៥ វិធីកាត់បន្ថយអាការៈស្ងួតច្រមុះ ខណៈនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រយៈពេលយូរ ឬអាកាសធាតុត្រជាក់ខ្លាំង ធូលីច្រើន

៥ វិធីកាត់បន្ថយអាការៈស្ងួតច្រមុះ ខណៈនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រយៈពេលយូរ ឬអាកាសធាតុត្រជាក់ខ្លាំង ធូលីច្រើន
ការផ្សាយពាណិជ្ជកម្ម

ច្រមុះរបស់អ្នក ជាធម្មតាដកដង្ហើមបានស្រួល មិនជាមានអារម្មណ៍សើមពេក ឬស្ងួតពេកទេ។  ប៉ុន្តែច្រើនដងនៅពេលដែលយើង ជួបខ្យល់ស្ងួតនិងធូលីច្រើន ច្រមុះយើងនឹងចាប់ផ្តើមមានអាការៈស្ងួត រលាក និងពិបាកដកដង្ហើម។ ហើយនៅពេលមានអាការៈនេះកើតឡើង យើងនឹង ចាប់ផ្តើមមានអារម្មណ៍មិនសូវជាស្រណុកប៉ុន្មានទេ។ ដូច្នេះប្រសិនបើអ្នកប្រទះបញ្ហានេះ ចូរសាកនាំយកវិធីខាងក្រោមនេះទៅប្រើ ដើម្បីកាត់បន្ថយរោគសញ្ញា។

Bf070091 A08a 49ce Aa28 93315da17f4f
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. លាងច្រមុះជាមួយទឹកសេរ៉ូមប្រៃ ឬបាញ់ថ្នាំច្រមុះ

ការផ្សាយពាណិជ្ជកម្ម
ล้างจมูก
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃ នឹងធ្វើឱ្យសាច់ច្រមុះមានសំណើម ដូច្នេះប្រសិនបើច្រមុះរបស់អ្នកស្ងួត ចូលអ្នកសាកល្បងលាងច្រមុះ។ ប៉ុន្តែប្រសិនបើច្រមុះរបស់អ្នកមានអាការៈក្រហាយ ឬរលាក អ្នកត្រូវជ្រើសរើសថ្នាំបាញ់ច្រមុះ ដើម្បីជួយកាត់បន្ថយរោគសញ្ញាក្រហាយច្រមុះ។

ยาพ่นจมูก Pobpad
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ប្រើកណាត់សើម ដើម្បីជូតច្រមុះ

ការផ្សាយពាណិជ្ជកម្ម
คัดจมูก Pobpad
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រណាត់សើមមានផ្ទុកចំហាយទឹក នឹងជួយបង្កើនសំណើមនៅក្នុងរន្ធច្រមុះ។ ចូរនាំយកទៅជូតច្រមុះពេលមានរោគសញ្ញា ឬអ្នកអាចប្រើជាក្រដាសសើមជំនួសវិញក៏បាន ប៉ុន្តែគួរជ្រើសរើសប្រើក្រដាសសើម មិនមានក្លិនក្រអូបឬជាតិអាល់កុល។

៣. លាបប្រេងចាហួយ (Petroleum Gel)

ការផ្សាយពាណិជ្ជកម្ម
How To Get Rid Of Blackheads 7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឆ្កិះប្រេងចាហួយបន្តិចបន្តួច ហើយលាបស្រាលៗចូលទៅក្នុងរន្ធច្រមុះ ដើម្បីជួយឱ្យច្រមុះមានសំណើម ដកដង្ហើមកាន់តែងាយស្រួល ។ តែក៏មិនគួរលាបវាច្រើន ឬញឹកញាប់ពេកដែរ ព្រោះសារធាតុប្រេងអាចហូរចូលទៅក្នុងសួត បង្កទៅជាហានិភ័យបាន ដូច្នេះអ្នកដែលមានបញ្ហាសួត គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ។

៤. ផឹកទឹកស្អាតឲ្យបានច្រើន

ការផ្សាយពាណិជ្ជកម្ម
Thaihealth_c_cfkoqrsuvx38
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រៅពីលើការបង្កើនសំណើមផ្នែកខាងក្រៅហើយ យើងក៏គួរតែបង្កើនសំណើមដល់រាងកាយដែរ ដោយផឹកទឹកស្អាតឲ្យគ្រប់គ្រាន់ ។ តែបើថ្ងៃណា អ្នកនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ឬខ្យល់ស្ងួតខ្លាំង អ្នកកាន់តែគួរទទួលទានទឹកឲ្យកាន់តែច្រើន ។

៥. បង្កើនសំណើមនៅក្នុងបន្ទប់

ការផ្សាយពាណិជ្ជកម្ម
เครื่องเพิ่มทำความชื้น เครื่องพ่นอโรมา ในอากาศ ยี่ห้อไหนดีที่สุด
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកអាចបង្កើនសំណើម នៅក្នុងបន្ទប់បានយ៉ាងងាយស្រួល ដោយគ្រាន់តែដាក់ម៉ាស៊ីនចំហាយទឹក នៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ ឬបើសិនជាអាច អ្នកគួរជ្រើសរើសឧបករណ៍បំលែងជាតិសំណើម ដោយស្វ័យប្រវត្តិដើម្បីប្រើក៏បាន ៕

ប្រភព៖ Kapook/ Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម