ផ្ញើទៅអ្នកអូសទូរស័ព្ទដាច់យប់! បើរាងកាយចេញសញ្ញា ៣ នេះហើយ ត្រូវតែបញ្ឈប់ជាបន្ទាន់

Rttr
ការផ្សាយពាណិជ្ជកម្ម

មិនថាអ្នកដែលរវល់នឹងការងារ ឬគ្រាន់តែប្រើប្រាស់ទូរស័ព្ទជាការកម្សាន្ត ហើយប្រើយូរដល់យប់ជ្រៅ រហូតក្លាយជាទម្លាប់ បើសុខៗរាងកាយរបស់អ្នកចេញសញ្ញាទាំង ៣ នេះមក អ្នកត្រូវតែប្រញាប់កាត់បន្ថយឬបញ្ឈប់ជាបន្ទាន់ មិនអ៊ីចឹងទេអ្នកអាចនឹងវិវត្តទៅដល់ជំងឺដាច់សរសៃឈាមខួរក្បាល៖

៣) ឧស្សាហ៍ឈឺក្បាល

ការផ្សាយពាណិជ្ជកម្ម
Can't Sleep
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខួរក្បាលជាសរីរាង្គមួយដែលមានសរសៃប្រសាទច្រើន ហើយប្រសិនជាអ្នកឧស្សាហ៍វិលមុខ នោះក៏បង្ហាញច្បាស់ថាផ្នែកខួរក្បាលអ្នកមានបញ្ហាហើយ។

ហេតុផលគឺដោយសារអ្នកប្រើខួរក្បាលផ្តោតទៅលើទូរស័ព្ទច្រើនពេក ហើយមិនបានផ្តល់ពេលវេលាសម្រាកដល់ខួរក្បាលគ្រប់គ្រាន់ និងមិនបានធ្វើឲ្យមានលំហូរឈាមឆ្លងកាត់ខួរក្បាលគ្រប់គ្រាន់ ដែលវាអាចបន្ថែមហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងងាយ ប្រសិនជាអ្នកនៅបន្តដូច្នេះទៀត។

ការផ្សាយពាណិជ្ជកម្ម

២) ឧស្សាហ៍ឈឺទ្រូង

Dau Tuc Vung Uc Ngay Duoi Mo Ac
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះជាសញ្ញាគ្រោះថ្នាក់មួយ នៅពេលដែលអ្នកមានទម្លាប់ដាច់យប់ មិនគេងឲ្យបានគ្រប់គ្រាន់។ អ្នកងាយនឹងជួបជំងឺគាំងបេះដូង ខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល ដែលសុទ្ធតែប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម

១) ឧស្សាហ៍កណ្ដាស់ ហៀរសំបោរ

Unnamed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលដែលរាងកាយគេងមិនបានគ្រប់គ្រាន់ នោះប្រព័ន្ធភាពសាំក៏ចាប់ផ្ដើមធ្លាក់ចុះ អ្នកនឹងកាន់តែពិបាកក្នុងការធន់ទៅនឹងជំងឺ ហើយងាយឲ្យអ្នកជួបជំងឺជាច្រើន។

ការផ្សាយពាណិជ្ជកម្ម

អាការៈសាមញ្ញតូចៗ មានដូចជាកណ្ដាស់ ក្អក ហៀរសំបោរ គ្រុនផ្ដាសាយ… ដោយសារតែអ្នកចូលគេងយឺត។ រោគសញ្ញាទាំងនេះយូរទៅក៏វិវត្តទៅរកជំងឺដាច់សរសៃឈាមដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបានដូចគ្នា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑