ប្រសិនជាក្នុងផ្ទះរបស់អ្នក មានសមាជិកដែលកើតនៅឆ្នាំទាំង ៣ ដូចខាងក្រោម នោះពួកគេប្រៀបដូចជាមនុស្សមានបុណ្យ រមែងអាចសាយភាយសំណាងចូលដល់សមាជិកដទៃទៀតដែលនៅក្បែរខ្លួន៖
អ្នកកើតឆ្នាំម្សាញ់ – ពស់

រាប់ជាមនុស្សកម្រក្នុងឆ្នាំទាំង ១២ ពោលរកមើលទៅ មិនសូវងាយមានអ្នកកើតប៉ះឆ្នាំម្សាញ់ទេ។ តែយ៉ាងណា បើមាន នោះក៏រមែងជាបុគ្គលដែលមានលក្ខណៈរួសរាយរាក់ទាក់ ជាមួយអ្នករាល់គ្នា ពោលពូកែខាងបង្កើតទំនាក់ទំនង ជាហេតុនាំឲ្យមានគេស្រលាញ់រាប់អានច្រើន។
តាមក្បួនចិនសែទស្សន៍ទាយឃើញថា ពួកគេជាតារាសំណាងជុំទិស ប្រសិនជាមានក្នុងក្រុមគ្រួសារ។ មនុស្សនេះតែងតែសាយភាយភាពវិជ្ជមាន ទៅកាន់មនុស្សក្បែរខ្លួន ហើយបើមានកូនចៅ ក៏ជួយចូកចែវឲ្យពួកគេទទួលបានផលល្អ ពោលតដល់ ៣ ជំនាន់ក៏មាន។ ក៏ប៉ុន្តែបើមានឆ្នាំជូត ជាសមាជិកម្នាក់ផ្សេងទៀត លាយនៅក្នុងផ្ទះនោះ វាអាចជារឿងមិនសូវល្អទៅវិញ។
អ្នកកើតឆ្នាំមមែ – ពពែ

តែងតែកើតមកក្នុងគ្រួសារដែលមានជីវភាពរាងធូរធារស្រាប់ ហើយដោយសារសំណាងនៃឆ្នាំរបស់គេទៀតសោត ក៏អាចបន្លាយភាពមានបាននៃគ្រួសារឲ្យតជំនាន់រាប់សិបឆ្នាំទៅមុខដែរ។ ម្ចាស់ឆ្នាំពពែ ពូកែយកចិត្តទុកដាក់ និងចេះមើលទុក្ខធុរៈសាច់ញាតិជិតឆ្ងាយបានល្អខ្លាំងណាស់។
គ្រួសារដែលមានម្ចាស់ឆ្នាំមមែ គឺរមែងមានសុភមង្គល មិនងាយកើតមានជម្លោះទាស់ទែងគ្នាឡើយ។ សញ្ញារាសីចក្រនៃឆ្នាំពពែនេះសោត ក៏អាចជួយអភិវឌ្ឍដល់សមាជិកឯទៀត ឲ្យជីវិតពួកគេអាចល្អប្រសើរឡើងព្រមគ្នា។ តើក្នុងផ្ទះរបស់អ្នក មានសមាជិកឬបងប្អូនដែលកើតចំឆ្នាំមមែដែរទេ?
អ្នកកើតឆ្នាំកុរ – ជ្រូក

ជាសញ្ញារាសីចក្រល្អ តកូនតចៅ បើអ្នកមានសមាជិកដែលកើតឆ្នាំកុរ ស្ថិតក្នុងក្រុមគ្រួសារជាមួយគ្នា។ ក្នុងជីវិតមនុស្សឆ្នាំកុរ ទោះជួបបញ្ហាអ្វី ក៏រមែងរកឃើញផ្លូវចេញ ព្រោះអីដូចតែងតែមានវិញ្ញាណល្អចាំជួយមើលថែរក្សាជាប់ជានិច្ច។
ទន្ទឹមនេះ គេក៏រមែងលើកកិត្តិយសគ្រួសារ ហើយបានចែករំលែកគំនិតល្អៗដល់កូនក្មួយតជំនាន់ទាំងឡាយ។ អ្នកមានសមាជិកកើតឆ្នាំកុរ ក្នុងផ្ទះ ដូចបានធ្លាក់មាសមួយដុំធំ ប្រទានពីឋានសួគ៌៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក