉ារស់នៅស្រួល និងអាចជួយមនុស្សជាទីស្រឡាញ់ អ្នកនៅក្បែរខ្លួនបានថែមទៀតផង …!!!

#លីមបញ្ញា #មនុស្សចុងក្រោយ #ស្នេហាទោល

ការផ្សាយពាណិជ្ជកម្ម