ឈប់ឱបក្រសោបទៀតទៅ! ចូលដល់វ័យនេះហើយ មានរឿង ៤ យ៉ាងដែលអ្នកគួរតែបោះបង់ចោលឱ្យបានឆាប់រហ័ស

ឈប់ឱបក្រសោបទៀតទៅ! ចូលដល់វ័យនេះហើយ មានរឿង ៤ យ៉ាងដែលអ្នកគួរតែបោះបង់ចោលឱ្យបានឆាប់រហ័ស
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកមានអាយុ ៣០ឆ្នាំឡើងទៅ មានរឿងជាច្រើនដែលអ្នកពិតជាមិនអាចកែខៃ ឬផ្លាស់ប្ដូរវាបានទៀតទេ ព្រោះពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ដូច្នេះរឿងខ្លះ បើអ្នកនៅតែបន្ត គឺនឹងធ្វើឱ្យអ្នកនៅសល់តែអារម្មណ៍សោកស្ដាយតែប៉ុណ្ណោះ។ ម្ល៉ោះហើយ មុនឈានដល់វ័យ៣០ឆ្នាំ រឿង៤យ៉ាងនេះដែលអ្នកគួរតែយកចិត្តទុកដាក់ និងបោះបង់ចោលឱ្យបាន។

ឈប់ឱបក្រសោបទៀតទៅ! ចូលដល់វ័យនេះហើយ មានរឿង ៤ យ៉ាងដែលអ្នកគួរតែបោះបង់ចោលឱ្យបានឆាប់រហ័ស
រូបភាពដំណាង

១. ការធ្វេសប្រហែសមិនយកចិត្តទុកដាក់ចំពោះឪពុកម្ដាយ

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវចាំថា នៅពេលដែលអាយុអ្នកកាន់តែកើនឡើង នោះក៏ជាពេលដែលម្ដាយឪពុករបស់អ្នកក៏កាន់តែកើនវ័យជរាជាងមុនផងដែរ។ មនុស្សស្រីឈានដល់វ័យមួយដែលសមរម្យ អ្នកក៏ដល់វេលាបានជួបគូគ្រង រៀបការសាងអនាគត សាងគ្រួសារ ត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយជាមិនខាន។ ដូច្នេះទាន់នៅមានឱកាសអ្នកមិនទាន់មានគ្រួសារ ទាន់នៅមានពេលឪពុកម្ដាយរបស់អ្នកនៅអាចដើរបាន មើលឃើញ អ្នកគួរតែចំណាយពេលឱ្យបានគ្រប់គ្រាន់ក្នុងការនៅក្បែរ មើលថែគាត់ឱ្យបានល្អ ព្រោះតទៅថ្ងៃមុខ អ្នកនឹងត្រូវអស់ឱកាស ព្រោះតែម្ដាយឪពុករបស់អ្នកអស់ពេលវេលាដើម្បីនៅក្បែរមើលថែអ្នកទៀតហើយ។ ម្យ៉ាងវិញទៀត មិនថាស្ថិតក្នុងកាលៈទេសៈ ឬស្ថានភាពណានោះទេ គឺមានតែឪពុកម្ដាយ ក្រុមគ្រួសាររបស់អ្នកនេះហើយ ដែលតែងតែនៅក្បែរ និងផ្ដល់កម្លាំងចិត្តដល់អ្នកគ្រប់ពេលនោះ។ ដូច្នេះសូមកុំបោះបង់ពួកគាត់ កុំព្រងើយកន្តើយ ធ្វេសប្រហែសមិនអើពើនឹងពួកគាត់ឱ្យសោះ។

Afd5f076110d550823f8ea6c7d891733
រូបភាពដំណាង

២. ទំនាក់ទំនងគ្មានន័យ

ការផ្សាយពាណិជ្ជកម្ម

ឈានដល់វ័យម្ភៃជាងហើយ ក៏អាចនិយាយបានថា​វាជាវ័យមួយដែលអ្នកមានការយល់ដឹង និងមានបទពិសោធន៍នៅក្នុងជីវិតគ្រប់គ្រាន់ ហើ៧វាក៏ជាវ័យដែលអ្នកគួរតែចាប់យក និងបង្កើតឱកាសក្នុងការកសាងរឿងល្អៗ និងមានអ្វីដែលសំខាន់ជាច្រើនដើម្បីជីវិត និងអនាគត ដូច្នេះចំពោះទំនាក់ទំនងមួយចំនួនដែលគ្មានប្រយោជន៍ ឬគ្មានន័យ អ្នកគប្បីបោះបង់វាចោលហើយ កុំបន្ត ព្រោះជាមួយមនុស្សខ្លះ មិនថាជាមិត្ត ឬស្នេហានោះទេ បើនៅតែឱបក្រសោប តោងទាមបែបហ្នឹង គឺអ្នកមានតែខាតពេលវេលាក្នុងការស្ថាបនា និងអភិវឌ្ឍន៍ខ្លួនឯងតែប៉ុណ្ណោះ។

A072eacdafccfed88657e2537d21a660
រូបភាពដំណាង

៣. ការគិត ឬការវិនិច្ឆយពីមនុស្សដែលនៅជុំវិញខ្លួន

ការផ្សាយពាណិជ្ជកម្ម

ជីវិតមនុស្សយើងរស់នៅ គឺត្រូវប្រឈមមុខជាមួយនឹងរឿងរ៉ាវជាច្រើន ជាពិសេសគឺ ការប្រឈមមុខនឹងការគិត ការនិយាយ ការវិនិច្ឆយពីមនុស្សដែលនៅជុំវិញខ្លួនអ្នក។ តែយ៉ាងណាមិញ ពេលវេលានេះ អ្នកក៏មិនចាំបាច់អីត្រូវទៅគិត ខ្វល់ យកចិត្តទុកដាក់ និងឈឺក្បាលជាមួយនឹងការគិត ឬពាក្យសម្ដី ការវិនិច្ឆយរបស់មនុស្សខ្លះនោះឡើយ ព្រោះថាមនុស្សខ្លះចេះត្រឹមរិះគន់ដើម្បីជាន់ពន្លិច មនុស្សខ្លះចេះត្រឹមពេបជ្រាយ មាក់ងាយអ្នកដទៃ តែធាតុពិតខ្លួនគេផ្ទាល់មិនមានអ្វីដែលល្អប្រសើរជាងយើងនោះឡើយ។ ដូច្នេះ ពាក្យសម្ដី ការនិច្ឆយដែលអត់ប្រយោជន៍ ពីមនុស្សគ្មានបានការ គឺមិនមែនជាអ្វីដែលយើងត្រូវចំណាយពេលដ៏មានតម្លៃរបស់យើង ទៅខ្វាយខ្វល់នឹងគេនោះដែរ។ ម្យ៉ាងវិញទៀត នេះជាជីវិតយើង ជម្រើសយើង​ការប្រើប្រាស់របស់យើង យើងធំហើយ យើងអាចយល់បានច្រើនហើយថា រឿងណាល្អ រឿងណាអាក្រក់ ដូច្នេះ យើងត្រូវចេះបែងចែក និងធ្វើឱ្យបានត្រឹមត្រូវ អ្វីដែលសំខាន់គឺ ជារឿងដែលល្អសម្រាប់ខ្លួនឯង អាចឱ្យខ្លួនឯងមានក្ដីសុខ និងសេរីភាព និងមិនប៉ះពាល់ រំខាន​ឬបំផ្លាញអ្នកដទៃ។

58672e6734ca83b660a3fe0e07d742b7
រូបភាពដំណាង

៤. ការគោរពចំពោះខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

ការគោរព ឱ្យតម្លៃ និងមានទំនុកចិត្ត ភាពជឿជាក់ចំពោះខ្លួនឯង វាគឺជារឿងដែលសំខាន់ និងចាំបាច់បំផុត ព្រោះថាជីវិតមួយនេះ មិនថាធ្វើអ្វី គិតអ្វីនោះទេ យើងត្រូវតែមានការគោរព ឱ្យតម្លៃលើការសម្រេចចិត្ត និងមានជំនឿចិត្តចំពោះខ្លួនឯងជាចម្បង ទើបអាចឱ្យខ្លួនឯងមានទឹកចិត្ត និងប្រឹងប្រែងតស៊ូបន្ត។​ យ៉ាងណាមិញ យើងត្រូវតែធ្វើខ្លួនឯងឱ្យមានតម្លៃ ឈរលើសេចក្ដីល្អ និងត្រឹមត្រូវ យើងគោរពខ្លួនឯង ទើបអ្នកដទៃមានការគោរពចំពោះយើង តែដាច់ខាត កុំអំនួតក្អេងក្អាងចំពោះខ្លួនឯង រហូតដល់មើលងាយលើអ្នកដទៃ ហើយក៏កុំដោយសារតែគោរពខ្លួនឯងជ្រុលពេក បែរជាខ្វះករគោរពចំពោះអ្នកជុំវិញខ្លួនឱ្យសោះ៕

ការផ្សាយពាណិជ្ជកម្ម