ផ្ទៀងផ្ទាត់មើល តើមានប៉ះឆ្នាំរបស់អ្នកដែរទេ? បើតាមក្បួនហោរាសាស្រ្តបានគន់គូរ ទស្សន៍ទាយមកថា នៅពេលវេលាទៅមុខ នាកំឡុង ៣ ខែចុងក្រោយនៃឆ្នាំ ២០២៥ ពោលចំខែតុលា-វិច្ឆិកា-ធ្នូ អ្នកកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ដូចត្រូវបានទេវតាទ្រព្យបង្អុរមាសប្រាក់មកទាំងដុំៗ៖
អ្នកកើតឆ្នាំកុរ – ជ្រូក

ជាមនុស្សមានគេស្រលាញ់រាប់អានច្រើន ព្រោះគេក៏ពូកែខាងជួយយកអាសារអ្នកដទៃ មិនចេះឈរឱបដៃមើលអ្នកដទៃលំបាកឡើយ។ ផលនៃបុណ្យ ផលនៃអំពើល្អដែលបានសាង ក៏ទទួលត្រលប់មកវិញ តាមរយៈសំណាងដ៏ធំនៅ ៣ ខែនាឯចុងឆ្នាំ។
ម្ចាស់ឆ្នាំកុរ នឹងមានជីវិតពោរពេញដោយសំណាង ពោរពេញដោយសុភមង្គល ជួបតែរឿងល្អរៀងរាល់ព្រឹក។ បើនិយាយពីអ្នកធ្វើស្រែចម្ការ ពឹងចំណូលលើការច្រូតកាត់ នោះក៏នឹងទទួលបានផលច្រើន កើតជាផលចំណេញច្រើនជាងសព្វមួយដងផងដែរ។
អ្នកកើតឆ្នាំរកា – មាន់

មនុស្សនេះឧស្សាហ៍ព្យាយាមណាស់ គ្មានពាក្យថាហត់ ថានឿយនូវរាល់ការងារដែលគេដាក់ចិត្តថាធ្វើឡើយ។ តែគេក៏និយមរស់នៅបែបឯករាជ្យ ដោយមិនចូលចិត្តពឹងផ្អែកអ្នកដទៃ។ សញ្ញារាសីចក្រនៃម្ចាស់ឆ្នាំរកា ហក់ឡើងទៅចំណុចខ្ពស់ បម្រុងនឹងក្លាយជាបុគ្គលជោគជ័យ អាចមានអាចបានត្រឹមចុងឆ្នាំ ២០២៥ នេះហើយ។
ដោយសារភាពស្មោះត្រង់ ភាពមិនចង់ចំណេញលើញើសឈាមអ្នកដទៃ ក៏កំណត់ឲ្យម្ចាស់ឆ្នាំរកា បានជួបជនល្អក្នុងជីវិត ដែលដូចទេវតាប្រោសពីឋានលើឲ្យមកជ្រោមជ្រែងអ៊ីចឹង។ នេះជាពរជ័យដែលកម្រនឹងប្រទះជួប ដូច្នេះចូរអ្នកទទួលយកវាចុះ ហើយចាំមើលឱកាសអភិវឌ្ឍទាំងអាជីពការងារ និងការរកស៊ីនឹងកើតមាននៅពេលខាងមុខ។
អ្នកកើតឆ្នាំជូត – កណ្ដុរ
រមែងជួបមនុស្សល្អច្រើនក្នុងជីវិត គេមកចូលជួយ មកចូលលើកដៃអ្នកនៅពេលដែលអ្នកដួល នៅពេលជួបបញ្ហា ហើយសុទ្ធតែជាមនុស្សដែលមិនចង់បានអ្វីត្រលប់មកវិញ។ វាជាសំណាងមួយហើយក្នុងជីវិត តែងាកទៅចុងឆ្នាំខាងមុខ នៅ ៣ ខែចុងក្រោយ នោះនឹងកើតមានសំណាងមហាសែនធំ ដូចផ្កាយលើកយីអ៊ុនធ្លាក់ចុះមកដល់។
រយៈពេលចុងក្រោយនៃឆ្នាំ ២០២៥ អ្នកនឹងត្រូវបានគេហៅទៅវិនិយោគ ដែលជាឱកាសល្អក្នុងការបង្កើតផលចំណេញទាំងដុំ ល្មមអាចទុកចិញ្ចឹមរស់ស្រួលតកូនតចៅ ព្រោះឱកាសជោគជ័យលើអាជីវកម្មនោះ គឺមានភាគរយខ្ពស់។ ទន្ទឹមនេះ អ្នកប្រកបការងារ ក៏បានឱកាសអាចបានប្រាក់លើកទឹកចិត្ត ជារង្វាន់ធំ អាចទិញបានដល់រថយន្ត ដល់ផ្ទះផងដែរ។
អ្នកកើតឆ្នាំរោង – នាគ

ជាមនុស្សរួសរាយទៅណាមកណា មិនខ្វះទេញាតិរាប់រក ហើយពេញ ៣ ខែចុងក្រោយ កំឡុងខែតុលា វិច្ឆិកា និងធ្នូ លាភសំណាងធំក៏នឹងចូលមកដល់ក្នុងក្បូនជីវិត។ ប្រែពីបញ្ហា មកឃើញតែស្នាមញញឹមនៃលាភហូរចូលរាល់ថ្ងៃ ប្រែពីភាពដាច់យ៉ៃ មកប្រែជាមានលុយកាន់ពេញដៃ។ នេះមិនពឹងលើសំណាងទាំងស្រុងទេ តែវាក៏លាយឡំនឹងផលនៃអំពើដែលអ្នកបានខិតខំសាងពីមុនមកដែរ៕