ហោរាសាស្ត្របានឱ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ អ្នកឆ្នាំទាំង ៣ នឹងមានលាភសំណាងច្រើន មានឱកាសរកលុយធំ ដែលនឹងអាចឱ្យអ្នកសម្ងំសោយសុខពេលចាស់ទៅ។
១. ឆ្នាំខាល
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ អ្នកដែលកើតក្នុងឆ្នាំខ្លា តែងតែមានចរិតក្តៅគគុក រឹងមាំ និងមានភាពជឿជាក់លើខ្លួនឯង។ មានមនុស្សជាច្រើនដែលគិតថា អ្នកឆ្នាំនេះ នឹងបោះបង់គ្រប់យ៉ាង។ ប៉ុន្តែការពិតមិនមែនដូច្នោះទេ មិនថាលំបាក នឿយហត់ប៉ុនណាទេ អ្នកឆ្នាំខ្លានឹងនៅតែខិតខំប្រឹងប្រែងដោយភាពរីករាយជានិច្ច។
ហិរញ្ញវត្ថុរបស់មនុស្សឆ្នាំនេះអាចសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ កសាងជីវិតដ៏រុងរឿង និងសម្បូរបែប។ អ្នកកើតឆ្នាំខ្លាដែលជាប់មានបំណុល នឹងអាចដោះស្រាយអស់ក្នុងពេលឆាប់ៗនេះ ហើយថែមទាំងសន្សំលុយកាក់ខ្លះសម្រាប់ខ្លួនឯងបានថែមទៀតផង។
ក្នុងអំឡុងពេលនេះ អ្នកឆ្នាំខ្លានឹងទទួលបានឱកាសកាន់តែប្រសើរឡើងក្នុងអាជីព។ សម្រាប់អ្នកធ្វើអាជីវកម្ម អ្នកនឹងបិទការបញ្ជាទិញបានច្រើន។ ប្រសិនបើអ្នកមានបំណងចង់បើកអាជីវកម្ម នេះក៏ជាឱកាសដ៏ល្អសម្រាប់ធ្វើរឿងនេះ។
២. ឆ្នាំច
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ អ្នកកើតឆ្នាំច មានចិត្តសប្បុរស និងចិត្តល្អ។ មនុស្សឆ្នាំនេះស័ក្តិសមសម្រាប់ការងារដែលទាមទារភាពច្នៃប្រឌិត និងចក្ខុវិស័យមោះមុត។ ថ្មីៗនេះ អ្នកដែលកើតក្នុងឆ្នាំច បានជួបប្រទះនឹងការលំបាក និងបញ្ហាជាច្រើននៅកន្លែងធ្វើការ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរបាក់ទឹកចិត្តដោយសារតែរឿងនោះទេ។ ត្រូវផ្តោតការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀតនៅគ្រប់ជំហាន និងការផ្លាស់ទី។
សម្រាប់អ្នកដែលខកខានគោលដៅ វានឹងក្លាយជាឱកាសដ៏ល្អសម្រាប់អ្នកក្នុងការចាប់ផ្តើមឡើងវិញ។ ក្នុងអំឡុងពេលនេះ ឆ្នាំចមានលាភចូលហូរហៀរ ឈ្នះកន្លែងណាមួយ។ អ្នកដែលធ្វើការវិនិយោគ និងអាជីវកម្ម នឹងទទួលបានប្រាក់ចំណេញច្រើន។
ខណៈពេលដែលមនុស្សដែលមានប្រាក់ខែ ក៏ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់នៅកន្លែងធ្វើការ។ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកឆ្នាំចត្រូវយកចិត្តទុកដាក់គឺត្រូវរក្សាភាពស្ងប់ស្ងាត់ តស៊ូព្យាយាមក្នុងពេលធ្វើអ្វីមួយ។ ក្នុងខែនេះ រាល់ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នកនឹងទទួលបានលាភសំណាងកើនឡើងកាន់តែខ្លាំង។
៣. ឆ្នាំថោះ
អ្នកឆ្នាំទន្សាយនេះកំពុងស្វែងរកឱកាសយ៉ាងសកម្ម ដូច្នេះលទ្ធផលនឹងរឹតតែល្អប្រសើរ។ អ្នកមិនដែលខ្លាចភាពលំបាកឡើយ ត្រៀមខ្លួនទទួលយកការបរាជ័យដើម្បីលើកក្រោយធ្វើបានល្អជាងលើកមុន។ ប្រាក់ចំណេញដែលទទួលបាន គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ពេញចិត្តនឹងលទ្ធផលដែលខ្លួនបានធ្វើ។
នៅពេលនេះផ្កាយសំណាងនឹងរីករាលដាលខ្លាំង អ្នកកើតឆ្នាំទន្សាយ ក៏អាចទាញយកប្រយោជន៍ពីគម្រោងកិច្ចសហប្រតិបត្តិការអាជីវកម្ម ចុះហត្ថលេខាលើកិច្ចសន្យាភ្លាមៗ ព្រោះខ្សាច់គ្រីស្តាល់ នឹងជួយឱ្យការងារសង្គមរបស់អ្នកប្រព្រឹត្តទៅដោយរលូនបំផុត និងមានប្រាក់ចំណេញកើនឡើងកាន់តែខ្លាំង។
លើវិថីអាជីពមនុស្សឆ្នាំន កាន់តែចាស់ កាន់តែស្ដុកស្ដម្ភ សំណាងនាំមកជាមួយនឹងសក្តានុពលជាច្រើនសម្រាប់ការរីកចម្រើនក្នុងវិស័យថ្មី។ អ្នកនឹងរំភើបចិត្តក្នុងការសិក្សា ដូច្នេះមិនពិបាកក្នុងការស្វែងរកឱកាសសម្រាប់ការឈានមុខក្នុងអាជីពរបស់អ្នកនោះឡើយ៕
* អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!