ពូកែខ្លាំងណាស់! កីឡាការិនី ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ពេលបង្ហាញខ្លួនលើកដំបូងលើសង្វៀន WNO (មានវីឌីអូ)

ររររររ
ការផ្សាយពាណិជ្ជកម្ម

មិនសរសើរមិនបានពិតមែនជាមួយនឹងសមត្ថភាពដ៏ល្អនិងខ្លាំងពូកែរបស់កីឡាការិនីកូនកាត់ កម្ពុជា-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា ដែលជាន់សង្វៀន WNO លើកដំបូងភ្លាម ទទួលបានជ័យជំនះតែម្តង។

149301310_261949125303336_2102210171654279793_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
150443155_261949128636669_4462846992629279808_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
151457502_261949131970002_2913759134298059157_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែលមានប្រភពី ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

ការផ្សាយពាណិជ្ជកម្ម

ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ពេលបង្ហាញខ្លួនលើកដំបូងលើសង្វៀន WNO
កីឡាការិនីកូនកាត់កម្ពុជា-ម៉ិចស៊ិក អាមេរិក ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ខ្មៅនៅពេលបង្ហាញខ្លួន លើកដំបូងលើសង្វៀនកីឡាជូជីតស៊ូ WNO (Who Number One, នរណាលេខ១) នៅចុងសប្ដាហ៍កន្លងទៅនេះ ក្រោយឈ្នះកីឡាការិនីប្រេស៊ីល Danielle Kelly ជាឯកច្ឆ័ន។

146690000_257904535707795_4376601223753336902_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
154006621_1442180112801339_8334463908493841847_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងការប្រកួតដែលមាន ១៥នាទីសម្រេចចាញ់ឈ្នះ កីឡាការិនីកម្ពុជាវ័យ ១៩ឆ្នាំ ខាន់ ចេសា ចាប់ផ្ដើមការប្រកួតប្រមាណ ៣នាទីដំបូង កីឡាការិនីទាំងពីរបច្ចេកទេសប្រហាក់ប្រហែលគ្នា ខណៈដែល ចាសា ព្យាយាមប្រើជើងគៀបទៅលើ Kelly វ័យ ២៥ឆ្នាំ។ តែយ៉ាងណាក៏ដោយ Kelly នៅតែមានជំហរល្អ នឹងព្យាយាមដោះក្លេពី ខាន់ ចេសា។ ជិតចប់ការប្រកួត ចេសា នៅតែបន្តធ្វើបានយ៉ាងល្អ ជាពិសេសស្នៀតជើងរបស់គេធ្វើឱ្យគូប្រកួតពិបាកដោះស្រាយ ទីបំផុត ១០វិនាទីចុងក្រោយ Kelly ព្យាយាមរើចេញពីខ្នៀបជើង តែមិនបានសម្រច។ អាជ្ញាកណ្តាលប្រកាស ខាន់ ចេសា ជាអ្នកការប្រកួតនេះតែម្តង។ ក្នុងបណ្ដេញសង្គមរបស់ខ្លួនក្រោយប្រកួតចប់ ខាន់ ចេសា បានបង្ហាញក្តីរីករាយចំពោះទម្រង់ប្រកួតរបស់ខ្លួន ទោះបីជាគូប្រកួតស្វិតស្វាញក៏ដោយ។ ទាំងនេះដោយសារតែការរៀបចំ និងត្រៀមខ្លួនបានល្អ។
ដោយមានឪពុកជាកូនកាត់កម្ពុជា អាមេរិក និងម្តាយកូនកាត់ម៉ិស៊ិក អាមេរិក ខាន់ ចេសា ត្រូវបានគេចាត់ទុកជាកីឡាការិនីជូជីតស៊ូល្អបំផុតក្នុងពិភពលោក ដោយឈ្នះជើងឯកពិភពលោក ៣ដង ជើងឯកទ្វីបអាមេរិក ៤ដង ជើងឯកពិភពលោក NoGi ៣ដង និងជើងឯកអឺរ៉ុប ២ដង។ នៅឆ្នាំ២០១៨ និង២០១៩ កីឡាការិនីរូបនេះប្រកួតតំណាងកម្ពុជា ហើយដណ្តើមបានមេដាយមាសកីឡាអាស៊ីនៅឥណ្ឌូនេស៊ី និងកីឡាអាស៊ីអាគ្នេយ៍នៅហ្វីលីពីន៕

ការផ្សាយពាណិជ្ជកម្ម
Photo_2021 03 01_14 48 40
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK

ការផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ Mr. Fun Cambodia