កប់ណាស់! គ្រាន់តែតម្លៃខ្សែក្រវាត់ និងកាបូបដែលតួឯកស្រីរឿង Friend Zone ពាក់មកខ្មែរថ្ងៃមុនពិតជាមិនធម្មតា

58
ការផ្សាយពាណិជ្ជកម្ម

ថៃ៖ ខ្សែភាពយន្តកុនថៃដ៏ល្បីនាដើមឆ្នាំ២០១៩ «Friend Zone» (ហ្រ្វេនហ្សូន) បានចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជា តាំងពីថ្ងៃទី២៩ មីនា កន្លងទៅនេះ ដោយនៅក្នុងនោះ គេសង្កេតឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ដែលនិយមចូលចិត្តទស្សនាភាពយន្តបែកកំប្លែងរ៉ូមែនទិច ជាមួយនឹងឈុតឆាកបង្កប់ស្នេហ៍យ៉ាងប្រទាក់ក្រឡា និងពិសេសតួអង្គស្អាតៗទាក់ទាញចិត្ត ដែលធ្វើឲ្យអ្នកទស្សនា ទស្សនាម្តងហើយចង់ទស្សនាម្តងទៀត។

ទន្ទឹមនឹងនេះ អ្វីដែលរឹតតែជាភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រកម្ពុជាទៀតនោះ កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ តារាស្រីថៃ កញ្ញា Baifern រួមនឹងអ្នកដឹកនាំរឿង «Friend Zone» នេះ ក៏បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីធ្វើការសម្ពោធ និងជំនួបជាមួយនឹងអ្នកគាំទ្រផងដែរ។

ការផ្សាយពាណិជ្ជកម្ម

គេសង្កេតឃើញថា មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ទៅដល់តារាស្រីរូបនេះ តាំងតែពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកម៉្លេះ។ ជាភាពចាប់អារម្មណ៍ តួឯកស្រីសម្រស់បាន កញ្ញា Baifern ក៏បានឆក់យកបេះដូងអ្នកគាំទ្រកម្ពុជាជាច្រើន ជាមួយនឹងស្នាមញញឹម ដ៏ទាក់ទាញ និងមានមន្តស្នេហ៍របស់នាង។

យ៉ាងណាមិញ ថ្មីៗនេះក៏ស្រាប់តែមានសារព័ត៌មានថៃមួយ បានទម្លាយឲ្យដឹង ពីតារាស្រី កញ្ញា Baifern ចំពោះតម្លៃនៃរបស់របរប្រើប្រាស់របស់នាង ក្នុងថ្ងៃធ្វើដំណើរមកកាន់កម្ពុជាក្នុងថ្ងៃដំបូងផងដែរ។ ជាក់ស្ដែង ស្ថិតនៅក្នុងម៉ូតអាវពណ៌បៃតងនិងខៀវ ជាមួយនឹងខោខ្មៅជើងវែងយ៉ាងស្រស់ស្អាត នៅក្នុងនោះ ខ្សែក្រវាត់ស្បែក Gucci ដែលតារាស្រីនេះពាក់ ត្រូវបានគេដឹងថា មានតម្លៃ ១ ០៥០ដុល្លារអាមេរិក ខណៈកាបូបស្ពាយចំហៀងរបស់នាងវិញគឹម៉ាក GG Marmont មានតម្លៃរហូតដល់ទៅ ២ ៤៩០ដុល្លារអាមេរិកឯណោះ។

443496_DRW3T_1000_001_066_0000_Light GG Marmont Medium Matelass Shoulder Bag
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម
Maxresdefault 700x394
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្វីបើនេះជាតម្លៃមួយដ៏ខ្ពស់ ខណៈដែលតារាដទៃទៀត អាចនឹងប្រើលើសនេះនោះ អ្នកគាំទ្រជាច្រើនក៏នៅតែពេញចិត្តយ៉ាងខ្លាំង ចំពោះការតុបតែងខ្លួនរបស់ Baifern និងពិសេសពេញចិត្តភាពរួសរាយរាក់ទាក់ដ៏ល្អរបស់នាងផងដែរ។

គួរបញ្ជាក់ឲ្យដឹងបន្ថែមថា តារាសម្ដែងស្រី កញ្ញា Baifern បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងវត្តមានចូលរួមបើកសម្ពោធខ្សែភាពយន្តកុនថ្មីរបស់នាង «Friend Zone» និងមានជំនួបជាមួយនឹងអ្នកគាំទ្រកម្ពុជាផងដែរ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងនោះ នាងត្រូវបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនេះ នៅរោងកុនចំនួន៣ ក្នុងប្រទេសកម្ពុជា ដែលរួមមានដូចជា រោងភាពយន្ត Prime Cineplex នៅផ្សារទំនើបសុវណ្ណា (ម៉ោង១១និង៤០នាទីថ្ងៃត្រង់) រោងភាពយន្ត Legend Cinema នៅ Eden Garden (ម៉ោង៣រសៀល) និងរោងភាពយន្ត Major Cineplex នៅផ្សារទំនើប AEON 2 (ម៉ោង៤ល្ងាច) ផងដែរ៕

55869282_2148059191942973_3702078491357872128_o 1 700x525 (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

55912327_783580732007094_6030555299616653312_n 1 700x772
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
56242445_783580705340430_524424616467234816_n 1 700x707
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
56457858_2148059548609604_3201975153701421056_o 700x525
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
56487452_783580788673755_7661361640402583552_n 1 700x688
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
56497160_2148059738609585_8346348837522112512_o 1 700x525
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖​ Bryan Media

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑