ហេង​ណាស់! ១០ ​ថ្ងៃ​ចុងក្រោយ​នៃ​ខែ​នេះ ម្ចាស់​ឆ្នាំ ៣ សំណាង​ហូរ​ដូច​ទឹក ទេវតា​ទ្រព្យ​កម្រិត​មក​ហើយ

Fggf
ការផ្សាយពាណិជ្ជកម្ម

នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែនេះ ពោល​ចន្លោះ​ថ្ងៃ​ទី ១៩ ដល់ ៣១ បើ​តាម​ក្បួន​ហោរ​ទាយ​មក​ថា មាន​ឆ្នាំ​ទ្រព្យ​ចំនួន ៣ ដែល​ជួប​សំណាង​ហូរ​ចូល​ដូច​ទឹក ជា​រួម​គឺ​មាន​ទេវតា​ទ្រព្យ​បាន​កម្រិត​មក​ហើយ៖

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
Ghgh
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ សម្រាប់​ឆ្នាំ​ថោះ រមែង​ជា​មនុស្ស​មាន​ចរិត​ស្លូតបូត ស្មោះត្រង់ ហើយ​ទទួល​បាន​ការ​រាប់អាន​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន។ គេ​ក៏​ក្លាហាន​ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី​ធំ​តូច​នានា រួច​ទទួល​បាន​ការ​ទុក​ចិត្ត ពី​ក្រសែ​ភ្នែក​មនុស្ស​គ្រប់​រូប​ធ្លាប់​បាន​ស្គាល់។

សញ្ញា​រាសី​ចក្រ​នៃ​ម្ចាស់​ឆ្នាំ​ថោះ កំពុង​ហោះ​បុក​ទៅ​ទិស​ខាង​កើត ចេញ​ជា​សញ្ញា​វិជ្ជមាន​ខ្ពស់​ឡើង​ទៅ​ផុត។ មិន​ថា​ពេល​នេះ អ្នក​ស្ថិត​ក្នុង​ការ​លំបាក​បែប​ណា ក៏​កុំ​ឈប់ ព្រោះ​អី​លាភ​ធំ កំពុង​រង់ចាំ​អ្នក​នៅ​ខាង​មុខ។

ការផ្សាយពាណិជ្ជកម្ម

១០ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​នេះ បើ​អ្នក​មាន​ស្មារតី​រឹងមាំ មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្ពស់ នោះ​ចាំ​តែ​មើល​ចុះ លុយ​នឹង​ហូរ​ចូល​ដូច​ទឹក ហើយ​រឿង​អាក្រក់​ទាំង​ឡាយ នឹង​ត្រូវ​បាន​រសាត់ ដូច​ពពក​ខ្មៅ​ផាត់​អស់​ក្រោយ​ភ្លៀង។

​អ្នក​កើត​ឆ្នាំ​វក – ស្វា

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើ​តាម​ក្បួន​មនុស្ស​ឆ្នាំ​ស្វា គឺ​រមែង​មាន​ភាព​ឈ្លាសវៃ និង​រហ័សរហួន ពោល​សឹង​តែ​ជា​មនុស្ស​ឥត​ខ្ចោះ ព្រោះ​គេ​ល្អិតល្អន់​ខ្លាំង​ណាស់។ ចរិត​មនុស្ស​នេះ មិន​ថា​បុរស​ឬ ស្រ្តី គឺ​ហាក់​គួរ​ឲ្យ​ស្រលាញ់ និង​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​វក ចូលចិត្ត​រាប់​អាន​មនុស្ស​ដែល​មាន​ចរិត និង​ចក្ខុវិស័យ​ដូច​គ្នា។ ទន្ទឹម​នេះ យើង​មើល​ពេល​ទៅ​មុខ ១០ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​នេះ មិន​ថា​តែ​អាជីព​ការងារ ការ​រកស៊ី គឺ​ផ្ទុះ​លាភ​សំណាង​ធំ ដូច​ត្រូវ​ឆ្នោត​ ៣ ខ្ទង់ នាំ​ឲ្យ​ជួប​តែ​ភាព​ចម្រុង​និង​ចម្រើន។ រី​ឯ​ងាក​ទៅ​ស្នេហា​បន្តិច បើ​អ្នក​ជា​មនុស្ស​នៅ​លីវ​ផង នោះ​ថា​មិន​ត្រូវ​អាច​នឹង​រក​ឃើញ​គូ​ដែល​នៅ​ក្បែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចាប់​ពី​ដំណាក់​កាល​នៃ​រយៈ​ពេល ១០ ​ថ្ងៃ​ចុង​ក្រោយ​នេះ​ត​ទៅ សំណាង​នឹង​កើត​ក្នុង​គ្រោះ​ជា​បន្តបន្ទាប់។ មាន​ន័យ​ថា ពី​ដើម​ខែ​មក អ្នក​ហាក់​ជួប​រឿង​ហត់នឿយ​ច្រើន ឥឡូវ​ពេលវេលា​លុប​គ្រោះ​ក៏​ចូល​មក​ដល់ ហើយ​សំណាង ៨ ទិស​នឹង​ចូល​មក​បាំង។

ការផ្សាយពាណិជ្ជកម្ម

រឿង​ល្អ​ដែល​នឹក​មិន​ឃើញ​ថា​កើត ក៏​វា​អាច​កើត​ទៅ​បាន​សម្រាប់​អ្នក​កើត​ឆ្នាំ​ច នាំ​ឲ្យ​ជីវិត​អាច​ផ្លាស់​ដូច​គេ​បត់ ១៨០ ដឺក្រេ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ អ្នក​នឹង​រស់នៅ​ដោយ​ថាមពល​រស់រវើក ក៏​ដូច​ជា​ភាព​ពោរពេញ​ដោយ​ស្នាម​ញញឹម ព្រោះ​អី​បើក​ភ្នែក​មក​រាល់​ព្រឹក ក៏​ជួប​តែ​រឿង​ល្អ លឺ​តែ​ដំណឹង​ល្អ មក​ដល់​នឹង​មុខ​ផ្ទះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑